រដ្ឋាភិបាលបើកទូលាយ (OGP)៖ កម្ពុជា និងអភិបាលកិច្ចល្អ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 16, 2014
- ប្រធានបទ: យោបល់ថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិលប្រមាណបួន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីចែករំលែកនូវបទពិសោធន៍ និងការអនុវត្តន៍ល្អ ស្តីពីភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP: Open Government Partnership) ។ សិក្ខាសាលានេះធ្វើឡើង ក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី១៦ ដល់១៧ ខែតុលានេះ នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ។
នាយកប្រតិបត្តិអង្គការគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក សឿង សារឿន ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានបញ្ជាក់ថា ការផ្តើមឲ្យកើតមានសិក្ខាសាលា ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយនេះឡើង ព្រោះចង់ឲ្យ អ្នកចូលរួមបានបង្កើនចំណេះដឹងអំពី OGP និងសារៈសំខាន់នៃ OGP សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃប្រទេសកម្ពុជា។ ផែនការការងារប្រចាំប្រទេសមួយ ត្រូវបានព្រាងសម្រាប់បង្កើត ជាប្រព័ន្ធនូវភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP) នៅកម្ពុជា។ និងការគាំទ្រការកសាងបណ្តាញ ត្រូវបានកសាង និងពង្រឹងរវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ក្នុងប្រទេសទាំងប្រាំជាមួយសហភាគីរបស់ខ្លួន នៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូង។
ក្រោមកិច្ចសហការរៀបចំ ដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC), វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API), សមាគមយុវជនខ្មែរ (KYA), អង្គការសីលការ, និងអង្គការតម្លាភាពអន្តរជាតិ (TI) ជាមួយនឹងការចូលរួមពី មន្រ្តីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកិច្ចការតម្លាភាព, គណនេយ្យភាព, និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, និងម៉ិកស៊ីកូ។
លោក ប៉ិច ពិសី នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា (TI) បានបន្ថែមថា ការរៀបចំកម្មវិធីនេះ ដើម្បីជម្រុញឲ្យកម្ពុជាអាចឈាងចូលទៅក្នុង OGP អបន្តរជាតិ បានតាមរយៈការធ្វ់កំណែប្រែច្បាប់ មួយចំនួនធំ ពិសេសការចូលមកប្រកាសទ្រព្យសម្បត្តិ នៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ លោកបានថ្លែងឲ្យដឹងថា៖ «កម្ពុជាអាចចូលជាសមាជិក OGP ត្រូវតែមាននូវច្បាប់ទទួលបានព័ត៌មាន និងច្បាប់ការពារសាក្សីជាដើម។»
អ្នកវិភាគបញ្ហាសង្គមកម្ពុជា លោក កែមឡី បានលើកឡើងដែរថា នេះជាបញ្ហាថ្មីរបស់កម្ពុជា ហើយ វាក៏ជាឧបករណ៍អន្តរតំបន់ដែរ។ លោកបន្តថា រដ្ឋាភិបាលបើកចំហរ និងដាក់ចិត្តចូលរួមក្នុង OGP នាំឲ្យកម្ពុជាមានភាពចំណេញច្រើន ក្នុងការកំណែទម្រង់នូវផ្នែករដ្ឋបាល ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាដើម។ លោកក៏បង្ហាញនូវភាពសោកស្តាយ ដែលមិនមានការចូលរួម ពីមន្រ្តីរាជរដ្ឋាភិបាលក្នុងកម្មវិធីនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាល មានសហប្រតិបត្តការអន្តរជាតិនានា និងមានយន្តការថ្នាក់ក្រោមជាតិច្រើន គ្រាន់តែថាប្រសិទ្ធិភាព នៃការអនុវត្តនៅមានលក្ខណៈខ្សោយ និងមានភាពចង្អៀតចង្អល់ ជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្កតរជាតិ៕