ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ឈប់​នៅ​កៀន​ផ្លូវ រួច​ទារ​ឲ្យ​សង​៧០​ដុល្លា!

គ្រោះថ្នាក់មួយ បានកើតឡើង មិនគួរឲ្យជឿ រវាងម៉ូតូអ្នកធ្វើដំណើរ និងរ៉ឺម៉កម៉ូតូ ឈប់នៅកៀនផ្លូវ។ វាបានក្លាយ ទៅជារឿង ដែលអ្នករួមដំណើរភ្ញាក់ផ្អើល ចោមរោមមើល ដោយសារអ្នកបើកបុក ទៅទារសំណងពីអ្នកឈប់នៅស្ងៀម ៧០ ដុល្លា សងថ្លៃម៉ូតូខ្លួនខូចខាត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 22, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាមិនមានអ្វីធំដុំក៏ដោយ ក៏យ៉ាងហោយណាស់ ម៉ូតូមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ព្រោះម្ចាស់បានជិះ ទៅ​បុករឺម៉កម៉ូតូ ដែលកំពុងឈប់ស្ងៀម។ បន្ទាប់ពីបុករួច ម្ចាស់ម៉ូតូបានទាមទារ សំណងពីជនរងគ្រោះ ធ្វើឲ្យអ្នកដំណើរ​ទាំងអស់ ចោមរោមមើលយ៉ាងច្រើនកុះករ។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០ ល្ងាច​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវមន្នីរ៉េត ត្រង់ចំណុចទល់មុខ វត្តស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញមានរឺម៉កដឹកឈើមួយ បានឈប់នៅកៀនផ្លួវ ជាប់របងវត្តស្ទឹង​មានជ័យ ប្រមាណជា១ម៉ោងទៅហើយ ទំនងជាខូច។ ពេលនោះមានអ្នកធ្វើដំណើរជាច្រើន នៅលើផ្លូវជិះទៅមក តែ​គ្មាន​គ្រោះថ្នាក់អ្វីនោះទេ ស្រាប់តែមកដល់ ពេលកើតហេតុ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាក​វេវ​ពណ៍ក្រហម ពាក់ស្លាកលេខស្វាយរៀង១ក-៧៧២៥ បើកក្នុងល្បឿនលឿន មកបុករ៉ឺម៉កដែលឈប់នោះ ពីក្រោយ​ពេញ​ទំហឹង។ បណ្តាលឲ្យម៉ូតូរបស់ខ្លួន បាក់ក្បាំងខាងមុខ តែម្ចាស់ទាំងសងខាង មិនមានរបួសនោះទេ។

ម្ចាស់ម៉ូតូ ម៉ាកវេវ ក្នុងវ័យ៥០ឆ្នាំ មិនបញ្ចេញឈ្មោះ  ជាអ្នករស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាននិយាយថា លោកមិនសុខចិត្តទេ ព្រោះម៉ូតូរបស់លោកខូចខាត ត្រូវទារសំណង ពីម្ចាស់រ៉ឺម៉ក​ដឹក​ឈើ ៧០ដុល្លា ថ្លែជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿង។

ដោយឡែកម្ចាស់រ៉ឺម៉កដឹកឈើ លោក ដៀប អាយុ២២ឆ្នាំ រស់នៅស្រុកមេសាង ខេត្តព្រៃវែងបានបដិសេធ មិនសង​សំណង​ទាំងនោះ ព្រោះរឺម៉ករបស់ខ្លួន បានឈប់នៅកៀន វាខូចមិនទាន់ជួសជុលរួច។ លោកប្រកែកថា ម្ចាស់ម៉ូតូទេ​ជា​អ្នកខុស ព្រោះមកបុករឺម៉ក ដែលឈប់ស្ងៀម។ ម្ចាស់រឺម៉កបញ្ជាក់ថា បើចង់បានប្រាក់សំណង បញ្ចប់រឿង លោកមានតែ​១០ដុល្លាទេ ព្រោះលោកជាកម្មករដឹកឈើ ឲ្យដេប៉ូឈើ គ្មានប្រាក់ច្រើន ចេញឲ្យនោះទេ។

បន្ទាប់ពីការប្រកែកគ្នា នៅកន្លែងមិនបានប៉ុន្មានផង ម្ចាស់ម៉ូតូដែលបើកបុក បានសម្រេចយកថ្លៃខូចខាត ១០ដុល្លា ពី​ជន​រងគ្រោះ ដែលជាម្ចាស់រឺម៉ក ហើយបានបញ្ចប់រឿងភ្លាមៗ នៅកន្លែងកើតហេតុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...