បវរកញ្ញា​កំប៉េះ​គូទ​ប្រេស៊ីល ឈ្លោះ​គ្នា​ព្រោះ​«ស្រាត​គូរ​រូប​ព្រះ»

​បវរកញ្ញាកំប៉េះគូទ ឆ្នាំ២០១៤ របស់ប្រទេសប្រេស៊ី បានបង្កើតឲ្យមាន សង្គ្រាមពាក្យសម្ដីផ្ទុះឡើង នៅពាសពេញបណ្ដាញសង្គម និងអ៊ិនធើណែត បន្ទាប់ពីនាងបានស្រាត គូររូបព្រះ«ម៉ារី» នៅលើដងខ្លួន ហើយផ្សាយ ជារូបថតនោះមក។ ទង្វើនេះ បានធ្វើឲ្យបវរកញ្ញា ដែលជាប់លេខ២ ព្រលែងសម្ដីធ្ងន់ៗ បង្កជាជម្លោះដ៏ធំឡើង។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 14, 2015
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បវរកញ្ញាប្រេស៊ីល ខាងកំប៉េះគូទ (Miss BumBum) នាង អ៊ីដ្រាណារ៉ា កាវ៉ាឡូ (Indianara Carvalho) អាយុ២៣ឆ្នាំ បាន​ធ្វើឲ្យចុងសប្ដាហ៍ នៃបុណ្យសាសនាគ្រីស្ដ៍ កាន់តែមានរស់ជាតិទ្វេឡើង។ នៅថ្ងៃសុក្រ នៃបុណ្យ ប៉ាក (ថ្ងែដែលព្រះគ្រីស្ដ៍ រស់ឡើងវិញ) នាង អ៊ីដ្រាណារ៉ា បានបង្ហោះនៅក្នុងបណ្ដាញសង្គម ជំនាញខាងរូបថត អ៊ីនស្តាហ្គ្រាម (Instagram) នូវ​រូប​ថតជាច្រើន ដែលបង្ហញពីដងខ្លួនរបស់នាង ដែលស្រាតននលគក តែមានគូររូបព្រះនាង«ម៉ារី» (ឬម្ដាយរបស់ព្រះគ្រីស្ដ៍ បើនិយាយឲ្យខ្លី) នៅពីលើ។

នៅអមជាមួយនឹងរូបថតដ៏ព្រឺព្រួចទាំងនេះ នាង អ៊ីដ្រាណារ៉ា បានសរសេរថា៖ «ថ្ងៃសុក្រ ថ្ងៃសីល, ឱព្រះជាម្ចាស់, ខ្ញុំសុំ​ឲ្យ​មានសន្តិភាព សេចក្ដីស្រឡាញ សេចក្ដីប្រសើរឡើង និងកម្លាំង»។

ប៉ុន្តែសម្រាប់ប្រទេសប្រេស៊ីល ដែលមានអ្នកកាន់សាសនាគ្រីស្ដ៍ ជាង១៣០លាននាក់ រូបភាពទាំងនេះ បានបង្កឲ្យមាន ជារឿងអាស្រូវ ផ្ទុះឡើង។ សារព័ត៌មាន «Daily Mail» របស់អង់គ្លេស បានរាយការណ៍ថា បណ្ដាជនប្រេស៊ីល បាន​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង នឹងឃើញតារាល្បីម្នាក់នេះ បានប្រារព្ធថ្ងៃបុណ្យដ៏ពិសិដ្ឋ ដោយយកព្រះ«ម៉ារី» មកគូរនៅពីលើដងខ្លួន ដែលស្រាតបញ្ចេញសុដន់ និងកំប៉ះគូទននលគោក។ អ្នកខ្លះ បានសរសេរតប ទៅបវរកញ្ញាឯកវិញថា៖ «កុំច្រឡូកច្រឡំ​ចូលគ្នា រវាងព្រះ និងរបៀបគោរពបូជា ដ៏គួរឲ្យស្អប់ខ្ពើម របស់អ្នកឯង»។ ខ្លះទៀតសរសេរថា៖ «អ្នកឯងបានធ្វើឲ្យខ្ញុំ លែង​គោរពអ្នកឯង អស់រលីង»។

«ស្ត្រីសំផឹង មិនគ្រប់ទឹក»

ប៉ុន្តែពីក្នុងចំណោមអ្នករិះគន់ ទាំងនោះ ក៏មានបវរកញ្ញាកំប៉េះគូទ ម្នាក់ទៀត ដែលជាប់លេខពីរ បន្ទាប់ពីនាង អ៊ីដ្រាណារ៉ា នៅក្នុងឆ្នាំតែមួយម្នាក់ដែរ។ នាងក្លូឌីយ៉ា អាឡេនដឺ (Claudia Alende) អាយុ២១ឆ្នាំ បានហៅនាង អ៊ីដ្រាណារ៉ា ថាជា​«ស្ត្រី​សំផឹង មិនគ្រប់ទឹក» ដែលបានធ្វើឲ្យលិចលង់ នូវសាសនាខ្លួន និងសាសនា របស់ប្រជាជនប្រេស៊ីល រាប់លាននាក់។

បវរកញ្ញាលេខពីរ បានពន្យល់ដូច្នេះ៖ «ព្រះម៉ារី ជាស្រីព្រហ្មចារីយ៍ ដែលតំណាងឲ្យព្រះ ដ៏ពិសេសជាងគេ»។ នាងក្លូឌីយ៉ា ថែមទាំងឆ្លៀតឱកាស ដើម្បីសងសឹង នឹងបញ្ហាផ្ទាល់ខ្លួនទៀត ថានាងអ៊ីដ្រាណារ៉ា មិនសមនឹងក្លាយ ជាបវរកញ្ញាកំប៉េះ​គូទ​ឡើយ។ នាងនិយាយថា៖ «និយាយឲ្យពិតទៀត ខ្ញុំមិនដឹងថា នាងអាចឈ្នះជាបវរកញ្ញានេះ យ៉ាងដូចម្ដេចទេ។ នាង​មាន​សាច់ដុំធំៗ ដែលចង់និយាយថា ដងខ្លួននាងអាក្រក់ណាស់។ នាងគ្មានតំណាងឲ្យស្ត្រីប្រេស៊ីល សូម្បីតែបន្ដិច។»៕

នៅក្នុងថ្ងៃតែមួយនោះដដែល នាង អ៊ីដ្រាណារ៉ា បានបង្ហោះរូបមួយទៀត ឃើញមានពាក់ត្រជៀកទន្សាយ និងដាក់​រូប​គំនូរ ជាលក្ខណៈទឹកសូកូឡា បង្ហូរពីលើសុដន់ទាំងគូ។ ប៉ុន្តែរូបនេះ មិនបានធ្វើឲ្យនរណាភ្ញាក់ផ្អើលនោះទេ។ នេះបើតាម ការបញ្ជាក់ របស់ «Fox News Latino»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...