អេស្ប៉ាញ៖ រកឃើញកូកាអ៊ីន ១០០គីឡូក្រាម ក្នុង«ចេក»លក់នៅឯផ្សារ
កូកាអ៊ីន ប្រមានជា១០០គីឡូក្រាម ត្រូវបានរកឃើញដោយនគរបាលអេស្ប៉ាញ នៅក្នុងប្រអប់ដាក់ចេក សម្រាប់យកទៅលក់ឯផ្សារ។ ប្រអប់ដែលពោពេញ ទៅដោយចេកនោះ មានមួយចំនួនបានដាក់ ចេញទៅលក់ខ្លះទៅហើយ ក្នុងទីក្រុងបាសឺឡូន (Barcelona)។
ម្សៅកូកាអ៊ីន ដាក់បន្លំនៅក្នុងផ្លែចេក។
ការប្រកាសហេតុការណ៍នេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ នៅខណៈពេលដែលអ្នកលក់ម្នាក់ នៅផ្សារដ៏ធំមួយក្នុងទីក្រុងបាសឺឡូន ឈ្មោះផ្សារ ម៉ែកាបាណា (Mercabarna) បានជូនដំណឹងនេះទៅអោយនគរបាលតំបន់ ពីវត្តមានរបស់កញ្ចប់គ្រឿងញៀន នៅក្នុងប្រអប់ដាក់ចេកសម្រាប់លក់។
អ្នកលក់រូបនោះ បានថ្លែងប្រាប់អ្នកកាសែតថា ភ្នាក់ងារនគរបាលបាន ប្រមូលយកទៅពិនិត្យទាំងអស់ នូវប្រអប់ដាក់ចេកទាំងនោះ ដែលមានមួយចំនួនត្រូវបានលក់ដាច់ និងមួយចំនួនទៀតត្រូវបាន បោះចែកអោយអ្នកទទួលទិញបន្ត អស់ទៅហើយ។
គេបានរកឃើញ ពីប្រអប់ដាក់ចេក នូវគ្រឿងញៀន ប្រមាណជា៨៥កញ្ចប់ មានទម្ងន់សរុបប្រមាណជា ១០០គីឡូក្រាម។ បើតាមអ្នកលក់រូបនោះ វាទំនងជាគ្រឿងញៀន ដែលចេញមកពីប្រទេសកូឡំប៊ី និងត្រូវបាននាំចូល មកក្នុងប្រទេសអេស្ប៉ាញ តាមផែរសមុទ្រ តារ៉ាហ្គូន (Tarragone)។
ប្រទេសអេស្ប៉ាញ ជាច្រកនាំចូលសំខាន់មួយ នៃគ្រឿងញៀន «កូកាអ៊ីន» ដែលមានប្រភពពីទ្វីបអាមេរិកឡាទីន មកក្នុងទ្វីបអ៊ឺរ៉ុប ដែលមានប្រមាណជា ៤០% ទៅ៥០% នៃការរិបអូសកន្លងមក រវាងពីឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០១០។ នេះបើតាមអ្នកសង្កេតការណ៍នៅអ៊ឺរ៉ុប ដែលមានជំនាញខាងគ្រឿងញៀន។ រវាងពីខែមករា មកដល់ខែធ្នូរឆ្នាំ២០១២ ម្សៅកូកាអ៊ីន ប្រមាណជា ១៧,៦៥តោន ត្រូវបាននគរបាលរឹបអូស នៅក្នុងប្រទេសអេស្ប៉ាញ។
នាយកនគរបាលជាតិអេស្ប៉ាញ ឯកទេសខាងកូកាអ៊ីន បាននិយាយអ្នកកាសែតថា ប្រអប់ដាក់ចេកទាំងនេះ ជាវិធីមួយ ក្នុងចំណោមវិធីឯទៀត ប្រើក្នុងការរត់គ្រឿងញៀន។ លោកបន្ថែមថា «កុងទើន័រដែលដឹកតាមនាវា ជាមធ្យោបាយមួយ ដែលត្រូវបានប្រើជាញឹកញាប់។ ចំនុចដែលសំខាន់ គឺនៅពេលនាំចូលមកដល់ផែ ហើយផលិតផលទាំងអស់ ត្រូវគេនាំចេញពីផែភ្លាមៗ ដើម្បីអាចដឹកជញ្ជូន ទៅអោយដល់គោលដៅ។»
អ្នកទទួលខុសត្រូវរូបនេះ បាននិយាយពន្យល់ទៀតថា «ថ្នាំញៀន អាចមកដល់គោលដៅ ដោយលាក់នៅក្នុងបាត ដែលបានធ្វើជាពីរជាន់ ដូចជាក្ដាសម្រាប់ដាក់ទ្រទំនិញទាំងនេះ។» នៅក្នុងវិធីដទៃទៀត លោកបានលើកបង្ហាញ នូវចេកជ័រ ដែលម្សៅញៀនត្រូវបានគេលាក់ នៅក្នុងនោះ។
«បញ្ហាវាត្រង់ថា កុងទើន័រមួយ មានទំនិញទម្ងន់ប្រមាណជា ២៤តោន ហើយក្នុងនោះ មាន២០០ ទៅ៣០០គីឡូក្រាម ជាចេកក្លែងក្លាយ។ ក្នុងចំនួនដ៏តិចនេះ បើគ្មានព័ត៌មានអ្វីប្លែក នគរបាលពិបាកនឹងតាមរក អោយឃើញណាស់។»
ជាទម្លាប់ ឈ្មួញគ្រឿងញៀន ត្រូវរកវិធីដើម្បី ទទួលយកចេកក្លែងក្លាយទាំងនេះ មុននឹងទំនិញត្រូវបាននាំទៅដល់ទីផ្សារ។ តែពេលនេះ មិនដឹងជាហេតុភេទអី ...
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