ស៊ូប៊ែឌី៖ បើ​កម្ពុជា​រើស​អើង​ពូជ​សាសន៍ លិទ្ធិ​ប្រជាធិបតេយ្យ​នឹង​​ដើរ​ថយ​ក្រោយ

ក្នុងសន្និសីទការសែតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះលោក សុរិយា ស៊ូប៊ែឌី ជាអ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអត្ថាធិប្បាយថា ក្រោមជំនួបជាមួយមេដឹកនាំគណបក្ស​សង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ លោក បានលើកឡើងពីបញ្ហា ដែលបានកើតឡើង ពាក់ព័ន្ធនឹងការប្រើប្រាស់​ភាសារបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងជនជាតិវៀតណាម នៅទីសាធារណៈ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសន្និសីទការសែតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះលោក សុរិយា ស៊ូប៊ែឌី ជាអ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអត្ថាធិប្បាយថា ក្រោមជំនួបជាមួយមេដឹកនាំគណបក្ស​សង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ លោក បានលើកឡើងពីបញ្ហា ដែលបានកើតឡើង ពាក់ព័ន្ធនឹងការប្រើប្រាស់​ភាសារបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងជនជាតិវៀតណាម នៅទីសាធារណៈ។


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

នយោបាយកម្ពុជា - ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបន្តថា ការប្រើប្រាស់ភាសា«យួន» ប្រឆាំង​នឹងជនជាតិវៀតណាមរបស់គណបក្សប្រឆាំង អាចនាំឲ្យមានការរើសអើងពូជសាសន៍ ដែលផ្ទុយនឹង​គោលការណ៍​លិទ្ធិប្រជាធិបតេយ្យ។ លោក ស៊ូប៊ែឌី បានសង្កត់ធ្ងន់ថា ការបន្តផ្សព្វផ្សាយពាក្យសម្តីប្រឆាំងនឹងជនជាតិវៀតណាម គឺអាចបណ្តាលឲ្យកើតមាននូវការរំលោភបំពានពូជសាសន៍ ការប្រើប្រាស់អំពើហិង្សាជាដើម មានជាអាទិ៍ ក្នុង​ហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អាជីវកម្ម និងហាង​ទំនិញវៀតណាមមួយចំនួន តាមបណ្តោយផ្លូវវ៉េងស្រេង ត្រូវបានរងការបំផ្លាញដោយក្រុមបាតុករ។

គួររម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងយុទ្ធនាការឃោសនានយោបាយ លើកទឹកដីខេត្ត​សៀមរាប នៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ បានលើកឡើងពីបញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ដែលមេដឹកនាំគណបក្សជំទាស់រូបនេះ ប្រើពាក្យថា«យួន»ទៅកាន់អ្នកគាំទ្រ។

នៅពេលនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) តាម​រយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា ក្នុងបំណងកេងចំណេញ​នយោបាយ លោក សម រង្ស៊ី បានបង្អាប់បង្អោន ជនជាតិ​វៀតណាមដោយប្រើពាក្យថា«យួន» ម្តងហើយម្តងទៀត។ សេចក្តីថ្លែងការណ៍ដដែលនោះ បញ្ជាក់ថា៖ «ពាក្យ យួន មានបង្កប់ ឬគ្មានបង្កប់នូវអត្ថន័យបង្អាប់បង្អោននោះ គឺជារឿងមួយចំណោទ គឺនៅត្រង់ថា មេដឹកនាំនយោបាយ​បានថ្លែងបែបរើសអើង និងរិះគន់ជាសាធារណៈលើពលរដ្ឋវៀតណាម។» ជាមួយគ្នានោះ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​ដដែលក៏បានចេញ​លិខិតចំហមួយផ្សេងទៀតដែរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ផ្ញើទៅកាន់ លោក សម រង្ស៊ី ដើម្បី​ស្នើឲ្យប្រធានគណបក្សសង្គ្រោះជាតិ រូបនេះសូមទោសជាសាធារណៈចំពោះការប្រើពាក្យថា«យួន» ហើយបានបង្ក​ឲ្យមានជាសង្គ្រាមពាក្យសម្ដីឡើង។

បើទោះជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងលោក សុរិយា ស៊ូប៊ែឌី បានចាត់ទុក ការប្រើពាក្យថា«យួន» ជារូបភាពនៃការរើសអើងពូជសាសន៍ ដែលអាចប៉ះពាល់ដល់ការគោរព្ធសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏លោក សម រង្ស៊ី និងអ្នកអក្សរសាស្រ្តខ្មែរ បានអត្ថាធិប្បាយថា ពាក្យ«យួន» ត្រូវបានដូនតាខ្មែរប្រើប្រាស់​ តាំងពី​យូរ​លង់ណាស់មកហើយ ដោយមិនមានការរើសអើងអ្វីនោះទេ។

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...