បែកធ្លាយថា ហ៊ីត្លែ ជា​មនុស្ស​ញៀន​ថ្នាំ

បើតាមឯកសារមួយ ដែលទើបនឹងលើកមកបង្ហាញដោយទីភ្នាក់ងារចារកម្ម នៃកងទ័ពអាមេរិកាំង បានឲ្យដឹងថា ជន​ផ្ដាច់ការ​អាល្លឺម៉ង់ អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ជាប្រើប្រាស់ថ្នាំញៀន ជាប់ជាប្រចាំ ជាពិសេសថ្នាំញៀនធ្វើឲ្យស្រវឹង ម៉េតាហ្វេតាមីន (méthamphétamine)។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 16, 2014
  • ប្រធានបទ: អាថ៌កំបាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាដុហ្វ ហ៊ីត្លែ មាន​ជំងឺ​ភ័យ​ខ្លាច​ម្យ៉ាង ហើយ​បុរស​ដែល​គេ​ស្អប់​ជាង​គេ ក្នុង​ពិភពលោក​មួយ​នេះ បាន​ទទួល​លេប​ចូល​ក្នុង​ខ្លួន នូវ​ថ្នាំ​ចំនួន​៧៤​គ្រាប់​ខុសៗ​គ្នា ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ខ្លួន​នៅ​មាន​ស្មារតី​ល្អ និង​មិន​ងងុយ​ដេក លោក​សេនា​ប្រមុខ ហ៊ីត្លែ របស់​ប្រទេស​អាល្លឺម៉ង់ មាន​ថ្នាំ​ដ៏​ពិសេស​មួយ​ទៀត។ ដូច​នៅ​ក្នុង​ឯកសារ​មួយ របស់​ទី​ភ្នាក់ងារ​ចារកម្ម របស់​កង​ទ័ព​អាមេរិក ទើប​នឹង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ហ៊ីត្លែ បាន​ប្រើ​ប្រាស់​ជា​ប្រចាំ នូវ​ថ្នាំ ម៉េតាហ្វេមីន។

ឯកសារដែលមាន ៤៧ទំព័រ របស់​ទី​ភ្នាក់ងារ​ចារកម្ម​អាមេរិក​នោះ បាន​បញ្ជាក់​ថា អាដុហ្វ ហ៊ីត្លែ បាន​លេប​នូវ​ថ្នាំ​ដុំ​ថ្លា (rystal meth) នៅ​មុន​កិច្ច​ប្រជុំ ជាមួយ​មេ​ដឹក​នាំ​ហ្វាស៊ីស​អ៊ីតាលី លោក ប៊េនីតូ មូសូលីនី (Benito Mussolini) នៅ​ខែ​កក្កដា ឆ្នាំ១៩៤៣។ នៅ​ក្នុង​រយៈ​ពេល នៃ​ការ​ថ្លែង​សុន្ទរកថា​នៅ​ពេល​នោះ ហ៊ីត្លែ បាន​និយាយ​ដោយ​គ្មាន​ឈប់​សូម្បី​មួយ​វិនាទី និង​បាន​ប្រើ​ពេល​រាប់​ម៉ោង ដោយ​សារ​កម្លាំង​ថ្នាំ​ញៀន​នេះ។​ របាយការណ៍​បាន​សរសេរ​ទុក​ទៀត​ថា ហ៊ីត្លែ ធ្លាប់​បាន​ប្រើ​ម្ជុល ដើម្បី​ចាក់​ថ្នាំ​ម៉េតាហ្វេតាមីន ជា​ច្រើន​ដង​នោះ​ទៀត។

ក្នុងចំណោមថ្នាំជាច្រើន ដែល ហ៊ីត្លែ បានប្រើ ក្នុងទស្សវត្តន៍ឆ្នាំ៤០នោះ មានដូចជាថ្នាំក្រពះ ថ្នាំបំបាក់​ការ​ចុក​ចាប់ ថ្នាំបំបាក់ការធុញថប់ និងថ្នាំជំនួយកម្លាំងជាច្រើន។ ជាពិសេសថ្នាំប៉ូវ ជួយធ្វើឲ្យលោក នៅមានវ័យ​ក្មេង​នោះផង។

សូមបញ្ជាក់ជូនដែរថា ក្នុងចុងអាទិត្យខាងមុខនេះ ទូរទស្សន៍បារាំងប៉ុស្ដ៍លេខ៤ នឹងផ្សាយនូវភាពយន្ដ​ឯកសារ​ស្រាវជ្រាវមួយ ដែលនិយាយពីការប្រើថ្នាំរបស់ ហ៊ីត្លែ ដោយមានលើកយកសាក្សីជាច្រើនទៀត មក​និយាយ​បកស្រាយបំភ្លឺកាន់តែច្បាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...