ការ​ណែនាំ​ទាំង​បី ដើម្បី​ឲ្យ​សុដន់​នៅ​ក្បំ​ងើបល្អ

ដើមទ្រូង ឬសុដន់ ក្បំនិងងើបឡើងល្អ មិនមែនសុទ្ធតែបានមកពីធម្មជាតិទាំងស្រុងនោះទេ។ ប៉ុន្តែទាមទារ​ឲ្យនាងៗ​ទាំងអស់ ប្រឹងប្រែងធ្វើកិច្ចការមួយចំនួន ដើម្បីឲ្យបំណងរបស់ខ្លួន ក្នុងការចង់ឲ្យដើមទ្រូងនិងសុដន់​របស់​ខ្លួន មាន​ភាពល្អប្រសើរឡើង ដូចខាងក្រោម។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើមទ្រូង ឬសុដន់ ក្បំនិងងើបឡើងល្អ មិនមែនសុទ្ធតែបាន មកពីធម្មជាតិទាំងស្រុងនោះទេ។ ប៉ុន្តែទាមទារ​ឲ្យនាងៗ​ទាំងអស់ ប្រឹងប្រែងធ្វើកិច្ចការមួយចំនួន ដើម្បីឲ្យបំណងរបស់ខ្លួន ក្នុងការចង់ឲ្យដើមទ្រូងនិងសុដន់​របស់​ខ្លួន មាន​ភាពល្អប្រសើរឡើង ដូចខាងក្រោម។


តើនរណាម្នាក់ ដែលមិនចង់បានដើមទ្រូងដ៏ពិសេសបែបនេះ?

សម្ផស្ស - សូមតាមដាន នូវទស្សនៈទានទាំងបី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមក​ជម្រាបជូន​ដូច​តទៅ៖

១- សាកល្បងត្រួតពិនិត្យ

សូមសម្ដែងនូវភាពក្លាហាន ដើម្បីសម្លឹងពីអ្វីដែលមាន និងបានកើតឡើងចំពោះរូបអ្នក។ ដោះអាវចេញឲ្យអស់ (អាវ​ក្រៅនិងអាវក្នុង) រួចអ្នកមកឈរនៅពីមុខកញ្ចក់មើលខ្លួនអ្នក មុននឹងធ្វើការវាយតម្លៃទៅលើទម្រង់ដើមទ្រូង និងសុដន់​ទាំងគូររបស់អ្នក។

បន្ទាប់មកទៀត ស្ញេញបើកធ្មេញរបស់អ្នកឲ្យខ្លាំង ដើម្បីឲ្យសរសៃករបស់អ្នក ទាញកន្ត្រាក់ឡើង។ ប្រសិនបើពេលអ្នក​ស្ញេញនេះ សុដន់របស់អ្នកងើបឡើងបន្តិចនោះ បានន័យថា អ្វីៗមានសភាពធម្មតា។ តែផ្ទុយទៅវិញ បើក្រោយពីអ្នក​ស្ញេញហើយ មិនឃើញមានអ្វីកម្រើកទេ នោះទើបជាបញ្ហា។

ដើមទ្រូងរបស់អ្នកមិនកម្រើក បានន័យថាប្រព័ន្ធសាច់ដុំដែលទ្រទ្រង់ដើមទ្រូងនេះ មិនមានភាពធំធាត់ល្អ។ អ្នកចាំបាច់​ត្រូវធ្វើលំហាត់ប្រាណ យ៉ាងហោចពីរដងក្នុងមួយថ្ងៃ ម្ដងចំណាយតែ៦នាទី ដើម្បីដាស់ឲ្យប្រព័ន្ធសាច់ដុំនេះ កម្រើក​មកវិញ។ អ្នកអាចចូលទៅកន្លែងហាត់ប្រាណ សម្រាប់ស្ត្រី ដើម្បីជួយឲ្យអ្នកបានធ្វើលំហាត់នេះ និងលាបក្រែម​មួយ​ប្រភេទ ដែលបង្កើតឡើងសម្រាប់ប្រព័ន្ធសាច់ដុំ ដោយច្របាច់ថ្មមៗ នៅពីលើផ្នែកខាងលើនៃដើមទ្រូង។

