អ្នកនាង តុ ប្តូរ​ស្ទីល​ថ្មី​ក្នុង​បទ«ចាក់សោរបេះដូង»

អ្នកនាងជាតារាកំប្លែងមួយ ដែលពូកែខាងលេបខាយ សម្តីឌឺដងចាក់ដោតផ្សេងៗ តែក្នុងបទដែល​ត្រៀមនឹង​ចេញ​លក់ នៅក្នុងផលិតកម្មថោន នៅពេលខាងមុខ អ្នកនាងបញ្ចេញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ​ជាមួយស្នហា​ខុស​វ័យ និងខុសសម័យកាល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាងជាតារាកំប្លែងមួយ ដែលពូកែខាងលេបខាយ សម្តីឌឺដងចាក់ដោតផ្សេងៗ តែក្នុងបទដែល​ត្រៀមនឹង​ចេញ​លក់ នៅក្នុងផលិតកម្មថោន នៅពេលខាងមុខ អ្នកនាងបញ្ចេញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ​ជាមួយស្នហា​ខុស​វ័យ និងខុសសម័យកាល។


អ្នកនាង តុ នៅក្នុងឈុតមួយនៃបទ «ចាក់សោរបេះដូង»។ (រូបថត ផ្ដិតពីវីដេអូ)

ចម្រៀង - កន្លងមកប្រិយមិត្តធ្លាប់តែឃើញ តារាកំប្លែង និងជាតារាចម្រៀងអ្នកនាងសុខ ចាន់ធីតា ហៅកាតុ បទ​សប្បាយៗ រាំវង់ សារ៉ាវ៉ាន់ជាដើម ហើយវ៉ុលចម្រៀង ដែលអ្នកនាងច្រៀងភាគច្រើន មានតែបទពេល​ចូលឆ្នាំតែ​ប៉ុណ្ណោះ។

ប៉ុន្តែក្រោយការបង្ហាញខ្លួនជាថ្មីនេះ បន្ទាប់ពីសម្រាលបានបុត្រីដ៏ស្រសផូរផង់ម្នាក់មក អ្នកនាងមានភាព​ខុសប្លែក​ជាងពីពេលមុន ដោយបទថ្មីដែលអ្នកនាងត្រៀមចេញលក់ ក្នុងវ៉ុលរឿងពិតទាំង៣ដែលរួម មានលោក ករុណា ពេជ្រ ពែកមី និងអ្នកនាងកាតុនោះ បទរបស់អ្នកនាង បានរំលេចនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។

ពិសេសក្នុងបទចម្រៀងថ្មី «ចាក់សោរបេះដូង» ដែលទើបផ្សព្វផ្សាយនាពេលថ្មីៗនេះ អ្នកនាងកាតុបានផ្លាស់ប្ដូរ​ស្ទីលថ្មីជាច្រើន ឆក់បានការគាំទ្រពីទស្សនិកជាច្រើន ជាមួយស្នេហាពីសម័យកាល។

ទោះបីជាបទចម្រៀងទាក់ទាញបានការគាំទ្រ យ៉ាងក្រាស់ក្រែង ប៉ុន្តែមានទស្សនិកជនមួយចំនួនបានលើកឡើងថា បទពិតជាល្អប្លែក ប៉ុន្តែ គួរបង្ហាញអ្វីដែលជាការច្នៃប្រឌិតរបស់ខ្លួន មិនគួចម្លងពីគេនោះទេ៕

សូមស្ដាប់ដំណកស្រង់នៃចំរៀងនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...