យន្ដហោះ​កង្ហា​ទោល​១គ្រឿង ធ្លាក់​បោក​ខ្លួន​ក្បែរ​ផ្លូវ​ថ្នល់ នៅ​អាល្លឺម៉ង់

យន្ដហោះកង្ហាទោសមួយគ្រឿង បានធ្លាក់បោកខ្លួន បន្ទាប់ពីបានហោះឡើងបានបន្តិច បណ្ដាលឲ្យស្លាប់យ៉ាងហោចម្នាក់។ ប៉ុន្តែតុល្យភាព អាចនឹងធ្ងន់ធ្ងរជាងនេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 13, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះប្រភេទទេសចរណ៍ ធុន Cessna 172 មួយគ្រឿង បានធ្លាក់បោកខ្លយន នៅក្បែរនឹងវិថីល្បឿនលឿន ឬ Hight-Way កាលពីថ្ងៃអាទិត្យនេះ នៅក្បែរក្រុង ប្រែម (Brême) ភាគពាយ័ព្យ នៃប្រទេសអាល្លឺម៉ង់។ គ្រោះថ្នាក់នេះ បាន​ធ្វើឲ្យមនុស្សយ៉ាងហោច មួយនាក់បានស្លាប់ ដែលជាអ្នកបើកបរយន្ដហោះ និងបីនាក់ទៀតរបួសធ្ងន់។ នេះបើតាម​គេហទំព័រ របស់សារព័ត៌មានប្រចាំថ្ងៃ «Bild» របស់អាល្លឺម៉ង់ ដែលបានរាយការណ៍រឿងនេះ បន្ទាប់ពីហេតុការណ៍ បាន​កើតឡើងភ្លាម។

តុល្យភាពអាចនឹងធ្ងន់ធ្ងរជាងនេះ តែយន្ដហោះមិនបានផ្ទុះឆេះអ្វីទេ ដោយសារមិនបានធ្លាក់ ដោយផ្ទាល់ភ្លាម ទៅនឹងដី។

យន្ដហោះអាចផ្ទុះ

យន្ដហោះនេះ ទើបនឹងហោះចេញ ពីចំណតយន្ដហោះមួយ នៃក្រុង Oldenburg-Hatten ដែលស្ថិតនៅ មិនឆ្ងាយប៉ុន្មាន ពីកន្លែងធ្លាក់នោះឡើយ ប៉ុន្តែយន្ដហោះ បានបាត់បង់លំនឹងរបស់វា ដោយមិនដឹងមូលហេតុ។ វិថីល្បឿនលឿន A28 ដែល​សម្បូរទៅដោយចរាចរណ៍ ត្រូវបានបិទផ្អាកមួយរយៈ ដោយអាជ្ញាធរនៅតែខ្លាចរអែងថា យន្ដហោះនឹងអាច​ផ្ទុះ​ឡើង៕

» រូបភាពដំបូងគេ ពីយន្ដហោះកង្ហាទោលធ្លាក់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...