ស្ពាន​អ្នក​លឿង ជា​ស្ពាន​កាប​យោង​ដំបូង​នៅ​កម្ពុជា (vdo)

ស្ពានអ្នកលឿង ឬស្ពានស៊ូបាសា ជាស្ពានឆ្លងទន្លេមេគង្គមួយថ្មី ដែលមានប្រវែងវែងជាងគេ និងប្រើកាបយោងដំបូងគេ ក្នុងប្រទេសកម្ពុជា។ ស្ពាននេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ២០១១ ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់ នាដើមខែមេសា ឆ្នាំ២០១៥ខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៤
  • កែប្រែចុងក្រោយ: January 14, 2015
  • ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ពាន​អ្នក​លឿង ជា​ស្ពាន​ប្រភេទ​ខ្សែ​កាប​ទី​មួយ​នៅ​កម្ពុជា ដែល​ស្ថាបនា​ឡើង​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ ដោយ​ឆ្លង​កាត់​ទន្លេ​មេគង្គ​ពី​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល ទៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ២.២២០ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ និង​ចំណាយ​ថវិកា​ប្រមាណ​ជា​៩៥​លាន​ដុល្លារ អាមេរិក។ ស្ពាន​អ្នក​លឿង​ ជា​ស្ពាន​ទី៣​ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន បន្ទាប់​ពី​ស្ពាន​ជ្រោយ​ចង្វារ (សាង​សង់​ឆ្នាំ​១៩៦៦ និង​ជួស​ជុល​ឡើង​វិញ​ក្នុង​ឆ្នាំ១៩៩៥) និង​ស្ពាន​គីហ្ស៊ូណា ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ក្នុង​ឆ្នាំ២០០១។

នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រួម​ជា​មួយ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក កាហ្សុយគី ណាកាន (Kazuyki Nakane) បាន​ចូល​រួម​ចាក់​តំណ​ភ្ជាប់​បេតុង​តួ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ស៊ូបាសា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន រួម​នឹង​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ស្ពានអ្នកលឿងត្រូវបានសាងសង់ឡើង ក្រោមការយោង​ដោយខ្សែកាបលើកសងខាង ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន ឈានទៅរកភាព​រុងរឿង​នាពេលអនាគត។ លោកបានប្រសិទ្ធនាមស្ពានអ្នកលឿងនេះ ថាជា«ស្ពានស៊ូបាសា»។

ក្នុងពីធីតភ្ជាប់ស្ពានអ្នកលឿងនេះ លោក ហ៊ុន សែន ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រភេទ​ក្រដាស​ប្រាក់ថ្មី ដែលមានតម្លៃ ៥០០រៀល ដើម្បីអបអរសាទរដល់ខួប៦០ឆ្នាំនៃសាមគ្គីភាពកម្ពុជា-ជប៉ុន។ ក្រដាសប្រាក់​ប្រភេទ​ថ្មីនេះ ក៏មានបញ្ចូលនូវរូបភាពស្ពានអ្នកលឿង(ស្ពានស៊ូបាសា) និងស្ពានគីហ្សូណា (ខេត្តកំពង់ចាម) ផងដែ។

លោកនាយករដ្ឋមន្រ្តីថាស្ពានអ្នកលឿង មិនមែនតែជាតម្រូបការរបស់ ពលរដ្ឋខេត្តកណ្តាល និង ខេត្តព្រៃវែង​ទេ ក៏ជាតម្រូវការរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសផងដែរ។ ពិសេសស្ពានអ្នកលឿងនេះ ក៏ជាស្ពានសេដ្ឋកិច្ច សម្រាប់ការដឹកជញ្ជូនទំនិញរវាងកម្ពុជា-វៀតណាម តាមផ្លូវជាតិលេខ១។ ហើយក៏ជាតំណរភ្ជាប់ហាយវ៉េ ក្នុងមហាអនុតំបន់មេគង្គ ដើម្បីដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសចំនួនប្រាំមួយរួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសចិន។

សូមរំលឹកថាស្ពានអ្នកលឿង នារដូវវស្សាមានកម្ពស់ផុតពីផ្ទៃទឹក ចំងាយ៣៧,៥០ ម៉ែត្រ។ តួស្ពានកណ្តាល​យោងដោយខ្សែកាបចំនួន១៦០ខ្សែ ដែលមានប្រវែងសរុប៦៤០ម៉ែត្រ។ ស្ពានខ្សែរកាបនៅកម្ពុជានេះ ជា​ស្ពាន​វែងបំផុត បើធៀបទៅនឹងស្ពានខ្សែកាបនៅជប៉ុន។ ស្ពានអ្នកលឿង ឬស្ពានស៊ូបាសា អាចមានគុណភាពលើស​ពី១០០ឆ្នាំ។ ស្ពាននេះ ត្រូវបានស្ថាបនាឡើងដោយអ្នកជំនាញផ្នែកសំណង់ស្ពាន មកពីប្រទេសជប៉ុនចំនួន​៩​នាក់ រួមទាំងមន្ត្រី-វិស្វករចំនួន៥៧នាក់ ក្នុងនោះមានបរទេសចំនួន២៥នាក់ និងប្រើប្រាស់នូវកម្មករ​សរុប​ប្រមាណ ៦៤៧នាក់។

សូមទស្សនាវីដេអូដែលពាក់ព័ន្ធស្ពានអ្នកលឿង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...