ចន ច័ន្ទលក្ខិណា និង​អ្នក​គាំទ្រ​ម្នាក់​ទៀត រង​ការ​ព្រមាន​ប្ដឹង​ឡើង​តុលាការ

លោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការមួយរូប ក្នុងកម្មវិធី«កំពូលតារាបង្ហាញម៉ូដកម្ពុជា» បានបញ្ជាក់ថា ចំពោះ​ការ​រិះ​គន់​របស់​អ្នក​នាង ចន ច័ន្ទលក្ខិណា និងអ្នកគាំទ្ររបស់នាងម្នាក់ទៀត ដែលមានឈ្មោះថា ដួងជានិច្ច គឺជាការបរិហាកេរ្តិ៍ និង​មើល​ងាយ​ការងារ ដែល​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​កិត្តិយស ហើយអ្នកទាំងពីរ អាចប្រឈមមុខ នឹងបណ្តឹងតាមផ្លូវច្បាប់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: បង្ហាញម៉ូដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចេញមុខបកស្រាយជាថ្មី នូវការរិះគន់របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក​ម្នាក់​ទៀត ដែលមានឈ្មោះថា Chea Nick ដែលគេស្គាល់ថា ជាអ្នកគាំទ្ររបស់តារាសម្តែង មេម៉ាយរូបស្រស់ខាងលើ ទៅលើ​កម្មវិធីប្រកួត កំពូលតារាបង្ហាញម៉ូដកម្ពុជា ថាមានភាពលំអៀង ផ្តល់ឱកាសដល់បេក្ខជន ដែលចូលរួមប្រឡង មានភាព​មិនស្មើគ្នានោះ លោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការមួយរូប ពីក្នុងកម្មវិធីនោះ និងជាអ្នកថតរូបដ៏ល្បីល្បាញ បាន​ឱ្យដឹងថា ការរិះគន់របស់អ្នកទាំងពីរគ្រាន់តែជាគំនិតអគតិ និងជាការបរិហាកេរ្តិ៍ ទៅលើក្រុមការងាររបស់កម្មវិធី កំពូល​តារា​បង្ហាញម៉ូដកម្ពុជា។

លោកថាការបរិហារនេះ អ្នកទាំងពីរអាចប្រឈមមុខ នឹងបណ្តឹងរបស់ក្រុមការងារ ដែលឈានទៅដល់ការទាមទារ ឲ្យសង​ជម្ងឺ​ចិត្ត។

លោក ចែម វុឌ្ឍសុវីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ការសម្រេចចិត្ត និង ការយល់ឃើញទៅលើទស្សនិកជនទាំងអស់ ពួកខ្ញុំ​បាន​ធ្វើអ្វីដែលពួកខ្ញុំ ដែលជាក្រុមការងារទាំងមូល គួរធ្វើរួចហើយ សង្ឃឹមថាដើម្បីកែប្រែ និង ផ្លាស់ប្តូរចរិកអវិជ្ជមាន ការស៊ី​សំណូក បក្សពួកនិយម ដែលជាទំលាប់អាក្រក់ និងជាដង្កូវក្នុងសង្គមរួចហើយ។ ខ្ញុំចាត់ទុកថា ការចោទប្រកាន់នេះ ជាអំពើមើលងាយទៅលើ វិជ្ជាជីវៈ បរិហាកេរ្តិ៍ និង មើលងាយការងាររបស់អ្នកដ៏ទៃ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងអាជីពរបស់យើង។ អ្នកទាំងពីរអាចនឹងប្រឈមមុខ ទៅនឹងបណ្តឹងដែលអាចឈានដល់ ការសងជំងឺចិត្ត ទៅលើ​កម្មវិធី និង ក្រុមការងារទាំងមូល ឬខ្ញុំជាបុគ្គលផ្ទាល់។ សង្ឃឹមថា នេះជាការបកស្រាយលើកចុងក្រោយ ពីខ្ញុំផ្ទាល់។ សូម​មេត្តាប្រយ័ត្ន នូវអំពើដែលកើតចេញ ពីភាពអគតិរបស់ខ្លួន។»

កាលពីពេលកន្លងទៅ អ្នកនាង ចន ច័ន្ទលក្ខិណា បានបកស្រាយនៅលើទំព័រហ្វេសប៊ុករបស់នាងថា ការរិះគន់របស់​អ្នក​នាង ទៅលើកម្មវិធីប្រកួតកំពូល តារាបង្ហាញម៉ូដកម្ពុជា គ្រាន់តែជាការរិះគន់ ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ អ្នកនាង​អះអាង​ថា មិនបានធ្វើការរិះគន់ ទៅលើលោក ចែម វុឌ្ឍសុវីន ឡើយ។

