ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

មូលនិធិតន្ត្រីជនពិការមួយ បានធ្វើការប្រគុំតន្ត្រីនៅតាមផ្សារ និងទីប្រជុំជនផ្សេងៗ ដើម្បីប្រមូលលុយកាក់បន្តិចបន្ទួច ពី​សំណាក់សប្បុរសជន ដើម្បីចិញ្ចិមជីវិតប្រចាំថ្ងៃ។ ទាំងតន្ត្រីករ ទាំងអ្នកចម្រៀងស្រីប្រុស នៅក្នុងមូលនិធិនោះ សុទ្ធ​តែ​ជា​ជន​ពិការ​ទាំងអស់។
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 15, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនពិការប្រមាណជា៥០នាក់ បាន​រួម​គ្នា​បង្កើត​ជា​សមាគម​មួយ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ ដើម្បី​កកើត​បាន​ជា ក្រុម​តន្ត្រី​ដ៏​ពិសេស​មួយ​បែប ដែល​មាន​សិល្បៈករ​សុទ្ធ​តែ​ជា​ជន​ពិការ។ ក្រុម​តន្ត្រី​នេះ ប្រគុំ​ពីរ​លើក ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​ពេល​ចេញ​ប្រគុំ​នៅ​ក្រៅ​ម្តងៗ មាន​គ្នា​តែ​១០នាក់​ប៉ុណ្ណោះ ដោយ​ផ្លាស់​ប្តូរ​វេន​គ្នា នៅ​ក្នុង​ការ​ច្រៀង​ឬ​លេង​ភ្លេង។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ជា ហ៊ន ដែល​ជា​ប្រធាន​មូលនិធិ​តន្រ្តី​ជន​ពិការ ដែល​ទើប​នឹង​មាន​រូប​រាង​នេះ។

ប្រធានមូលនិធិ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ឲ្យ​ដឹង​ថា ក្នុង​សិល្បៈករ​ដែល​សុទ្ធ​ជា​ជន​ពិការ​វ័យ​ចំណាស់​ម្នាក់ៗ ទទួល​បាន​ប្រាក់​ពី​៣០០០០៛ ទៅ​៦០០០០៛ ក្នុង​ការ​ចេញ​ប្រគុំ​ម្តងៗ។ លោក​បាន​ចង្អុល​ប្រាប់​ថា ក្នុង​ការ​ប្រគុំ​នៅ​ទីផ្សារ​លើក​នេះ មាន​សិល្បៈករ​ស្រី​៦នាក់ ប្រុស​៤នាក់។

ទើបបញ្ចប់ការច្រៀងរួច អ្នកស្រី ហៀង ស្រីឡែន សិល្បៈការិនីមួយរូប ពីក្នុងចំណោមក្រុមតន្ត្រីនេះ បានរៀប​រាប់​ពីជីវិតផ្ទាល់ខ្លួនប្រាប់ទស្សនាវដ្ដីថា អ្នកស្រីពិការភ្នែកតាំងពីតូចមក ហើយសព្វថ្ងៃបងស្រីមានស្វាមី ដែល​ជាជនពិការដូចគ្នា។ ដូចជាជនពិការដ៏ទៃទៀតដែរ អ្នកស្រីមកច្រៀងនៅទីនេះ ដើម្បីបានថវិកាគ្រាន់ចិញ្ចិម​ជីវិត​ប្រចាំថ្ងៃ។ ប៉ុន្តែកម្រៃដែលទទួលបានពីការសម្ដែងនេះ មិនអាចយកមកដោះស្រាយបញ្ហាជីវិតបានទេ ហើយ​ជីវភាព​របស់ក្រុមជនពិការទាំងនោះ នៅតែមានការលំបាកនៅឡើយ។

ទន្ទឹមនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់សប្បុរសជននានានោះ លោក ជា ហ៊ន បានអំពាវនាវ​ដល់រដ្ឋាភិបាល ក៏ដូចជាមេដឹកនាំកម្ពុជាទាំងឡាយ ឲ្យជួយយកចិត្តទុកដាក់ទំនុកបំរុងជនពិការ និង ជួយផ្តល់​ឱកាសដល់ជនពិការ ឲ្យបានបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេសផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...