«ស្ពាន​កញ្ចក់​ផ្ដាច់​ព្រលឹង» វែង​ជាង​គេ​ក្នុង​លោក!

បើលោកអ្នក ចង់មានអារម្មណ៍ស្រៀវស្រើប ស្ងើបអស់ទាំងអង្គប្រាណនោះ សូមអញ្ជើញទៅដើរឆ្លងកាត់ ពីលើ​ស្ពាន​កញ្ចក់​«ផ្ដាច់​ព្រលឹង»​នេះ ដែលសង់ឡើង នៅកំពស់មួយដ៏ខ្ពស់ និងលយចេញពីជញ្ជាំងភ្នំ ច្រើនសិបម៉ែត្រ។
ស្ពានកញ្ចក់ផ្ដាច់ព្រលឹង ឈ្មោះ«នៅចុងពពក»។
Loading...
  • ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី៣០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 31, 2015
  • ប្រធានបទ: អស្ចារ្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើស្ពានកញ្ចក់នេះ ពិតជាសម​នឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅ​កំសាន្ដ អាចដើរឆ្លងកាត់បាន។

តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅ​ចុង​ពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។

បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់​គយ​គន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិត​ដល់​ទៅ ៨,០០ រិចស្ទ័រ៕

» សូមទស្សនារូបបន្ថែម ពីស្ពានកញ្ចក់ផ្ដាច់ព្រលឹងនេះ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...