ប្រតិកម្មនឹងការលើកឡើង របស់តារាស្រីខាងលើ អ្នកថតរូបដ៏ល្បីឈ្មោះ លោក ចែម វុឌ្ឍសុវីន បានសរសេរនៅលើ​គណនី​ហ្វេសប៊ុកខ្លួនវិញថា៖ «អ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាមិនបានប្រមាថមើលងាយដោយចំ ចំពោះរូបខ្ញុំមែន ប៉ុន្តែ​ជា​សមូហភាព ដោយប្រយោល ចំពោះអ្នកថតរូបទាំងអស់នៃកម្មវិធី។ គណៈកម្មការទាំង ៤ និង ៥ រូប (រួមទាំងគណៈ​កម្មការ​កិត្តិយស) អ្នកដឹកនាំកម្មវិធីទាំងមូល ក្រុមការងារទាំងអស់ ដែលសរុបមានជិត ១០០ នាក់ នៅពីក្រោយកម្មវិធី ។ ក្នុង​នាម​ខ្ញុំ ជាគណៈកម្មការមួយរូប ហើយយក៏ជាប្រធានគ្រប់គ្រង ផ្នែកថតរូបនៃកម្មវិធីផងដែរ មានការប៉ះទង្គិចជាខ្លាំង ចំពោះ​ការ​ប្រមាថ​មើលងាយនេះ ទើបខ្ញុំចេញមុខបកស្រាយ និងឆ្លើយតបចំពោះគាត់ ដោយមិនពាក់ព័ន្ធ ទៅនឹងក្រុម​ការងារ​ដ៏ទៃ​ទៀត​ឡើយ។»

លោកបន្តថា តាមរយៈបទពិសោធន៏ការងារ ជាច្រើនឆ្នាំរបស់លោក ជាមួយនឹងការជ្រើសការប្រកួត តារាបង្ហាញម៉ូដ​នៅ​ព្រះរាជាណាចក្រកម្ពុជា កម្មវីធីតារាបង្ហាញម៉ូដកម្ពុជា (Cambodia's Next Top Model) ជាកម្មវិធីមួយដ៏សុក្រិដ្ឋ ដែល​ទទួល​បានអជ្ញាប័ណ្ណ ពីបរទេសមិនខុសពីកម្មវិធី The Voice Cambodia, Cambodia’s Got Talent ឡើយ។ រាល់ការ​សម្រេច​ចិត្ត និងការចាត់ចែងក្នងកម្មវិធី ត្រូវធ្វើឡើងទៅតាមស្តង់ដា និង លក្ខខណ្ឌរបស់កម្មវិធីដើម ។

លោកបានសង្កតធ្ងន់ថា៖ «ការចោទប្រកាន់ថា មានការស៊ីសំណូក បក្សពួកនិយម ឬ លំអៀង ជាការចោទប្រកាន់​មួយ​មើលងាយ ជាសមូហភាពចំពោះការងារស្វះស្វែង របស់ពួកយើង ក្នុងគោលបំណងចង់វាយប្រហារ ប៉ុន្តែពួកគាត់ក៏គួរ​តែ​យល់ដែរថា មនុស្សសម័យឥឡូវឆ្លាតវៃជាងមុន ហើយយទស្សនិកជនចេះមើល និងពិចារណាផងដែរ មិនមែនដូចសម័យ ២០ ឬ ៣០ ឆ្នាំមុន ពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមអាជីពនោះទេ (ដោយខ្ញុំមិនចង់វិភាគ ពីចំណេះដឹង​របស់​គាត់ លើការរស់នៅក្នុងសង្គម ការសំដែងនានាឡើយ)។»

ចំពោះការរិះគន់របស់តារាហ្វេសប៊ុក ដែលមានឈ្មោះថា Chea Nick បានសសេរថា លោក ចែម វុឌ្ឍសុវីន គឺជាខ្ទើយ​រក​លុយចិញ្ចឹម​ប្រុស និងថាលោក គឺជាគណកម្មាការដែលមានភាពលំអៀង និងធ្វើឱ្យខូចកម្មវិធី ដែលទទួលបានសិទ្ធ​ពី​អន្តរជាតិ​មួយ។ ប៉ុន្តែការសរសេរនេះ ត្រូវបានលោក ចែម វុឌ្ឍសុវីន ចាត់ទុកថា គឺជាទង្វើមួយ ដែលមិនគួរគប្បី និងបាន​មើល​ងាយ ចំពោះបុគ្គលស្រឡាញ់ភេទដូចគ្នាទាំងអស់ នៅជុំវិញពិភពលោក។ សាររបស់នាង Chea Nick បញ្ជាក់ពី​ការ​រើស​អើង​ភេទ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...