ចេន សាយចៃ អ្នកចម្រៀងខ្មែរសុរិន្ទ ចូលផលិតកម្មថោន
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 27, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យោងតាមទំព័រហ្វេសប៊ុក របស់លិតកម្មថោន បានឱ្យដឹងថា តារាចម្រៀងសំនៀងរដឺន ចេន សាយចៃ ដែលធ្លាប់ជាដៃគូ របស់តារាចម្រៀងខ្មែរសុរិន្ទដ៏ល្បី ឈ្មោះគឺលោក សុង សែង នោះ ត្រូវបានផលិតកម្មថោនជ្រើសរើស យកជាតារាចម្រៀងប្រចាំផលិតកម្ម។ បទចម្រៀងរបស់នាង ត្រូវបានផលិតកម្មថោន គ្រោងនឹងឲ្យចេញជាបទកន្ទ្រីមជាច្រើនបទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
នៅលើជញ្ជាំងហ្វេសប៊ុករបស់ខ្លួន ថោនបានសសរសេរថា៖ «ស្វាគមន៍វត្តមានថ្មី របស់តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ ដោយពេលនេះ សាយចៃ ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន សូមរង់ចាំស្តាប់បទកន្ទ្រឹម ដែលចេញលក់ឆាប់ៗនេះ។»
រយៈពេល ២-៣ថ្ងៃចុងក្រោយនេះរ ស្របពេលដែលផលិតកម្ម បានដឹកនាំក្រុមការងារ និងតារាសិល្បះ ដ៏ចែងចាំងជាច្រើនរូប ទៅថតបទចម្រៀង ត្រៀមអបអរបុណ្យប្រពៃណីខ្មែរ នៅក្នុងភូមិវប្បធម៌ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍របស់ខ្មែរនោះ គេក៏ឃើញមានវត្តមាន របស់តារាចម្រៀង ខ្មែរសុរិន្ទខាងលើផងដែរ។
ក្នុងអាយុ៣៤ឆ្នាំ អ្នកនាង ចេន សាយចៃ មានសម្បុរសណ្តែកបាយ សក់ស្លូត និងមានមាឌមាំ បានសាងកេរ្តិ៍ឈ្មោះល្បី តាមរយ:ការច្រៀង«កន្ទ្រឹម» នៅក្នុងចំណោម អ្នកចម្រៀងកន្ទ្រឹមជាច្រើនរូបទៀត នៅក្នុងប្រទេសថៃ។ មានកំណើតកើត និងបច្ចុប្បន្នរស់នៅក្នុងខេត្តសុរិន្ទ្ទ ប្រទេសថៃ អ្នកនាង សាយចៃ តែងបានបង្ហាញភាពល្បីល្បាញរបស់ខ្លួន នៅក្នុងពិភពសិល្បៈខ្មែរ ដោយបានចេញទៅច្រៀងនៅបរទេស តាមសហគមន៍ខ្មែរនានា និងធ្លាប់មកបញ្ចេញថ្វីមាត់ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា ជាច្រើនដង៕