គ្រឿងយន្ដទំងន់៥៨០តោននេះ បង្កើតឡើងសម្រាប់សង់ស្ពាន
គ្រឿងយន្ដដ៏សម្បើម «SLJ900/32» ជំនាញខាងការសាងសង់ស្ពាន នៅក្នុងប្រទេសចិន។
Loading...
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 18, 2015
- ប្រធានបទ: សំណង់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសចិន គ្រឿងចក្រដ៏ធំមហិមា ហើយមានទំងន់ដល់ទៅ ៥៨០តោនមួយនេះ បានបញ្ចេញនូវសមត្ថភាព ដ៏ពិសេសរបស់វា ក្នុងការសាងសង់ស្ពាន ជាច្រើនរួចមកហើយ។ វីដេអូខាងលើនេះ ជារូបភាពបង្ហាញ ពីការសាងសង់ស្ពាន ដើម្បីភ្ជាប់ទីក្រុង ចុងគីង (Chongqing) ទៅនឹងទីក្រុង វ៉ានចូវ (Wanzhou) ស្ថិតក្នុងខេត្ត ស៊ីឈ័ន (Sichuan ភាគខាងត្បូងប្រទេសចិន)។
យានយន្ដនេះ មានកំពស់១០ម៉ែត្រ និងមានបណ្ដោយប្រមាណជា ៩២ម៉ែត្រ។ វាអាចតម្លើងស្ពាន មួយកំណាត់ម្ដងៗ ហើយអាចពន្លូតខ្លួនវា ពីសរសរមួយ ទៅកាន់សរសេរស្ពានមួយទៀត យ៉ាងមានប្រសិទ្ធិភាព៕