កុងហ្គោ៖ ដុត​ប្រដាប់​ភេទ​កូន​ក្រមុំ ព្រោះ​ជជែក​ជា​មួយ​ប្រុស

បន្ទាប់ពីបានឃើញកូនស្រីរបស់ខ្លួន ជជែកជាមួយប្រុស បុរសជាឪពុកបានកើត ការក្ដៅក្រហាយ ហើយ​​បាន​យក​កូនស្រី​​របស់​​ខ្លួន​មក​ប្រដៅ តាម«ធម៌ក្ដៅ»មួយ៖ យកភ្លើងចំបើងដុតប្រដាប់ភេទ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំហឹង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស​ «ខឹង​ខុស​ខឹង​ខាត» ​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ជំរុញ​ឲ្យ​មនុស្ស​ ហ៊ាន​ប្រព្រឹត្តិ នូវ​ទង្វើ​ដ៏​ហួស​ហេតុ​នោះ​ផង​ទៀត។​ នេះ​ជា​ហេតុការណ៍​​មួយ​ សឹង​មិន​អាច​ជឿ​បាន តែ​បាន​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​មួយ ​រស់​នៅ​ខេត្ត​កាស៊ៃ​ខាង​លិច (Kasaï occidental) នៃ​ប្រទេស​កុងហ្គោ (​Congo​ ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល)។

ឪពុកអាយុ៤៤ឆ្នាំ បាន​យក​ភ្លើង​ចំបើង​មក​ដុត​ប្រដាប់​ភេទ​របស់​កូន​ស្រី​អាយុ​១៧​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី​វ័យ​ជំទង់​រូប​នេះ ជជែក​លេង​ជា​មួយ​នឹង​យុវជន​ម្នាក់។​ នេះ​បើ​តាម​របាយ​ការណ៍​មួយ របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​កុងហ្គោ ហៅ​កាត់​ថា ACP ផ្សាយ​ឲ្យ​ដឹង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

សាក្សីនៅផ្ទាល់កន្លែងកើតហេតុ បានឃើញបុរសជាឪពុក ចាប់ចងដៃចងជើងកូនស្រីរបស់ខ្លួន មុននឹងធ្វើ​សកម្មភាពដែលគេមិននឹកស្មានដល់នេះ។ បន្ទាប់ពីត្រូវបានជូនដំណឹងរួច កម្លាំងនគរបាលបានចុះធ្វើ​អន្តរាគមន៍ ដំដោះយុវតីជំទង់ ហើយបានចាប់ខាត់ខ្លួនបុរសជាឪពុកនោះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅ​កាន់គិលានុបដ្ឋាននៅក្នុងតំបន់ ដើម្បីទទួលការព្យាបាល ខណៈឯឪពុកចិត្តអាក្រក់ ត្រូវបានបញ្ជូនមកកាន់​តុលាការខេត្ត កាណាហ្គា (Kananga) ដើម្បីធ្វើការសាកសួរ និងផ្ដន្ទាទោស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...