បើកបុករនាំងផ្លូវទាំងព្រឹក រួចរត់គេចខ្លូនពីកន្លែងកើតហេតុ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 15, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឡានបង្កគ្រោះថ្នាក់ ធុន តូយូតា (TOYOTA) ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ ២AB-៤១៤៩ ត្រូវបានបើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ឡានបង្កនេះ ត្រូវបានអ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា បើកបរក្នុងទិសដៅ ពីជើងទៅត្បួង តាមបណ្តោយផ្លូវ ២៧១ ផ្លូវធំជាប់ផ្សារដើមថ្កូវ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ លុះមកដល់ចំណុច ជិតកន្លែងលក់ដូរ គ្រឿងសក្ការៈបូជាមួយកន្លែង ទល់មុខពេទ្យធ្មេញ ក៏ជ្រុលចង្កូតទៅបុក ផ្ទាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតមួយចំនួនធំ។
បន្ទាប់ពីជួបគ្រោះថ្នាក់នេះ រថយន្តតូយ៉ូតា បានរងការខូចខាត ផ្នែកខាងមុខ។ ដោយឡែកម្ចាស់ឡាន ដែលគេដឹងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ បានបើកទ្វារថយន្ដ ហើយរត់គេចខ្លូនបាត់ស្រមោល ដោយទុករថយន្តចោល នៅកន្លែងកើតហេតុ។
ករណីបង្កគ្រោះថ្នាក់ រួចទុកឡានចោលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥។ ក្រោយពេលកើតហេតុ ប្រមាណ៣០នាទី គេឃើញ មាននគរបាលចររាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចុះមកអន្តរាគមន៍។ ក្រោយពីពិនិត្យរួចរាល់ បានបញ្ជាក់ឱ្យដឹងថា ផ្ទាំងថ្ម ដែលបានបាក់មានចំនួនច្រើន ព្រោះត្រួវឡានបុកពេញទំហឹង។ យ៉ាងណាក៏ដោយ នគរបាលចររាចរណ៍រាជធានី បានបញ្ជាក់ថា ការខូចខាតខ្លាំង គឺតែ០៦ផ្ទាំងប៉ុណ្ណោះ។
ក្រោយពីពិនិត្យរួចរាល់ មន្ត្រីនគរបាលទាំងនោះ បានចាត់ការស្ទួចឡានបង្ក យកទៅរក្សារទុក នៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លូន ទៅដោះស្រាយ៕