តូច​ចិត្ត​ប្រពន្ធ​ចេញ​ពី​ផ្ទះ​អស់​ទ្រព្យ យក​កាំបិត​អា​ក ខ្លួន​ឯង

តូចចិត្តប្រពន្ធចេញបាត់ពីផ្ទះដោយគ្មានមូលហេតុ បុរសជាស្វាមីបានសម្រេចិត្តយកកាំបិទអាកខ្លួនឯង ក្នុង​គោល​បំណង​ឲ្យ​ស្លាប់ តែមច្ចុរាជមិនទាន់ត្រូវការជីវិតគាត់ទេ ព្រោះមេបុស្ត៏និងអ្នកជិតខាង បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ទាន់​ពេល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 14, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្នេហា​និង​ការ​ឈឹ​ចិត្ត វា​អាច​មាន​ទំហំ​ធំ និង​មាន​តម្លៃ​ជាង​អ្វី​ទាំង​អស់។ យ៉ាង​ហោច​ណាស់ ក៏​ថ្លៃ​ជាង​«បំពង់​ក»​របស់​ខ្លួន​ដែរ ព្រោះ​បើ​គ្រាន់​តែ​ប្រពន្ធ​ដើរ​ចេញ​ចោល​ផ្ទះ ស្រាប់​តែ​ប្ដី​ដែល​នៅ​អន្ទះ​អន្ទែង​ម្នាក់​ឯង មិន​ដឹង​ភរិយា​ខ្លួន​ទៅ​ណា អស់​ទ្រព្យ​អស់​សង្ឃឹម ក៏​បម្រុង​អា ក ខ្លួន​ឲ្យ​ដាច់​។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ នា​ចំណុច​មុខ​ផ្សារ​នាគ​មាស ផ្លូវ​លេខ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ បុរស​ដែល​រង​គ្រោះ​ឈ្មោះ អុល វណ្ណនី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ព្រូ​ឡាន មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

អា ក រួច តែនៅនិយាយបាន...

នៅក្នុងកាជួបផ្ទាល់ជាមួយជនរងគ្រោះ ដែលធ្វើអត្តឃាតខ្លួនឯងនោះ លោកបាននិយាយថា លោកបានធ្វើ​អត្តឃាតមែន ដោយប្រើកាំបិតចិតបន្លែ ដែលលោកបានទិញ មួយ៣០០០រៀល។ លោកបន្តថា លោកអា ក ខ្លូនឯងពីរកាំបិទ រហូតដល់ដៃកម្រើកលែងបាន ទើបឈប់។

ជនរងគ្រោះបានបញ្ជាក់បន្ត ពីមូលហេតុដែលោកសម្រេចចិត្តធ្វើបែបនេះ ក៏ព្រោះតែតូចចិត្ត ពីមុនមានទ្រព្យ​ច្រើន មានឡាន មានប្រពន្ធជាទីស្រឡាញ់នៅជាមួយ។ តែឥឡូវនាងទៅបាត់ចោលគាត់ហើយ ឯទ្រព្យសម្បត្តិ​ទាំងប៉ុន្មាន ក៏រលាយអស់ទៀត លោកមានការអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិត។

ស្លាប់មានតែម្ដង... បើលែងស្លាប់ហើយ ក៏មិនអាចស្លាប់ទៀតដែរ...

យ៉ាងណាក៏ដោយ លោកបាននិយាយថា បន្ទាប់ពីរបរាជ័យពីការធ្វើអត្ថឃាតលើកនេះ វាលែងមានលើកទីពីរ​សម្រាប់លោកទៀតហើយ។ លោកបានថ្លែងដឹងខ្លួនថា៖ «ខ្ញុំមិនចង់ស្លាប់ទៀតទេ ឥឡូវ»។

មេប៉ុស្ត៍ផ្សារដើមគ លោក ហែម វណ្ណរិទ្ធ បានចុះអន្តរាគមន៍និងបញ្ជូនជនរងគ្រោះ ទៅធ្វើការព្យាបាល នៅ​មន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់។

ជីវិតមានតែមួយទេ ខំប្រឹងរស់មកដល់ថ្ងៃនេះ តើពិបាកយ៉ាងណា? ស្នេហាពិត ក៏អាចមាន​តែមួយដែរ។ តែ​ប្រពន្ធ មិនប្រាកដថាមានតែមួយទេ រីឯទ្រព្យសម្បត្តិ៍ក៏កាន់តែមិនបាច់និយាយទៅទៀត។ ឬមួយដើម្បី​រស់​រាន​មានជីវិត គេអាចតថ្លៃបាន? ឬគ្រាន់តែកាត់ឲ្យចេញឈាមបន្តិច ដើម្បីជាការព្រមានដល់ភរិយា ដែលដាច់​ចិត្ត​ហ៊ានទៅចោល«ប្រុសបង»?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...