ហ៊ុន សែន ផ្ញើរ​សារ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​រំលែក​ទុក្ខ

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរលិខិតចូលរួមមរណទុក្ខ ទៅកាន់រដ្ឋាភិបាលជប៉ុន នៅចំពោះគ្រោះភ្លៀងធ្លាក់ និងការរអិលបាក់ដី ដែលបានកើតឡើង ក្នុងតំបន់ភាគខាងត្បូង និងខាងលិចនៃប្រទេសជប៉ុន រាប់ពីចុងសប្ដាហ៍មុនមក។
ហ៊ុន សែន ផ្ញើរ​សារ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​រំលែក​ទុក្ខ
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: គ្រោះ​ធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លិខិតលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា បានសរសេរផ្ញើរទៅលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមមរណទុក្ខ ជាមួយប្រជាជាតិជប៉ុន នៅចំពោះគ្រោះទឹកជំនន់ ដែលបង្ក​ឲ្យមានការ​ខូចខាត​ទ្រព្យសម្បត្តិ និងការបាត់បង់ជីវិតមនុស្សជាច្រើន។

នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយ ជាអនេកពន់ពេក នៅពេលទទួលព័ត៌មាន ពីការបាត់បង់ជីវិត​មនុស្ស​ជាច្រើន ក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន»។

លោក ហ៊ុន សែន បានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះ ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោក ដោយការបាត់បង់ដ៏ធំធេងនេះ»។

មកដល់ថ្ងៃពុធ ទី១១ ខែកក្កដានេះ តួលេខផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា មនុស្សមិនតិចជាង ១៧៩នាក់ បានស្លាប់បាត់បង់ជីវិត ខណៈការរុករកអ្នកបាត់ខ្លួន នៅកំពុងបន្តធ្វើ ទៅមុខទៀតនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...