ឡានចុះពីលើស្ពាន បុករ៉ឺមកដឹកឈើស្លាប់អ្នកបើកម្នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 29, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង ៥០នាទី រសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពាន ព្រែកតាមាក់ ទៅតាមបណ្តោផ្លូវជាតិ លេខ៦A ស្ថិតក្នុងភូមិកោះកោ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះ បង្កពីរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានបើកកបុក រ៉ឺម៉កកង់បីដែលដឹកឈើ យ៉ាងពេញទំហឹងពីក្រោយ នៅជម្រាលចុះពីលើស្ពាន បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉ក ធ្លាក់ម្ចាស់អ្នកបើក រួចកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ រឿន សារ៉េត អាយុ៤០ ឆ្នាំ មានបុខរបរ ជាអ្នកដឹកឈើដាក់ នៅតាមដេប៉ូសព្វថ្ងៃ មានទីលំនៅ ក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាម៉ាក ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះបានស្លាប់ ខណៈដែលកំពុងដឹកឈើ ទៅដាក់តាមដេប៉ូមួយចំនួន នៅក្នុងខេត្តកណ្តាល ដែលក្នុងរ៉ឺម៉កនោះ ពោរពេញទៅដោយឈើ។
ដោយឡែកឡានបង្ក ត្រូវបានមន្រ្តីមានសមត្ថកិច្ច ធ្វើការឃាត់ទុក បានសម្រេច ខណៈជនជាម្ចាស់រថយន្ដ បានព្យាយាមបើកគេចខ្លូន។ បន្ទាប់ពីការវាស់វែង និងធ្វើកោសល្យវិច័យ របស់មន្រ្តីជំនាញ ទៅលើសាកសពរួច ក្រុមមន្រ្តីសមត្ថកិច្ច បានប្រគល់សាកសព ទៅគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យ។ ចំណែកឯវត្ថុតាង និងឡានភាគីម្ចាងទៀត ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់៕