យ៉ង់ គឹមអេង៖ ជំនួប​រវាង​សម រង្ស៊ី ជា​មួយ​​ហ៊ុន សែន ជា​ច្រក​ចេញ​ចុង​ក្រោយ

ជាបន្តរបន្ទាប់ លោកសម រង្សី មេបក្សប្រឆាំងនៅមក្ពុជា ត្រូវបានស្ថាប័ន គ.ជ.ប បសិសេធនូវសំណើររបស់ខ្លួនម្តងជាពីដង ដោយមិនព្រមឯកភាពឲ្យបញ្ចូលឈ្មោះលោកក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ ឯការស្នើរសុំអភ័យឯកសិទ្ធិ និងសិទ្ធិជាតំណាងរាស្រ្តទៅរដ្ឋសភាជាតិនោះ ក៏ត្រូវបានច្រានចោលផងដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ជាបន្តរបន្ទាប់ លោកសម រង្សី មេបក្សប្រឆាំងនៅមក្ពុជា ត្រូវបានស្ថាប័ន គ.ជ.ប បសិសេធនូវសំណើរ​របស់ខ្លួន​ម្តងជាពីដង ដោយមិនព្រមឯកភាពឲ្យបញ្ចូលឈ្មោះលោកក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ ឯការស្នើរសុំអភ័យឯកសិទ្ធិ និងសិទ្ធិជាតំណាងរាស្រ្តទៅរដ្ឋសភាជាតិនោះ ក៏ត្រូវបានច្រានចោលផងដែរ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក សម រង្ស៊ី មិនមានសង្ឃឹម ក្នុងចម្លើយជាវិជ្ជមានពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលខ្លួនបានគិតថាជាច្រក​ចុងក្រោយ​នោះ​ទេ។ តែសម្រាប់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់ថានេះ​ជារឿងនយោបាយ ដូច្នេះត្រូវដោះស្រាយតាមផ្លូវនយោបាយ មិនអាចដោះស្រាយតាមផ្លូវច្បាប់នោះទេ។ លោកបាន​បង្ហាញផ្លូវចុងក្រោយមួយទៀត សម្រាប់ដំណោះស្រាយខាងលើថា ត្រូវតែមានជំនួបជាមួយលោកហ៊ុន សែន ទើបមាន​លទ្ធផលជា«វិជ្ជមាន»។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ បានធ្វើការពន្យល់ពាក់ព័ន្ធ​បញ្ហា​ខាងលើជារឿងនយោបាយថា បើពិនិត្យតាមផ្លូវច្បាប់ទណ្ឌិតណាម្នាក់ ដែលអាចឲ្យព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោសបាននោះ លុះត្រាតែបានទទួលទោសក្នុងពន្ធនាគារបានពីភាគបី(២/៣)សិន។ លោកបានបន្តរថា បើពិនិត្យលើ​ករណីលោក សម រង្សី ទោសពន្ធនាគារគាត់មិនទាន់បានអនុវត្តទាល់តែសោះ ហេតុអ្វីបានជាអាចធ្វើការស្នើរសុំ​លើក​លែង​ទោសបាន? នោះមានន័យស្មើនឹងរឿង«នយោបាយ» ដូច្នេះដាច់ខាតត្រូវសម្រួលតាមផ្លូវនយោបាយ មិនអាចយក«ច្បាប់»​ណាមកសម្រួលកើតនោះទេ។

លោកយ៉ង់ គឹមអេង បានបន្ថែមថា មេដឹកនាំបក្សធំទាំងពីរនេះ គួរតែរកពេលវេលាណាមួយជួបគ្នា ដើម្បីបញ្ចប់នូវ​បញ្ហា​នយោបាយនេះ។ ជាពិសេសជំនួបនេះត្រូវធ្វើឲ្យបានមុនការបោះឆ្នោត ទើបជាច្រកចេញដ៏ប្រសើរ ជាងជំនួបក្រោយថ្ងៃ​បោះឆ្នោត ដែលអាចកើតមានបញ្ហាពាក់ព័ន្ធផ្លូវច្បាប់វែងឆ្ងាយទៀត។

លោកបានបង្ហាញទៀតថា ការជួបពិភាក្សាដោះស្រាយបញ្ហាចវាងលោក សម រង្សី និងលោកហ៊ុន សែន ជាជំរើស​ចុង​ក្រោយ និងក៏ជាការសម្របសម្រួលខាងនយោបាយ ក៏មានប្រសិទ្ធិភាពផងដែរ បើគ្មានការសម្របសម្រួលខាង​នយោបាយ​នេះទេ ទោះជាមានលិខិតច្រើនយ៉ាងណា ទៅស្ថាប័នណាមួយក៏ដោយ ចម្លើយដែលនឹងទទួលបានមានតែមួយគត់ ជា​ចម្លើយ«អវិជ្ជមាន»ដដែល។ តើត្រូវធ្វើម៉េចដើម្បីឲ្យចម្លើយ ដែលនឹងចេញពីស្ថាប័នទាំងនោះ«វិជ្ជមាន»? នេះនៅតែជា​បញ្ហានយោបាយ។ បើមានការដោះស្រាយញ្ហានយោបាយបាន រវាងលោកសម រង្សី និងលោកហ៊ុន សែន ហើយនោះ ជាចុងក្រោយលោក ហ៊ុន សែន ត្រូវប្រាប់ទៅស្ថាប័នជំនាញដែលពាក់ព័ន្ធទាំងនោះថា «បញ្ហានយោបាយ​ត្រូវបាន​បញ្ចប់​ហើយ នោះ ចម្លើយវិជ្ជមានប្រាកដជានឹងទទួលបាន ហើយឆាប់រហ័សទៀតផង»។

«លោកទាំងពីរធ្លាប់ជួបគ្នា​ជាច្រើន​ដង​មកហើយ មិនថាមិនដែលជួបគ្នាឯណា? ហើយក៏មិនមែនទើបតែជាករណី​ទីមួយ​នោះដែរ។ (…) គាត់អាចជួបគ្នាថ្ងៃនេះ ហើយស្អែកឲ្យស្ថាប័នជំនាញសម្រេចឲ្យគាត់ទៅ នោះជាការស្រេច។»

សូមរម្លឹកថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ របស់លោក សម រង្សី ដាក់ទៅប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្នើរសុំឲ្យមាន​ការធ្វើនិយតកម្មលើរូបលោកឡើងវិញ តែមិនទាន់មានការឆ្លើយតបនោះឡើយទេ ដែលស្របពេលជាមួយគ្នានេះ លិខិត​របស់លោកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៣ បានដាក់ទៅប្រធានរដ្ឋសភាស្នើសុំសុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិជា​អ្នកតំណាងរាស្ត្រឡើងវិញ ក៏ត្រូវបានប្រធានរដ្ឋសភាបដិសេធពីរថ្ងៃបន្ទាប់ ដោយសុះអាងថាលោកជាប្រធានបក្សថ្មី ដែល​មិនមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៤។

ឯលិខិតពីរទៀតដាក់ទៅគ.ជ.ប ទីមួយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៣ ត្រូវ​បានបដិសេធនៅថ្ងៃបន្ទាប់ និងលិខិតទីពីរនៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៣ ក៏ត្រូវទទួលបរាជ័យដោយ គ.ជ.ប បន្តរបាន​បដិសេធលើសំណើរនេះ នាល្ងាចថ្ងៃទី២៤ ខែ​កក្កដា ដោយយោងតាមសេចក្ដីសម្រេច លេខ១២៥/០០៦/២០១២ របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ​២០១២ ដែលជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...