ផ្ទុះ​អាវុធ​ទាំង​កណ្ដាល​យប់ ដើម្បី​បំបែក​ជម្លោះ​ក្មេង​ស្ទាវ​ពីរ​ក្រុម

ក្រុមក្មេងស្ទាវពីរក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នាជាង១០នាក់ បានវាយតប់គ្នា នៅជិតគល់​ស្ពាន​ស្ទឹង​មាន​ជ័យ កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃទី០៥ ចូលទី០៦ ខែសីហា បង្កការភ្ញាក់ផ្អើល នៅលើផ្លូវសារធារណៈ បណ្តាល​ឲ្យ​សមត្ថកិច្ច​យាម​ល្បាត ពេល​យប់ឃើញ ហើយបានបាញ់ទៅលើមួយគ្រាប់ ដើម្បីបំបែកហ្វូង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 06, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះរវាងក្រុមក្មេងស្ទាវ ដែលម្ខាងមានគ្នា១០នាក់ ព្រួតវាយភាគីម្ខាងទៀត ដែលមានគ្នាបីនាក់ ដែលទើប​ចេញ​ពីក្លិបនេះ បានធ្វើឲ្យមន្ត្រីនគរបាល ដែលយាមល្បាតនាពេលយប់ ក្នុងតំបន់នោះ ផ្ទុះអាវុធឡើងលើមួយ​គ្រាប់ ដើម្បីបំបែកពួកគេ។ រឿងរ៉ាវបានកើតឡើង កាលពីម៉ោងប្រមាណ២ រំលងអធ្រាត្រយប់ ថ្ងែទី០៥ ចូល​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០១៥ នៅជិតគល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលនៅក្នុងហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងមានក្រុមក្មេងយុវជនគ្នាបីនាក់ បានធ្វើដំណើរ​ចេញ​ពីក្លិប«វើលដាន់» តាមបណ្តោយផ្លូវខាងលើ ដែលជិះម៉ូតូម៉ាក MSXស្លាកលេខភ្នំពេញ ១CW-៩៩៩៨។ លុះ​មក​ដល់ចំណុច គល់ស្ពានស្ទឹងមានជ័យ ស្រាប់តែមានក្មេងស្ទាវ មួយក្រុមទៀតគ្នា១០នាក់ ជិះម៉ូតូ៤គ្រឿង ស្ទាក់​ម៉ូតូអ្នកទាំងបី រួចធ្វើការវាយតប់ទាំងកម្រោល ព្រមទាំងវាយកំទេចម៉ូតូ បណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ ក្រុម​ភាគី​រងគ្រោះ ដែលមានគ្នាបីនាក់ ត្រួវបានគេស្គាល់ថាមានស្រីម្នាក់។

ហេតុការណ៍នេះ ត្រូវបានមន្រ្តីយាមល្បាតពេលយប់ ក្នុងសង្កាតស្ទឹងមានជ័យ ឃើញភ្លាមៗដែរ តែសមត្ថកិច្ច​រូបនោះ មិនដឹងធ្វើយ៉ាងណា ព្រោះកំពុងតែវាយតប់ មិនអាចចូលទៅបាន លោកសម្រេចបាញ់ឡើង​លើមួយ​គ្រាប់ ដើម្បីបំបែកហ្វូង។ បន្ទាប់ពីរបង្ក្រាបការវាយតប់បាន សមត្ថកិច្ចបានឃាត់ខ្លូនក្រុមបង្ក ចំនួនបីនាក់ បញ្ជូន​ទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។ ចំណែកភាគី ខាងជនរងគ្រោះបីនាក់ ដែលត្រូវរបួស​នោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯកជន នៅក្បែរនោះ។

តាមការបញ្ជាក់ របស់នាយប៉ុស្តិ៍ទំនប់ទឹក នៅព្រឹកថ្ងៃថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា លោកបានទទួលសំនុំរឿង វាយតប់គ្នានេះហើយ រួចលោកបានបញ្ជូនទាំងវត្ថុតាង និងជនធ្វើសកម្មភាព ទៅកាន់ការិយាល័យខណ្ឌចំការមន រួចរាល់ដែរ។ បច្ចុប្បន្ន ការិយាល័យខណ្ឌ កំពុង​ដោះស្រាយទៅតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...