ជនបរទេសម្នាក់ មកដេកនៅលើថ្នល់ជិតស្ពាន៧មករាមួយថ្ងៃមិនទៅណា
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 14, 2014
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសាក្សីជាប្រជាពលរដ្ឋ នៅផ្ទាល់កន្លែង បានឲ្យដឹងថា មានទុកទុកកង់បី១គ្រឿង បានដឹកជនជាតិបរទេសនេះ មកដាក់ចោលនៅទីនេះ ដោយសារតែជនជាតិបរទេសម្នាក់នេះ ជក់ថ្នាំវង្វេងមិនដឹងទិសតំបន់។ សាក្សីដដែលបាននិយាយទៀតថា កង់បីនោះ បានដឹកជនជាតិបរទេសរូបនេះ ពីស្ទឹងមានជ័យមក ក្នុងទិសដៅពីលិចទៅកើត តែដោយបុរសនេះបានវាយម្ចាស់កង់បី១ដៃ ទើបបណ្តាលឲ្យអ្នកបើកកង់បីនោះ ទម្លាក់ជនបរទេស នៅត្រង់ខាងត្បូងស្ពាន៧មករា ពេទ្យលោកសង្ឃតែម្ដងទៅ។
រហូតមកដល់ម៉ោង៦ល្ងាច ថ្ងៃដដែលនេះ ក៏នៅមិនទាន់មានមន្ត្រីអាជ្ញាធរណាម្នាក់ ចុះមកអន្តរាគមន៍ ឬដោះស្រាយយកបុរសដែលដេកនៅលើផ្លូវសាធារណៈរូបនោះ ចេញនៅឡើយដែរ។
លោក អិត ពិទូ ដែលជានគរបាលចរាចរណ៍ ដែលប្រចាំការនៅគោលដៅនោះ បានឲ្យដឹងថា លោកបានដឹងរឿងនេះដែរ ហើយភ្លាមៗនោះ លោកបានដេញបុរសជនជាតិបរទេសនោះ ឲ្យចេញពីថ្នល់ទៅលើចិញ្ចើមថ្នល់ព្រោះខ្លាចមានគ្រោះថ្នាក់។ ប៉ុន្តែពីរបីដង បុរស់នោះ នៅតែវិលមកដេកលើថ្នល់វិញដដែល។ លោកថា លោកបានរាយការណ៍ ទៅកាន់អាជ្ញាធរខណ្ឌរួចរាល់ ប៉ុន្តែអស់មួយថ្ងៃហើយ នៅមិនទាន់ឃើញមានអន្តរាគមន៍អ្វីសោះ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ជនម្នាក់នេះទំនងជាញៀនថ្នាំ រហូតដល់បែកសតិលែងដឹងអី ទើបបានមកដេកនៅលើថ្នល់បែបនេះ។ដោយសារមិនមានអាវឬក្រដាសស្នាមអ្វីជាប់នឹងខ្លូន ទើបអ្នកយកពត័មានរបស់ទស្សនាវដ្ដី មិនបានដឹងថា បុរសម្នាក់នោះ ជាជនជាតិអ្វី និងមានទីលំនៅបច្ចុប្បន្ននៅឯណា៕