ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​៖ សម្លាប់​ខ្មាន់​កាំភ្លើង ឃាត់​ខ្លួន​៥នាក់​ក្នុង​នោះ​មេ​ក្លោង​ម្នាក់

ជនខ្មាន់កាំភ្លើង ដែលបាញ់ឆ្លងឆ្លើយជាមួយកងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ត្រូវបានបាញ់សម្លាប់។ ក្នុង​យុទ្ធនាការ ដែល​កំពុង​បន្ត​ទៅ​មុខ​នៅឡើយ អាជ្ញាធរចាប់បាន ជនសង្ស័យ៥នាក់ ក្នុងនោះម្នាក់ ដែលអត់​ពាក់​អាវ ជា​មេ​ក្លោង។
ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​៖ សម្លាប់​ខ្មាន់​កាំភ្លើង ឃាត់​ខ្លួន​៥នាក់​ក្នុង​នោះ​មេ​ក្លោង​ម្នាក់
ជនសង្ស័យជាមេក្លោង នៃការជួញដូរគ្រឿងញៀន ដែលត្រូវអាជ្ញាធរចាប់ខ្លួនបាន។ (រូបថតសហការី)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 27, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដែលទើបតែនឹងធ្លាក់មកដល់ ក្នុងពេលមុននេះ បានឲ្យដឹងថា ការផ្ទុះអាវុធឆ្លងឆ្លើយគ្នា រវាង​កង​កម្លាំង​អាជ្ញាធរ និងក្រុមខ្មាន់កាំភ្លើង បានឈានទៅដល់ ការបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលនៅក្នុងផ្ទះលេខ ៣៧ នៅ​តាម​បណ្ដោយ​ផ្លូវ ​៣៥១ ក្បែររង្វង់មូលកាំកូស៊ីធី ស្ថិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ក្រៅពីនេះ ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន៖ ពីរនាក់ ត្រូវបានចាប់ខ្លួនមុន និងបីនាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុងពេលផ្ទុះអាវុធ។ ម្នាក់ពីក្នុងចំណោមនោះ ត្រូវបានសង្ស័យថា ជាមេក្លោងជួញដូរ​គ្រឿង​ញៀន។

តាមប្រភព និងរូបថតដែលត្រូវបានបញ្ជូន មកដល់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងពេលមុននេះ (រូប​ខាង​លើ) បានឲ្យដឹងថា ជនម្នាក់ដែលអត់មានពាក់អាវនេះហើយ គឺជាមេក្លោង។ ជននេះមានឈ្មោះ ​លី កុកហ៊ុយ ជាអតីតថៅកៃខ្វៃជ្រូកម្នាក់ ដែលមានលំនៅដ្ឋាន នៅនឹងផ្ទះកើតហេតុតែម្ដង។ អាជ្ញាធរបាន​សង្ស័យ​បុរស​ម្នាក់​នេះ បានស្ថិតនៅពីក្រោយការជួយដូរគ្រឿងញៀន ដែលធ្វើឲ្យបុរសបានផ្លាស់ប្ដូរជីវភាព រហូតមានរថយន្ដ អូឌី (Audi) ទំនើបជិះ។

បើ​ទោះជាមក​ដល់​ពេល​នេះ ​ប្រតិបត្តិការនៅបន្តទៀតក៏ដោយ តែប្រភពបានបញ្ជាក់ថា នោះគឺជានិតិវិធី ដែល​ក្រុមអាជ្ញាធរចាំបាច់ ត្រូវធ្វើការឆែកឆេរ និងធ្វើកំណត់ហេតុ នៅក្នុងគេហដ្ឋាននោះ។ គេបានឃើញ​សំបក​គ្រាប់​កាំភ្លើង​ជា​ច្រើន​រយគ្រាប់ បានធ្លាក់រប៉ាត់រប៉ាយ នៅក្នុងបរិវេណកន្លែងកើតហេតុ ហើយដំបូល​ផ្ទះនោះ​ទៀត​សោធ ក៏​ត្រូវ​បាន​បាញ់​សុះ ដោយគ្រាប់កាំភ្លើងនោះដែរ។

សូមបញ្ជាក់ដែរថា កងកម្លាំងច្រើនជាង១០០នាក់ ត្រូវបានបញ្ជូនមកដល់កន្លែង និងធ្វើការឡោមព័ទ្ធផ្ទះ របស់​ក្រុមខ្មាន់កាំភ្លើង។ គេហដ្ឋានមួយនោះ ទំនង​ជា​មាន​ការ​បំពាក់​ដោយកាមេរ៉ាសុវត្ថិភាពជុំវិញ ដែលធ្វើ​ឲ្យ​ក្រុម​ខ្មាន់​​កាំភ្លើង​​​អាចដឹង ពីកន្លែងឈរជើង និងការ​ចល័ត របស់កងកម្លាំងសមត្ថកិច្ច សឹងគ្រប់ពេល ហើយ​អាច​ធ្វើការ​បាញ់​តបត ក្នុងរយៈពេលយូរដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...