ឡានបុកម៉ូតូទាំងយប់នៅស្តុបទេពផន របួសធ្ងន់ម្នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទី យប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ២៦១ ត្រង់ចំណុចស្តុបទេពផន ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ករម៉ាកអួឌី(AUDI) ពណ៍ស ស្លាកលេខភ្នំពេញ ២AA-២៣២២ បើកបរដោបុរសចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ ពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបទេពផន បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាកលេខភ្នំពេញ ១BC-0599 បណ្តាលឲ្យបុរសអ្នកបើកបរ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកឯម៉ូតូ ត្រូវបានឡានខាងលើកិនជាប់ រងការខូចខាតមួយចំនែកធំ។
បុរសម្នាក់ជិះ ពីក្រោយម៉ូតូជនរងគ្រោះ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្ត មិនគោរពច្បាប់ ហើយបើកទាំងបំពាន។ លោក បានទាំងជួយឃាត់ម្ចាស់រថយន្ដខាងលើ បញ្ជូនឲ្យនគរបាល ខណ្ឌទួលគោក ដើម្បីអាចចាត់វិធានការ តាមផ្លូវច្បាប់។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបាននគរបាលខណ្ឌ យកទៅរក្សាទុកនៅ ការិយាល័យខណ្ឌ ដើម្បីរងចាំម្ចាស់ទាំងសងខាង ទៅដោះស្រាយ៕