ស្ត្រី​ម្នាក់​នេះ​ឆ្វាក់​នឹង​រៀបការ​ជា​មួយ​ប្ដី«៨នាក់» ក្នុង​ពេល​តែ​មួយ!

ថ្ងៃសុក្រសប្ដាហ៍មុន មិនមែនជាថ្ងៃដំបូង ដែលនាង លីយ៉ាណា បារីយ៉េនតូស (Liana Barrientos) បានពាក់ជញ្ជៀននោះទេ តែជាថ្ងៃដែលនាង ទទួលបានខ្នោះដៃមួយគូ ពីបទមានប្ដីច្រើន។ នាងត្រូវបានសង្ស័យថា មានប្ដីរហូតដល់៨នាក់ ក្នុងពេលតែមួយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 14, 2015
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលនាង លីយ៉ាណ ត្រូវបង្ហាញខ្លួន នៅក្នុងតុលាការអាមេរិក ក្នុងសង្កាត់ ប្រុន (Bronx ក្រុងញ៉ូយក សហរដ្ឋ​អាមេរិក) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ស្ត្រីអាយុ៣៩ឆ្នាំរូបនេះ បានបដិសេធ​ ថាខ្លួនគ្មានកំហុស ទាក់ទងនឹងករណី មាន​ប្ដី​ច្រើននេះទេ។ នាង លីយ៉ាណា បារីយ៉េនតូស ត្រូវបានដាក់ក្រោមការស៊ើបអង្កេត ថាបានកុហក នៅពេលដែលនាង ទៅ​ស្នើសុំប័ណ្ណអាពាហ៍ពិពាហ៍ កាលពីពេលកន្លងមកនេះ ជាពិសេសនៅរៀងរាល់ពេល ដែលនាងរៀបការ។

បើតាមច្បាប់ឯកព័ន្ធភាព របស់អាមេរិក កុហក និងបានរៀបការច្រើនដង នៅពេលដែលខ្លួន នៅមិនទាន់ផ្ដាច់ សម្ព័ន្ធភាព​ចាស់ នឹងអាចឲ្យនាង លីយ៉ាណា ជាប់ទោសដល់ទៅ៤ឆ្នាំ ក្នុងពន្ធនាគារ។

បើតាមកំណត់ហេតុរដ្ឋបាល នៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក បានឲ្យដឹងថា នាង លីយ៉ាណា បារីយ៉េតូស បានរៀបការ ១០​ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៩។ តែនៅឆ្នាំ២០០២តែមួយ នាងបានរៀបការ៦ដង ហើយម្ដងៗ នៅក្នុងភូមិស្រុកផ្សេងគ្នា។ នៅឆ្នាំនោះ នាងរៀបការ នៅចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ជាលើកទី៤ បើរាប់ពីឆ្នាំ១៩៩៩ ទាំងមិនបានលែងលះ ជាមួយ​ប្ដី​មុនសូម្បីតែម្ដង។ ពីរសប្ដាហ៍ក្រោយមក នាងរៀបការម្ដងទៀត មុននឹងបន្ថែមជាថ្មី នៃពិធីមង្គល ប្រចាំជីវិតដដែល ជាលើក​ទី៦ នៅ១១ថ្ងៃក្រោយ។

នៅឆ្នាំ២០០២ ដែលជាឆ្នាំចុងក្រោយ នាងបានរៀបការ ចំនួន៣ដង ក្នុងខែឧសភា កក្កដា និងខែសីហា។ បន្ទាប់ពី​បាន​ស្ងាត់អស់រយៈពេល៨ឆ្នាំ នាងលីយ៉ាណា បានចាប់ផ្ដើមសម្ព័ន្ធភាពថ្មីទៀត នៅឆ្នាំ២០១០។ ប៉ុន្តែនៅពេលនាងបំពេញ​បែប​បទស្នើសុំប័ណ្ណអាពាហ៍ពិពាហ៍ នាងបានគូសនៅលើឃ្លា «មិនដែលរៀបការ» ដែលឆ្លើយទៅនឹងសំនួរសួរថា តើ​ធ្លាប់​​រៀបការពីមុនមកឬទេ? ជាការកុហក ដែលធ្វើឲ្យការស៊ើបអង្កេត ទាក់ទងរឿង ប្ដីច្រើននេះ បានផ្ទុះឡើង។

រដ្ឋអាជ្ញាបាននិយាយថា មិនទាន់ដឹងពីមូលហេតុ ដែលធ្វើឲ្យនាង លីយ៉ាណា រៀបការច្រើនដង ដូច្នេះនៅឡើយ។ ប៉ុន្តែ​នៅគ្រប់អាពាហ៍ពិពាហ៍ទាំងអស់ ប្ដីរបស់នាង សុទ្ធតែជាជនបរទេស។ ហើយ៦នាក់ ពីក្នុងចំណោមនោះ កំពុងសុំការ​រស់នៅជាអចិន្ត្រៃយ៍ ក្នុងសហរដ្ឋអាមេរិក ដើម្បីឈានទៅសុំសញ្ជាតិអាមេរិក។ បើតាមអ្នកស៊ើបអង្កេតដដែល បាន​បញ្ជាក់​ទៀតថា នាង លីយ៉ាណា បានស្ថិតក្នុងសម្ព័ន្ធភាព ជាប្ដីប្រពន្ធ ជាមួយនឹងមនុស្សប្រុស៤នាក់ រហូតមក​ដល់​ពេល​នេះ។ ប៉ុន្តែក្នុងពេលមួយនោះ នាងបានរៀបការជាមួយ មនុស្សប្រុសដល់ទៅ៨នាក់៕

» តំបន់ដែលនាង បានទៅចុះឈ្មោះរៀបការ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...