ម៉ូតូ​ប៉ះ​រថយន្ដ​រលាត់​ជើង​បន្តិច តែ​ទារ​សំណង​ពី​ម្ចាស់​រថយន្ដ​៣០០​ដុល្លារ

ម៉ូតូប៉ះពារគ្នា ជាមួយរថយន្ដ មានរបួសស្រាល។ តែម្ចាស់ម៉ូតូ បានលើកឡើងថា ខ្លួនបានបាក់ជើង ហើយ​បាន​ទាមទារ​សំណង ពីម្ចាស់រថយន្តដល់ទៅ ៣០០ដុល្លា ដោយមិនទាំងបានចូលមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យអ្វីផង។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ០៧ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសពីរនាក់ជិះម៉ូតូម៉ាក ឌ្រីម ២០០៥ ពាក់​ស្លាក​លេខ 1A7622 ភ្នំពេញ ដែល​បើក​ពី​ទិសដៅ ខាង​កើត​ឆ្ពោះ​ទៅ​លិច បាន​ប៉ះ​ជា​មួយ​រថយន្ត​កាមរី​មួយ​គ្រឿង ពាក់​ស្លាក​លេខ 2D8983 ភ្នំពេញ ដែល​ជិះ​ក្នុង​ទិស​ស្រប​គ្នា នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ កាល​ពី​យប់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ បណ្តាល​ឲ្យ​មាន​របួស​ស្រាល។ នេះ​បើ​សម្តី​របស់​នគរបាល​ចរាចរណ៍ នៅ​​ប្រចាំ​នៅ​គោល​ដៅ​​ស្ទឹង​​មាន​​ជ័យ ដែល​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

ម្ចាស់ម៉ូតូដែលបានបើកប៉ះគ្នា ជា​មួយ​រថយន្ដ​នេះ បាន​ទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត ៣០០​ដុល្លារ ដោយ​លើក​ឡើង​ថា ការ​ប៉ះ​ទង្គិច បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​ជា​មួយ​គ្នា​នោះ​បាក់​ជើង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរសម្នាក់ ដែលជិះម៉ូតូនៅខាងក្រោយ រលាត់ជើង​បន្តិចបន្ទួចនៅ​ត្រង់ជង្គង់ និង​ស្មងជើង ហើយមានការខូចខាតម៉ូតូបន្ដិចបន្តួចដែរ។ ប៉ុន្តែទាំងម្ចាស់ម៉ូតូ ទាំងអ្នករបួសនោះ មិនព្រមនៅ​នឹងកន្លែង​និយាយគ្នាទេ ដោយប្រញាប់យកអ្នករងរបួសទៅមន្ទីរពេទ្យ ហើយឲ្យសាច់ញាតិ​មក​ដោះស្រាយ​ជំនួសវិញ។

សាក្សីនៅនឹងកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា លុះឌុបអ្នករងបួសទៅបានចំងាយប្រហែល កន្លះ​គីឡូដី​ពីកន្លែងកើតហេតុ ស្រាប់តែបានហៅទូរស័ព្ទ មកប្រាប់សាច់ញាតិដែលកំពុងនៅដោះស្រាយថា ជនរង​គ្រោះ​បានបាក់ជើងទៅហើយ ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ។ បងស្រីរបស់ជនរបួសជើងនោះ បានទារ​សំណងពីម្ចាស់រថយន្ត ៣០០ដុល្លា ប៉ុន្តែម្ចាស់រថយន្ដឲ្យត្រឹមតែ ៣០ដុល្លាប៉ុណ្ណោះ បង្កឲ្យមានការ​មិនស្រុះ​ស្រួល​គ្នាផ្ទុះឡើង។

ភាគទាំងសងខាង បាននាំគ្នាមកមើលអ្នករបួសដល់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែត្រូវបានបុរសជាអ្នក​ជិះម៉ូតូបង្វិលពេញមួយយប់ ព្រោះពួកគាត់មិនបានទៅមន្ទីរពេទ្យ ឲ្យពេទ្យណាម្នាក់ពិនិត្យឡើយ។ ដោយ​​ធុញ​ទ្រាន់នឹងការឈ្លោះប្រកែកគ្នាយូរ ម្ចាស់រថយន្ដបានប្រគល់លុយ ទៅភាគីដែលប្រកាសថាខ្លួន មានរបួស​នោះ​ចំនួន ១៨០ដុល្លា ដើម្បីបញ្ចប់រឿង។

សាក្សីដដែល បានប្រាប់ទស្សនាវដ្តីថា បុរសទាំងពីរនាក់ ដែលបានជិះម៉ូតូទៅប៉ះរថយន្តខាងលើនេះ ទំនង​ជា​បើកបរទាំងស្ថានភាពស្រវឹងស្រាផង ទើបបណ្តាលឲ្យមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង។

រីឯ​នគរបាលចរាចរណ៍វិញ មិនអាចបញ្ជាក់ថា អ្នកណាខុសអ្នកណាត្រូវបានទេ នៅពេលទស្សនាវដ្ដីសាកសួរ។ នគរបាលមួយរូប បាននិយាយថាថា គាត់មិនមែនជាតុលាការកាត់ក្តី ឲ្យបុគ្គលណាមួយត្រូវឫខុសឡើយ។ នគរបាលនោះ បានបញ្ជាក់ដូច្នេះ៖ «ខ្លាចបងប្អូនគេ (ខាងភាគីម៉ូតូ) វាយ... ឲ្យខ្ញុំវិនិច្ឆ័យ ...ខ្ញុំមិនមែន​តុលាការ​អីណា!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...