សប្បាយអស្ចារ្យនឹង Lamborghini តែមិនដឹងរថយន្ដកំពុងឆេះ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឈប់នៅមុខភ្លើងស្ដុប ម្ចាស់រថយន្ដទំនើប ដែលមានតម្លៃ មិនតិចជាង ៤សែនដុល្លានេះ បានឆ្លៀតឱកាស ដើម្បីរោទ៍ម៉ាស៊ីន ដ៏អាស្ចារ្យរបស់ខ្លួន ឲ្យលាន់សន្ធឹកខ្លាំងឡើង ដើម្បីជាការបង្អួតសំញ៉ែងគ្នា ជាមួយនឹងដៃគូមួយទៀត ដែលបើករថយន្ដធុន «Ferrari 458 Spider» ដែលមានលក្ខណៈទំនើប ប្រហាក់ប្រហែលគ្នា។
ប៉ុន្តែសកម្មភាព ដ៏សប្បាយរីករាយនេះ បានបញ្ចប់ទៅ ដោយយំសឹងមិនចេញ...
នៅពេលដែលជាន់ម៉ាស៊ីន ឲ្យរោទ៍ខ្លាំងឡើង នៅនឹងបំពុង់បង្ហុយផ្សែងខាងក្រោយ ក៏បានបញ្ចេញជាចំហេះខ្លាំងដែរ រហូតដល់បានឆាបឆេះ ជាអគ្គិឡើង។ អ្នកដំណើរ ដែលជិះរថយន្ដពីក្រោយ ដែលឃើញអគ្គិភ័យ បានឆេះផ្នែកខាងក្រោយរថយន្ដ «Lamborghini Aventador»នោះ បានខិតខំស្រែកប្រាប់ និងខ្លះទៀតបានចុចស៊ីផ្លេ ដើម្បីជាសញ្ញាប្រាប់ទៅម្ចាស់រថយន្ដ... តែអ្នកបើកបររថយន្ដទំនើប មិនបានយកចិត្តទុកដាក់ទេ។
ប៉ុន្មាននាទីក្រោយមក អគ្គិភ័យបានពង្រីឥទ្ធិពល ហើយឆេះយករថយន្ដ សឹងតែទាំងមូលតែម្ដង។ មានប្រាក់ អាចបង្កើតការសប្បាយ តាមបំណងរបស់ខ្លួនបាន តែមិនប្រាកដថា មិនកើតមានទុក្ខព្រួយ មកជាមួយនោះទេ ជាពិសេស នៅពេលដែលម្ចាស់ខ្លួន បានធ្វេសប្រហែស និងសម្លឹងមើលឆ្វេងស្ដាំ ឲ្យបានគ្រប់ជ្រុងជ្រោយ។ យ៉ាងណា បើសិនជាម្ចាស់រថយន្ដ មានការធានារ៉ាប់រង ទៅលើរថយន្ដនេះនោះ ទុក្ខព្រួយពីអគ្គិភ័យ ទំនងជាអាចថយចុះបន្តិច៕