" /> លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo) - មនោរម្យ.អាំងហ្វូ (ឯកសារ)

លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo)

នៅក្នុងចំណោមហ្វូងបាតុករ ដ៏ច្រើនកុះករ បុរសដ៏សុភាពមួយរូប បានលុតជង្គង់ នៅចំពោះស្រីជាទីស្រឡាញ់របស់ខ្លួន ក្នុងន័យសុំការយោគយល់ពីនាង ដើម្បីរៀបអាពាហ៍ពិពាហ៍។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 10, 2014
  • ប្រធានបទ: រំជួលចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​សុំ​រៀប​អាពាហ៍​ពិពាហ៍​បែប​នេះ គួរ​តែ​ត្រូវ​បាន​ចារ​ទុក នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

តាមពិតទៅ យុវជន​ម្ចាស់​ស្នេហ៍ បាន​គិត​ថា​នឹង​រងចាំ​ជាច្រើន​សប្ដាហ៍​ទៀត ដើម្បី​មាន​ឱកាស​ល្អ នឹង​អាល​សុំ​យុវនារី​ម្ចាស់​បេះដូង រៀបការ។ ប៉ុន្តែ​យុវជន​យើង​មិន​ចង់​រង​ចាំ ហើយ​ចង់​ឆ្លៀត​ឱកាស នៅ​កណ្ដាល​ហ្វូង​មនុស្ស ដែល​សម្បូរ​ទៅ​ដោយ​សាក្សី​«រស់»​ទាំង​នេះ ទើបដាច់ចិត្ត លុត​ជង្គង់​ចុះ​សុំ​យុវតី​ជា​គូរ​ស្នេហ៍ ចង​ចំណង​អាពាហ៍​ពិពាហ៍ សម្រាប់​រួម​រស់​ជា​មួយ​គ្នា​ជា​រៀង​ត​ទៅ។

សកម្មភាព​គួរ​ឲ្យ​រំភើប​របស់​យុវជន​រូប​នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ៥ ខែ​តុលា​កន្លង​ទៅ តែ​វីដេអូ ទើប​នឹង​ត្រូវ​បាន​យក​មក​ផ្សាយ ក្នុងប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។ ដោយការញាប់ញ័របេះដូង ព្រោះទង្វើរបស់យុវជន ដែលបានស្រឡាញ់គ្នាតាំងពីពីរឆ្នាំមកហើយនោះ យុវតី​បាន​យល់ព្រម ហើយបានកំណត់ថ្ងៃអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយ៕

ទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...