ស្រណោះខាត់ណា បង្ហូរទឹកភ្នែក
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៦ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 27, 2015
- ប្រធានបទ: ឆ្ងាញ់ៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខាងក្រោមនេះ លោកអ្នកនឹងបានដឹងពីរបៀបធ្វើ និងគ្រឿងផ្សំមួយចំនួន ដែលងាយនឹងរកបាន ហើយមិនតែប៉ុណ្ណោះ របៀបធ្វើទៀតសោធ ក៏មិនលំបាកក្នុងការចំអិន ទាំងបន្លែទាំងសាច់នោះដែរ។ គ្រឿងទាំងនោះ អ្នកអាចបន្ថយឬបន្ថែម ទៅតាមចំណង់ចំណូលចិត្ ឬទៅតាមបរិមាណសមាជិក នៃគ្រួសារលោកអ្នក។
គ្រឿងផ្សំរបស់ «ស្រណោះខាត់ណា បង្ហូរទឹកភ្នែក» មាន៖ ខាត់ណា សាច់គោ ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ក្រូចឆ្មា ស្ករស ម្សៅស៊ុប អំបិល និងប៊ីចេង។ ដំបូងយកខាត់ណា ទៅកាត់វាជាកង់ៗ តាមដែលអ្នកចូលចិត្ត ទាំងស្លឹកទាំងដើម។ ចំណែកឯសាច់គោវិញ ហាន់ជាចំណិតស្តើង ក្នុងនោះម្ទេសស្រស់ ត្រូវចិញ្ជាំឲ្យល្អិតបន្តិច ជាមួយនឹងខ្ទឹមក្រហម និងខ្ទឹមស ខណៈក្រូចឆ្មារ ត្រូវច្របាច់យកតែទឹកប៉ុណ្ណោះ។
ចូលមកដល់វិធីសាស្ត្រក្នុងការធ្វើ៖ ដំបូងលោកអ្នកត្រូវដាំទឹកឲ្យពុះ១០០អង្សា ដើម្បីស្រុះបន្លែខាត់ណា ដែលបានចិតរួច។ តែនៅក្នុងទឹកដែលលោកអ្នកដាំ ត្រូវដាក់ប្រេងឆាចូលបន្តិចផង ការពារឲ្យបន្លែរបស់អ្នករក្សាពណ៍ ទោះជាវាឆ្អិនក៏ដោយ ប្រើពេលតិចល្មម ក្នុងការស្រុះកុំឲ្យរលួយបន្លែ រួចដាក់ឲ្យស្រស់ទឹក។ បន្ទាប់មក យកខ្ទះមកដាក់លើភ្លើងជាថ្មី រួចដាក់ប្រេងឆាចូល ទុកឲ្យក្តៅល្មម រួចដាក់សាច់គោចូល ឆាត្រឡប់មួយភ្លែតប៉ុណ្ណោះ សឹមយកសាច់ដែលឆារួច ទៅដាក់រៀបលើចាន ជាមួយខាត់ណាដែលបានស្រុះ។
បន្ទាប់មកទៀត យកទឹកក្រូចឆ្មារ ដែលបានច្របាច់ហើយ មកដាក់ក្នុងចានមួយ រួចផ្សំជាមួយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ម្សៅស៊ុប ប៊ីចេង ស្ករ ច្របល់ចូលគ្នាឲ្យសព្វ។ លោកអ្នកអាចភ្លក្ស ដើម្បីយករសជាតិ តាមចំណង់ចិត្តដែលលោកអ្នកចង់បាន។ បន្ទាប់មកទុកប្រមាណជា១០នាទី ដើម្បីឲ្យបាត់ក្លិនហាងនៃខ្ទឹម សឹមយកវា ទៅចាក់ស្រោច ទៅលើចានខាត់ណា ដែលបានរៀបចំជាមួយសាច់នោះ ជាការួចរាល់។
សូមបញ្ជាក់ថា រាល់គ្រឿងផ្សំទាំងអស់ខាងលើ លោកអ្នកអាចបន្ថែមឬបន្ថយ ទៅតាមបរិមាណសមាជិក នៃគ្រួសាររបស់លោកអ្នកបាន តែចំពោះមុខម្ហូបមួយមុខនេះ បើប្រើម្ទេសកាន់តែច្រើន កាត់តែប្រសើរ៕