ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នៅ​វាល​វែង ត្រូវ​បាន​អាជ្ញាធរ​ហៅ​សួរ​នាំ

សាលាស្រុកវាលវែង ខេត្តពោធិសាត់ បានហៅប្រជាពលរដ្ឋជំលោះដីធ្លី ២៣គ្រួសារ ដែលរស់នៅភូមិសង្គមថ្មី ឃុំថ្មដា មកសួរនាំ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 14, 2014
  • ប្រធានបទ: វិបត្តិសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែល​​អះ​អាង​ថា​ខ្លួន​បាន​រង​​គ្រោះ ព្រោះ​ការ​រំលោភ​យក​ដី​ធ្លី ពី​ក្រុមហ៊ុន ទ្រីភាព ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (MDF) ត្រូវ​បាន​អាជ្ញាធរ​ស្រុក​វាល​វែង កោះ​ហៅ​មក​សួរ​នាំ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា នេះ​នៅ​សាលា​ស្រុក។

ការសាកសួរអំពីបញ្ហាដីធ្លីនេះ មិន​ត្រូវ​បាន​អាជ្ញាធរ​សាក​សួរ​មាន​លក្ខណៈ​ជា​ក្រុម​ទាំង​អស់​ឡើយ តែ​បាន​ធ្វើការ​សាក​សួរ​ម្តង​មួយ​ម្តង​មួយ ដោយ​ឲ្យ​ប្រជា​ពលរដ្ឋ​អង្គុយ​ចាំ​នៅ​ខាង​ក្រៅ ធ្វើ​ដូច្នេះ​ទាល់​តែ​សួរ​អស់​គ្រប់​ចំនួន ២៣​គ្រួសារ។ សំនួរ​ដែល​អាជ្ញារធរ សួរ​ទៅ​ប្រជា​ពលរដ្ឋ​មាន​ដូច​ជា រយៈ​ពេល​ដែល​រស់​នៅ​ក្នុង​ដី ដែល​មាន​ជំលោះ​នោះ និង​សួរ​អំពី​ប្លង់​ដី​កម្មសិទ្ធិ​តែ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ភូមិ​សង្គម​ថ្មី តាម​រយៈ​ទូរស័ព្ទ​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​កាល​ពី​ថ្ងៃ​ដដែល។

ជំលោះដីធ្លីនៅក្រុងស្រុកវាលវែងនេះ បានកើតឡើងកាលពីឆ្នាំ ២០១០មកម្លេះ ហើយពុំមានការដោះស្រាយអ្វី​មួយច្បាស់លាស់ពីអាជ្ញាធរ ឫសមត្ថកិច្ចទេ។ ពលរដ្ឋម្នាក់ ឈ្មោះ ស្រីមុំ បានបញ្ជាក់ថា កន្លងមក នៅឆ្នាំ ២០១០ ពួកគាត់ ថែម​ទាំងធ្លាប់​បានឡើងទៅដាក់ពាក្យបណ្តឹង ដល់សាលាដំបូងរាជធានីភ្នំពេញនោះទៀត ប៉ុន្តែនៅ​តែ​គ្មាន​ដំណោះស្រាយអ្វីឡើយ។

អ្នកមីង ស្រីមុំ បានបន្ថែមថា បន្ទាប់ពីមានការរំលោភយកដី តាំងពីឆ្នាំ២០១០មក អាជ្ញាធរ និងក្រុមហ៊ុន បាន​ហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យពួកគាត់បង្ករបង្កើនផលដំណាំដំាដុះ ឫធ្វើស្រែចំការនៅក្នុងដីនោះទេ ហើយ​អាជ្ញាធរ ក៍ធ្លាប់បានគំរាមចាប់ខ្លួនប្រជាពលរដ្ឋណា ដែលទៅតវ៉ាយកដីពីក្រុមហ៊ុន ទ្រីភាព នោះដែរ។

ទំហំដីដែលមានជំលោះរវាងក្រុមហ៊ុន ទ្រីភាព និងប្រជាពលរដ្ឋមានចំនួន ១៩៩ហិចតា ដែលមានប្រជា​ពលរដ្ឋ​រស់នៅតំបន់នោះចំនួន ២៣ គ្រួសារ ហើយដីនោះ រួមមានទាំងដី ស្រែ ចំការ និងដីដែលប្រជាពលរដ្ឋទាំងនោះ កំពុងតាំងទីលំនៅ។ អ្នកភូមិសង្គមថ្មី បានលើកឡើងឲ្យដឹងទៀតថា ពួកគាត់បានរស់នៅលើទឹកដីនេះ តាំងពី​សម័យកាលសមាហរណកម្មឆ្នាំ ១៩៩៨មកម្លេះ។

មិនអាចសុំការបកស្រាយបញ្ជាក់ភ្លាមៗ ពីអាជ្ញាធរស្រុកវាលវែងបាននៅឡើយ ក្នុងពេលនេះ។

គួរបញ្ជាក់ដែរថា ដីដែលមានជំលោះនៅភូមិ សង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានក្រុមហ៊ុន ទ្រីភាព ព័ទ្ធយកដីប្រជាពលរដ្ឋតាំងពីឆ្នាំ ២០១០មក ហើយបានឈូសឆាយនៅលើដី ក្នុងតំបន់នោះមិនឲ្យ​ប្រជា​ពលរដ្ឋធ្វើស្រែចំការបាន លើកលែងតែដី ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅ ទើបគេមិនទាន់ធ្វើអីកើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...