អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងរត់ចេញពីផ្លូវមួយ នៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ផ្នែកខាងពាយព្យនៃប្រទេសអេស្ប៉ាញ។ នេះជាការថ្លែងឲ្យដឹងរបស់ប្រធានក្រុមប្រឹក្សាតំបន់ ហ្គាលីស (Galice) លោក អាលប៊ែរតូ នូណេ ហ្វីចូ (Alberto Nuñez Feijoo)។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់​រថភ្លើង​រត់ចេញពីផ្លូវមួយ នៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ផ្នែកខាងពាយព្យនៃប្រទេស​អេស្ប៉ាញ។ នេះជាការថ្លែងឲ្យដឹងរបស់ប្រធានក្រុមប្រឹក្សាតំបន់ ហ្គាលីស (Galice) លោក អាលប៊ែរតូ នូណេ ហ្វីចូ (Alberto Nuñez Feijoo)។


ទិដ្ឋភាពនៃរថភ្លើងដួលដេករណូករណែល នៅលើផ្លូវដែក។ (រូបថត Oscar Corral/Reuters)

លោកប្រធានក្រុមប្រឹក្សាតំបន់ បានអះអាងតាមវិទ្យុប្រចាំតំបន់មួយថា «មានមនុស្សយ៉ាងហោចណាស់ ៤៥នាក់ស្លាប់» ដោយបានបន្ថែមថាមានមនុស្សរបួសជាង២០០នាក់ផ្សេងទៀត។ លោកបានពិពណ៌នាពីទស្សនីយភាពរន្ធត់ខ្លោចផ្សារមួយ ដែលកើតឡើងពីគ្រោះថ្នាក់នេះ។

លោកបានបន្តឲ្យដឹងទៀតថា «មានទូររថភ្លើងមួយបានរួញកំពិត ចូលគ្នា ហើយមានសាកសពជាច្រើន នៅលើផ្លូវដែក»។ តើតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក បានបញ្ជាក់ថា រថភ្លើងមួយខ្សែនេះ ផ្ទុកមនុស្សចំនួន២៣៨នាក់។

«ទូរថភ្លើងជាច្រើនទៀត បានដួលដែកបន្តបន្ទាប់គ្នា»

រូបភាពដំបូងដែលបង្ហាញនៅតាមកញ្ចក់ទូរទស្សន៍ បានធ្វើឲ្យឃើញមានទូរថភ្លើងចំនួនបួន បានដួលត្រឡប់ត្រឡិន​នៅ​លើ​ផ្លូវដែក ដែលក្នុងនោះមានយ៉ាងហោចទូមួយ បានរួញកំពិតសឹងតែទាំងអស់ និងមានផ្សែងហុយចេញពីទូរថភ្លើងដួល​រណូករណែលទាំងនេះ។

សាក្សីមួយរូបបាននិយាយប្រាប់វិទ្យុក្នុងស្រុកមួយថា «ទំនងជានៅមុនរថភ្លើងបត់ចេញ ទូរថភ្លើងចាប់ផ្ដើមប្រទាញប្រទង់​គ្នា។ យើងរមៀលជាច្រើនត្រឡប់ មុននឹងទូរថភ្លើងទាំងនោះ បានដួលដេកត្រឡប់ត្រឡិន បន្តបន្ទាប់គ្នានោះ។»

«មូលហេតុមួយ ដែលមិនទាន់អាចដឹងបាន»

គ្រោះថ្នាក់បានកើតឡើងនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីស្ថានីយ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល ខណៈដែលរថភ្លើងនេះរត់ភ្ជាប់​ពី​រាជធានីម៉ាឌ្រីដ ទៅតំបន់អែល ហ្វែរ៉ូល (El Ferrol)។ គ្រោះថ្នាក់បានចាប់ផ្ដើមនៅម៉ោងប្រមាណជា ៩យប់ ម៉ោងក្នុង​ស្រុក។ មូលហេតុដែលឈានទៅដល់ គ្រោះថ្នាក់ដ៏ប្រល័យនេះ គេនៅមិនទានដឹងថាជអ្វីនោះនៅឡើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖

----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...