ពលរដ្ឋនៅប៉ោយប៉ែត តាមបណ្ដោយផ្លូវជាតិ ភ័យនឹងគយចល័ត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកភូមិ នៅកន្លែងកើតហេតុថា ទង្វើរបស់មន្រ្តីគយចល័តទាំងនេះគ្រាន់តែដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លូនប៉ុណ្ណោះ គ្មានបានជួយដល់ប្រជាពលរដ្ឋនោះទេ មានតែបង្ក ឲ្យភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋកើនឡើងទ្វេរដង។ អ្នកភូមិបញ្ជាក់ថា ដូចជាករណីបង្កគ្រោះថ្នាក់ សម្លាប់អ្នកភូមិម្នាក់ និងរងរបួស៣នាក់ផ្សេងទៀត នៅព្រឹកថ្ងៃទី១០ សីហាកន្លងមកនេះ គឹដោយសារតែមន្រ្តីគយទាំងអស់នោះ ដែលទាមទារលុយ ពីម្ចាស់ថយន្តដឹកឥវ៉ាន់មិនបាន ក៏តាំងដេញចាប់ នៅពេលឡានដឹកឥវ៉ាន់ (ទូរទស្សន៍...) ឃើញហេតុការណ៍មិនស្រួល ម្ចាស់ឡានបានបើកគេច។ រហូតដល់កន្លែងកើតហេតុ រថយន្ដនោះដែលចាប់ហ្វាំងមិនទាន់ បានបុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យមាន មនុស្សរបួស និងស្លាប់។
ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ក្រឡាប់ធ្លាក់ឡាន និងខ្ទេចម៉ូតូស្លាប់មនុស្សនេះ ធ្វើឲ្យមានសម្ពាធយ៉ាងខ្លាំង ដល់អ្នករស់នៅតាម បណ្តោយផ្លូវជាតិលេខ៥ ជាពិសេសនៅក្នុងកើតហេតុ ភូមិនិមិត្តទីមួយ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្ដង។ អ្នកភូមិខ្លះនិយាយថា ខ្លាចមិនហ៊ានបើកបរតទៅទៀត ព្រោះបារម្ភការដេញចាប់លើកក្រោយ ទៅប៉ះនឹងពួកគាត់។ អ្នកខ្លះសំនូមពរឲ្យប្រធានមន្រ្តីគយ មេត្តាឈប់ចាប់ជំរឹតទារប្រាក់ ពីអ្នករកស៊ីចិញ្ចិមតែក្រពះបែបនេះទៀត ព្រោះតែគ្មានលទ្ធភាព ទើបខំរកស៊ី ហើយបើត្រូវចំណាយ ឲ្យគយគ្រប់ពេលទៀត មិនដឹងថាបានអ្វីចិញ្ចិមប្រពន្ធកូននោះទេ។
ជុំវិញការចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើ ទស្សនាវដ្តីមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ុយ សុជាតិ មេគយនិងរដ្ឋាករក្រុងប៉ោយប៉ែតបានទេនៅពេលភ្លាមៗ ដោយទូរស័ព្ទរបស់លោកបានបិទ។ យ៉ាងណាក៏ដោយ ការបើករថយន្ដគេច ពីក្រុមគយទាំងនោះ ទោះជានៅក្នុងមូលហេតុណាក៏ដោយ និងបានមកបង្កគ្រោះថ្នាក់ ជាជីវិតមនុស្សដូច្នេះ មិនមែនជាទង្វើស្របច្បាប់ របស់អ្នកប្រើប្រាស់ លើទ្រូងផ្លូវនោះទេ៕