បើក​លឿន​ជ្រុល​​ទៅ​បុក​របង​«ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច»

មិនបានប្រុងប្រយ័ត្ន តែមួយពព្រិចភ្នែកសោះ ខ្ទេចរបងស្ថានីយ៍ប្រេងមួយ ម៉ូតូ៥គ្រឿង និងកង់មួយគ្រឿង នៅពេល​កំពុង​បើកបរ តែមិនបណ្ដាល ឲ្យមានមនុស្សស្លាប់ទេ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 15, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោង៥នឹង៤៥នាទី ល្ងាច​ថ្ងៃ​ទី១៣​ខែ​តុលា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ខាង​កើត ស្ពាន​អាកាស​ស្ទឹង​មាន​ជយ័ ដោយ​រថយន្ត​១គ្រឿង គ្មាន​ផ្លាក​លេខ​បើក​បរ​ (តែ​បែរ​ជា​ពាក់​ផ្លាក​លេខ California ទៅ​វិញ) ដោយ​បុរស​ឈ្មោះ ឈឹម ទី ភេទ​ប្រុស​រស់​នៅ​ផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជយ័ រាជធានី​ភ្នំពេញ។

តាមសាក្សីដែលបានឃើញ​ករណី​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​បុរស​ឈ្មោះ ឈឹម ទី បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឆេរ៉ូលេត (CHEVROLET) ពណ៍​ខ្មៅ​យ៉ាង​លឿន ពី​លិច​ទៅ​កើត ហើយ​បាន​ជ្រុល​ចង្កូត ទៅ​បុក​របង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច ឲ្យ​ធ្លាយ​ទៅ​ម្ខាង បណ្តាល​អោយ​ខូច​ខាត​ម៉ូតូ​ចំនួន​៥គ្រឿង នឹង​កង់​១គ្រឿង​ផង​ដែរ។

ភ្លាមៗនោះ ម្ចាស់រថយន្តនិងម្ចាស់ស្ថានីយ៍ ព្រមទាំងម្ចាស់ម៉ូតូផង បានសម្របសម្រួលគ្នា បញ្ចប់រឿងនេះ​នៅ​នឹង​កន្លែងកើតហេតុ។ ម្ចាស់រថយន្តដែលបង្ករគ្រោះថ្នាក់ បានធានាសងការខូចខាតទាំងស្រុង ទៅលើម្ចាស់​ស្ថានីយ៍ និងម្ចាស់ម៉ូតូ ដោយមានការព្រមព្រៀងពីភាគីទាំងសងខាង ដែលយល់ព្រមបញ្ចប់រឿងភ្លាមៗ ថាមិន​បន្តរឿងតទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...