រ៉ូឡូ​កិន​ដី​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ ​របួស​ធ្ងន់​៣នាក់ ស្រាលម្នាក់

ម៉ាស៊ិនកិនដី ប្រភេទរឡូកង់១០មួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវ ផ្ងារជើងឡើងលើ បណ្តាលឲ្យកម្មករ និងអ្នកបើកនៅលើនោះ រងរបួសបួននាក់ ម្នាក់រងរបួសស្រាល ចំណែកបីនាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ។ អ្នកដែលបានឃើញ ហេតុការណ៍នេះ បានប្រាប់ពីមូលហេតុថា បណ្តាលមកពី ការធ្វេសប្រហែសរបស់អ្នកបើកបរ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១១ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 13, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ក្រឡាប់អាឡូកង់ដប់នេះ ដែលបានកើតឡើង នៅតាមបណ្តោយផ្លូវ ទៅភ្នំបាសិទ្ធ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ត្រង់ចំណុចបឹងមោក កាលពីវេលាម៉ោង ១១ និង១៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។ ប្រជាពលរដ្ឋ ដែលនាំគ្នាផ្អើល មើលហេតុការណ៍គ្រោះថ្នាក់នេះ បានឲ្យដឹងថា គ្មានអ្នកដំណើរណាគ្រោះថ្នាក់ទេ គឺមាន​តែ​អ្នក ដែលនៅលើអាឡូកិនដីនោះ ៤នាក់ ប៉ុណ្ណោះ។

សាក្សី ជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា អាឡូកិនដី ដែលបានក្រឡាប់ពីធ្លាក់ពីផ្លូវធំ រហូតដល់មាត់ទឹកនេះ ជា​របស់ក្រុមហ៊ុន «អ៊ីមិនថនដាយ ស្ត្រាកស៊ិន» ដែលកំពុងធ្វើផ្លូវ នៅម្តុំនោះ។ សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញ​អ្នកបើកបរនៅលើនោះ បានផ្លាស់ប្តូរ«តៃកុង»។ ទំនងជា«អ្នកបើកបរ»ថ្មីនេះ ចង់បង្ហាញស្នាដៃពិសេស របស់ខ្លួន ទើប​បាន​ជាមានគ្រោះថ្នាក់ រហូតដល់ក្រឡាប់បែបនេះ។ អ្នកភូមិនៅទីនោះ បានបញ្ជាក់ទៀតថា គាត់ធ្លាប់ឃើញតៃកុងចាស់បើក មិន​ដែលមានបញ្ហាទេ តែនេះប្រហែលជាតៃកុងថ្មី សុំសាក។

មិនអាចទាក់ទង ក្រុមហ៊ុន «អ៊ីមិនថនដាយ ស្ត្រាកស៊ិន» ដើម្បីសុំការបកស្រាយបានទេ នៅពេលនេះ។

អ្នករងរបួសធ្ងន់ ទាំងបួននាក់ ដែលខ្លួនប្រឡាក់ដោយឈាម និងអ្នកខ្លះរហែកអាវខោ ដោយសារអួសជាមួយថ្ម ច្រើន​ត្រឡប់ បណ្តាលឲ្យបែកមុខមាត់នោះ អ្នកទី១ឈ្មោះ ភៀវ តុលា អាយុ២០ឆ្នាំ រស់នៅខេត្តកំពង់ធំ ជាតៃកុងពិតប្រាកដ។ អ្នក​ទីពីរឈ្មោះ នួន សារុន អាយុ២៤ ឆ្នាំរស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាកម្មករ ដែលត្រូវបានគេដឹងថា ជាអ្នក​បើក​ជំនួសតៃកុង។ អ្នកទី៣ ឈិន កក្កដា អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំងដូចគ្នា ជាកម្មករ។ អ្នកទី៤ឈ្មោះ ហែល វី អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះអណ្តែត ខេត្តកណ្តាល អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...