អតីត​គ្រូ​បង្រៀន​ម្នាក់ បាន​ទិញ​ស្ត្រី​១២០០០​នាក់ ដើម្បី​រួម​ភេទ​ជា​មួយ​ខ្លួន

អតីតទទួលខុសត្រូវ នៃសាលារៀនមួយរូប ជាតិជប៉ុន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធសប្ដាហ៍មុន ពីបទបានទិញមនុស្សស្ត្រី និងកុមារី ដើម្បីយកមករួមភេទ ជាមួយខ្លួន ក្នុងអំឡុងពេលដែលជននេះ បានមកស្នាក់នៅ ប្រទេសហ្វីលីពីន។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 14, 2015
  • ប្រធានបទ: កម្រជួប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក យូហី តាកាស៊ីម៉ា (Yuhei Takashima) ត្រូវបានឃាត់ខ្លួន ដោយសារតែមានពាក្យបណ្ដឹងមួយ របស់កុមារីជន​រង​គ្រោះម្នាក់ អាយុ១៣ឆ្នាំ បានប្ដឹងបុរសនេះ ពីសកម្មភាព ដែលបានប្រព្រឹត្តិ មកលើខ្លួន ក្នុងពេលកន្លងមក។ បុរសម្នាក់នេះ បានរក្សាទុក នូវរូបថត ប្រមាណជាង ១៥០ ពាន់សន្លឹក នៃស្ត្រីនិងកុមារី ដែលលោកបានរួមរ័ក្សជាមួយ ក្នុង​រយៈពេល​២៧ឆ្នាំ ដាក់ក្នុងអាលប៊ុមរូបថត ប្រមាណជា៤០០សៀវភៅ។

ទីភ្នាក់ងារសារព័ត៌មាន Jiji និងប្រព័ន្ធផ្សព្វផ្សាយ​របស់​ជប៉ុន​ផ្សេងទៀត បានរាយការណ៍ពីរូបថតទាំងនោះ ថាដោយ​សារ​លោក តាកាស៊ីម៉ា ចង់«រក្សាទុកនូវអនុស្សាវរីយ៍» នៃការ​រួម​រ័ក្សភិសម័យដ៏កម្រ និងមិនដែលមាននរណា ធ្វើបានដូច​លោក។


លោក យូហី តាកាស៊ីម៉ា ក្នុងពេលនេះ។

លោក តាកាស៊ីម៉ា ដែលមានអាយុ៦៤ឆ្នាំ ក្នុងពេលបច្ចុប្បន្ន បានប្រកាសប្រាប់នគរបាល ថាបានចាប់ផ្ដើមទិញស្ត្រី និង​កុមារីទាំងនោះ ឲ្យមករួមភេទជាមួយលោក នៅពេលដែលលោក ត្រូវបានជ្រើសរើសឲ្យមកបង្រៀន សម្រាប់រយៈពេល ៣ឆ្នាំ នៅក្នុងសាលារៀនមួយ នៃរដ្ឋធានីម៉ានីស ប្រទេសហ្វីលីពីន កាលពីឆ្នាំ១៩៨៨។ បន្ទាប់មក លោកបាន​ប្រព្រឹត្តិ​ករណីនេះ នៅក្នុងដំណើរដើរកំសាន្ដជាច្រើន ជុំវិញប្រទេសហ្វីលីពីន។ បើរាប់ជាត្រួសៗ ក្នុងមួយឆ្នាំៗ មានចំនួនបីដង និងបើរាប់ជាចំនួនស្នាក់នៅ មានចំនួនដល់ទៅ៦៥ដង។

ក្នុងរយៈពេលដ៏ពិសេសនោះ លោក តាកាស៊ីម៉ា បានសារភាពទៀតថា លោកបានរួមរ័ក្សជាមួយ ស្ត្រីនិងកុមារី ចំនួន​ប្រមាណជា ១២៦០០នាក់ ដែលមានអាយុចាប់ពី១៣ឆ្នាំ រហូតដល់៧០ឆ្នាំ។ នគរបាលជប៉ុន នៃសង្កាត់ កាណាហ្គាវ៉ា (Kanagawa ស្ថិតក្នុងតំបន់ជាយក្រុង នៃរាជធានី តូក្យូ) ដែលគ្រប់គ្រងសំនុំរឿង មិនបានបញ្ជាក់អ្វីបន្ថែម ពីករណីនេះ​ទេ៕


សៀវភៅ ដាក់រូបថតអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមរបស់លោក តាកាស៊ីម៉ា។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...