បង្ហោះ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប បង្ក​គ្រោះ​ឲ្យ​របួស​អ្នក​ដទៃ

បើកម៉ូតូមិនគោរពភ្លើងស្តុប ហើយបង្ករគ្រោះថ្នាក់ចររាចណ៍ កណ្ដាលថ្ងៃត្រង់ នៅក្បែរស្តុបអាងទឹកអូឡាំពិក ខណ្ឌ​៧មករា រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ គ្រាន់តែរបួសស្រាលទាំងសងខាង ហើយ​ម៉ូតូ​ត្រូវ​ខូចខាត​មួយ​ចំនួន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 01, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ចររាចណ៍មួយ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១១ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ត្រង់​ស្តុប​អាង​ទឹក​អូឡាំពិក បណ្តាល​ឲ្យ​មាន​របួស​ស្រាល​ទាំង​សង​ខាង។

សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ បាន​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ដឹង​ថា ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ ម៉ូតូ​សង់ឌ្រីម​ពណ៍​ខ្មៅ​សេរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ CG-8542 បើកបរ​ដោយ​យុវជ​ន​ម្នាក់ (សុំ​មិន​បញ្ចេញ​ឈ្មោះ) ដែល​បើក​មិន​គោរព​ភ្លើង​ស្តុប ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​កំពុង​បើក​បរ​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា។ ម៉ូតូ​មួយ​គ្រឿង​នោះ ម៉ាក​ឃ្លីក​ពណ៍ ស លាយ ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1B-5004 បើក​បរ​ដោយ យុវតី​មួយរូប បណ្តាល​ម៉ូតូ​ទាំង​ពីរ​ដួល​បោក​នៅ​កណ្តាល​ទ្រូង​ផ្លូវ និង​ម្ចាស់​ម៉ូតូ​ទាំង​សង​ខាង រង​របួស​ស្រាល​ដូច​គ្នា។

ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ទាំងយុវជន និងយុវតីម្ចាស់ម៉ូតូទាំងពីរ បានប្រកែកគ្នានៅកណ្តាលផ្លូវ ដោយ​យកឈ្នះតែរៀងខ្លួន។ ភ្លាមៗនោះ នគរបាលចររាចណ៍ដែលប្រចាំការនៅចំណុចនោះ បានធ្វើអន្តរាគមន៍ ដោយបានយកម៉ូតូទាំងពីរទៅដាក់លើចិញ្ចើមថ្នល់ និងធ្វើការដោះស្រាយ ឲ្យមានការយោគយល់គ្នា។

លោកអនុសេនីយ៍ទោ សា រឿន ជានគរបាលប្រចាំការនៅគោលដៅអូឡាំពិក នោះបានប្រាប់ទស្សនាវដ្តីថា ម៉ូតូដែលបង្ករគ្រោះថ្នាក់ បានបើកក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងស្តុប។ បន្ទាប់ពីបានបុកគ្នា យុវតី​រង​គ្រោះបានរងរបួសស្រាលនៅត្រង់ជើង ដោយសារតែត្រូវម៉ូតូដួលសង្កត់ពីលើ។ លោកបញ្ជាក់ថា ចំពោះ​ករណី​នេះ ភាគីទាំងសងខាងបានយល់ព្រមសម្របសម្រួលគ្នា និងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...