បឹង​ដ៏​ចម្លែក ផុស​ខ្លួន​ឡើង​នៅ​កណ្ដាល​វាល​ខ្សាច់​​ទួណេស៊ី (vdo)

ទឹកដ៏ថ្លាឈ្វង់ នៃបឹងដែលបានផុសឡើង យ៉ាងចម្លែកកាលពីដើមខែកក្កដាកន្លងមកនេះ បានធ្វើឲ្យ​អ្នក​រស់នៅក្នុងតំបន់ ហ្គាហ្វសា (Gafsa) ប្រទេសតួណេស៊ី មានភាពត្រេកអរសប្បាយរីករាយណាស់ ដោយសារតែពួកគេ​ចាត់ទុកបឹងថ្មី ដែលបានកកើតឡើងកណ្ដាលវាលខ្សាច់ដ៏ល្វឹងល្វើយ ជាការប្រទានរបស់ព្រះអាឡាហ៍ជាម្ចាស់។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តែគួរឲ្យស្ដាយ ដោយទឹកបឹងនោះ អាចនឹងបង្កឲ្យមានជំងឺមហារីក ដោយសារតែនៅតំបន់នោះ មានសម្បូរទៅដោយ​សារជាតិ ហ្វូស្វាត។

បឹងផុសខ្លួន កណ្ដាលវាលខ្សាច់។ (រូបថតផ្តិតពីវីដេអូ)

បឹងចម្លែក - ទឹកដ៏ថ្លាឈ្វង់ នៃបឹងដែលបានផុសឡើង យ៉ាងចម្លែកកាលពីដើមខែកក្កដាកន្លងមកនេះ បានធ្វើឲ្យ​អ្នក​រស់នៅក្នុងតំបន់ ហ្គាហ្វសា (Gafsa) ប្រទេសតួណេស៊ី មានភាពត្រេកអរសប្បាយរីករាយណាស់ ដោយសារតែពួកគេ​ចាត់ទុកបឹងថ្មី ដែលបានកកើតឡើងកណ្ដាលវាលខ្សាច់ដ៏ល្វឹងល្វើយ ជាការប្រទានរបស់ព្រះអាឡាហ៍ជាម្ចាស់។

ប៉ុន្តែបន្ដិចម្ដងៗ ទឹកបឹងនោះ បានធ្វើឲ្យអាជ្ញាធររបស់ប្រទេស តួណេស៊ី ខ្វល់ខ្វាយជាខ្លាំង។ អ្នកសារព័ត៌មាន​របស់​ប្រទេសនេះមួយរូប លោក ឡាខ៍ដា ស៊ូអីដ (Lakhdar Souid) បានរាយការណ៍ឲ្យដឹងថា «មានសញ្ញាដ៏ច្បាស់មួយ បង្ហាញថាទឹកបឹងនេះ មានជំងឺឆ្លង និងអាចបង្កឲ្យមានជំងឹមហារីក»។

នៅខែនេះ ប្រទេសតួណេស៊ី មានសីតណ្ហភាពក្ដៅរហូតដល់ ៤០អង្សាសេ។ ហើយការផុសឡើងនៃបឹង​ដែលមាន​ទឹកថ្លាឈ្វេង ហើយមានជម្រៅរហូតដល់១៨ម៉ែត្រនេះ ស្ថិតនៅចន្លោះជួរភ្នំ ដែលល្បីថាសម្បូរទៅ​ដោយសារជាតិ ហ្វូស្វាត។

តែពីរសប្ដាហ៍ក្រោយពីការពន្លេចខ្លួនរបស់បឹងនេះ អាជ្ញាធរបានចាត់ទុកបឹងនេះ ថា«មិនល្អស្អាត ក្នុងការចុះងូតទឹក»​នោះទេ ហើយថាអាជ្ញាធរត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកំណត់ឲ្យដឹងពីគុណភាពទឹក និងប្រភពនៃទឹកបឹង​នេះ។

មូលហេតុមួយទៀត ដែលធ្វើឲ្យបឹងនេះផុសឡើងនោះ អាចបណ្ដាលមកចលនាផែនដី បានធ្វើឲ្យផ្ទាំងថ្ម​នៅក្រោមដី​ប្រេះរបើក ជំរុញឲ្យទឹកអាចរកផ្លូវចេញមកខាងលើផែនដីបាន។ អ្នកជំនាញខ្លះទៀត បានគិតថា ទឹកបឹងអាចជាទឹក​ភ្លៀង ដែលបានស្រោចស្រព នៅជុំវិញតំបន់នេះ។ អ្នកសារព័ត៌មានដដែល បាននិយាយបន្តថា៖ «ក្នុងប៉ុន្មានថ្ងៃដំបូង ទឹកមានសភាពថ្លាឈ្វេង ដូចកញ្ចក់។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ទឹកបានប្រែពណ៌ជាបៃតង និងសម្បូរទៅដោយ ស្លែរ និងស្នឹម។ បែបនេះធ្វើឲ្យគេគិតថា ទឹកបឹងចម្លែក មានសភាពនៅនឹងថ្កល់ មិនមានចរន្ដផ្លាស់ប្ដូរនោះឡើយ។»៕

បឹងដ៏ចម្លែក ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...