ឡាន​ស៊ិនទ្រី​បុក​ជា​មួយ​ម៉ូតូ​ស្លាប់​ទាំង​យប់ នៅ​ស្តុប​ផ្សារ​ដើម​គ

ជិះម៉ូតូទៅរកមិត្តភក្កិនៅក្រៅផ្ទះ ត្រឡប់មកវិញបានបុកគ្នាជាមួយឡានស៊ិនទ្រី នៅតាម​ផ្លូវ​ស្លាប់​ភា្លមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់ឡានបែរបានរត់គេចខ្លូន បាត់ស្រមោលឈឹងតែម្ដង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី ភ្នំពេញថ្ងៃទី១៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 14, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សៅ ផានិត ភេទ​ប្រុស​អាយុ ២៧ រស់​នៅ​ភូមិ ប៉ប្រក់ សង្កាត់​កាកាប ខណ្ឌ​ពោធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ហេតុការណ៍​បុក​គ្នា​នេះ បាន​កើត​ឡើង​រវាង​ម៉ូតូ​និង​ឡាន នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី យប់​ថ្ងៃ​ទី១៣ ឈាន​ចូល​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ត្រង់​ចំនុច​ផ្សារ​ដើម​គ ស្ថិត​ក្នុង សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ លោក ធៀម អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្តុំ​ផ្សារ​ដើម​គ​នោះ បាន​និយាយ​ថា លោក​បាន​ឃើញ​ឡាន​ស៊ិនទ្រី គ្មាន​ផ្លាក​លេខ​តែ​មាន​លេខ​រៀង​សម្គាល់​១៣៨ បើក​បរ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ឯ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស៊ុយសាគីវីវា ពណ៌ស លាយ​ខ្មៅ ផ្លាក​លេខ​ភ្នំពេញ AC-៩៩៦៧ បើក​បរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​គ្នា មក​ដល់​ស្តុប​ផ្សារ​ដើម​គ​បាន​បុក​គ្នា​ពេញ​ទំហឹង ដោយ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ចូល​នៅ​ក្រោម​ឡាន។ អ្នក​បើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ រីឯ​អ្នក​បើក​បរ​រថយន្ត​ស៊ិនទ្រី និង​អ្នក​ជិះ​ជា​មួយ​គ្នា​ពីរ​នាក់​ទៀត បាន​រត់​គេច​ខ្លួន​បាត់។

បងប្រុសជនរងគ្រោះឈ្មោះ សៅដារ៉ា បានប្រាប់អ្នកសារព័ត៍មានថា នៅមុនពេលកើតហេតុនៅផ្ទះ​របស់​គាត់​មានពិធីជប់លៀងមួយ ហើយនៅពេលចប់ប្អូនប្រុស របស់លោកបានធ្វើដំណើ ទៅរកមិត្តភក្កិរបស់គេ នៅតាម​ផ្លូវមកវិញបែរជាជួបគ្រោះថ្នាក់យ៉ាងនេះ។ បន្ទាប់ពីធ្វើកាវាស់វែងរួចរាល់ សាច់ញាតិបានទទួលយកសពទៅ​ធ្វើបុណ្យ​តាមប្រពៃណី។

អគ្គស្នងការនគរបាលរាធានីភ្នំពេញ នៃការិយាល័យចររាចរណ៍ផ្លូវគោក លោក ផាន សុខន បានចុះ​ធ្វើការ​ពិនិត្យសាកសពនិងប្រគល់ឲ្យគ្រួសារ ហើយបានដកហូតយកយានយន្តទាំងពីរទុក មុននឹងបានកសាង​សំនុំ​រឿង បញ្ចូនទៅស្នងការចររាចរណ៍រាជធានី ដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...