ទារ៧០ដុល្លារមិនបាន រហូតមានតំណាងធានារ៉ាប់រងមកសម្រួល
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ សីហា ២០១៥
- កែប្រែចុងក្រោយ: September 04, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង ៩ ករណីគ្រោះចរាចរណ៍មួយ បានកើតឡើងរវាង រថយន្តធុនធ្ងន់ របស់ណាកាវើល (Nakaworld)ប៉ះគ្នាជាមួយរថយន្តបាឡែន ដែលធ្វើដំណើរស្របទិសគ្នា នៅតាមផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្ត បាឡែន ខូចកញ្ចក់ខាងឆ្វេង។
រថយន្តបង្កម៉ាក វូ តុន ពណ៍លឿងពាក់ស្លាកលេខ AT15 3.0652 បើកបរដោយលោក វណ្ណ បណ្តូល អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត ឲ្យ ណាកាវើល អស់១០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯរថយន្ត បាឡែន មានស្លាកលេខភ្នំពេញ 2D 1113 ពណ៍សរ បើកបរដោយលោក ជា ចាន់ណាត អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវ២៧១ មាន មុខរបរជានិស្សិត។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាឡែន បានទារសំណង ពីអ្នកបើកបររថយន្ត វូ តុន ចំនួន៧០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែភាគីខាងរថយន្ត វូ តុន មិនព្រមឲ្យតាមការទាមទារ បស់ម្ចាស់រថយន្តខូចខាត ឡើយ។ នៅក្នុងហេតុការណ៍នេះ ក៏មានសមត្ថកិច្ចចុះ ជួយធ្វើអន្តរាគមន៍ និងសម្របសម្រួលដែរ តែភាគី ទាំងសងខាង នៅតែមិនព្រម ទោះជាសមត្ថកិច្ចជួយសម្រួលក៏ដោយ។
រីឯអ្នកចុងក្រោយ ដែលអាចសម្របសម្រូល ភាគីទាំងពីរនេះបាន គឺអ្នកតំណាងក្រុមហ៊ុនធានារ៉ាប់រង ដែលបានមកពិនិត្យ នូវការខូចខាតរបស់រថយន្ត និងវាយតម្លៃ ចំពោះទឹកប្រាក់ ដែលត្រូវផ្តល់ជាសំណង គឺមានចំនួន ៥០ ដុល្លារ ដល់ម្ចាស់រថយន្តបាឡែន ទើបភាគីទាំងពីរ ព្រមទទួលយក និងបញ្ចាប់រឿងនេះ៕