២- ជម្រើសអាវទ្រនាប់

បើអ្នកមិនទាន់មានទេ សូមអ្នកចំណាយលុយបន្ដិច ដើម្បីទិញអាវទ្រនាប់ ដែលមានគុណភាព និងត្រូវជាមួយទំហំ​សុដន់របស់អ្នកមកពាក់។ ក្នុងករណីនេះ ចំនុចសំខាន់ទីមួយ គឺដើម្បីលើកសម្រស់របស់អ្នក ឲ្យកាន់តែមានភាព​ស៊ិចស៊ីឡើង។ រីឯចំនុចសំខាន់ទីពីរ គឺដើម្បីបញ្ឆៀសកុំឲ្យសុដន់របស់អ្នក រងគ្រោះនឹងអាវទ្រនាប់ដែលគ្មានគុណភាព មិនត្រូវខ្នាត ចង្អៀតឬទូលាយជ្រុល ហើយនឹងធ្វើឲ្យសុដន់អ្នកដូរទម្រង់ ឬក្លាយជាឆាប់យាជាងអាយុ។

សូមចូលទៅសាកសួរអ្នកជំនាញខាងអាវទ្រនាប់ នៅតាមហាងលក់អាវទ្រនាប់នានា ដើម្បីដឹងពីគុណសម្បត្តិ​ពិត​ប្រាកដ នៃអាវទ្រនាប់ណាមួយ ដែលអ្នកត្រូវជ្រើសរើសយកមកពាក់។

គំនិតមួយ ដែលមិនល្អសម្រាប់ដើមទ្រូងរបស់អ្នកនោះ គឹអ្នកត្រូវជៀសវាងអាវទ្រនាប់ ដែលខុសពីទំហំសុដន់​របស់​អ្នក។ សុដន់អ្នកតូច តែអ្នកជ្រើសរើសអាវទ្រនាប់ធំទូលាយពេក (ឧទាហរណ៍ - ក្នុងបំណង់ចង់ឲ្យឃើញ​អ្នកមានដើម​ទ្រូងធំ) នឹងអាចឲ្យសុដន់របស់អ្នកឆាប់យា មុនអាយុ ព្រោះតែសុដន់មិនមានអ្វីជួយទ្រឲ្យនៅលើងើបក្បំរហូត។ ហើយ​បើសុដន់អ្នកទ្រលុកទ្រលន់ តែអ្នកបែរជាជ្រើសរើសអាវទ្រនាប់តូច (ឧទាហរណ៍ - ព្រោះខ្លាចខ្មាសគេ ដោយសារ​ខ្លួន​មានដោះធំ) នឹងអាចធ្វើឲ្យសុដន់របស់អ្នក ដូរទម្រង់៖ កំពិត ឬក្លាយជាមានរាងដូចននោង។

៣- ធ្វើលំហាត់ដងខ្លួនប្រចាំថ្ងៃ

មានរឿងខ្លះទៀត ដែលអ្នកអាចធ្វើបាន នៅក្នុងទម្លាប់ជាប្រចាំថ្ងៃរបស់អ្នក។ ទុកឲ្យពួកប្រុសងាកមើលមកអ្នក ហើយ​សរសើរថា «នាងមានដើមទ្រូងងើបល្អ» វាគ្រាន់បើជាងឆ្ងាយ ពីការមិនយកចិត្តទុកដាក់ របស់ពួកប្រុសៗ ដោយសារ​តែអ្នក«មានដើមទ្រូងធ្លាក់»។ ហើយដើម្បីធ្វើរឿងនេះ អ្នកគ្រាន់តែ៖

- ដើរឲ្យត្រង់ខ្លួន ហុចទ្រូងទៅមុខ។
- កុំគេងអង្កុញរួញខ្លួន ព្រោះបែបនេះនឹងកៀបដើមទ្រូងអ្នក មិនឲ្យដកខ្លួនរួច ហើយទម្រង់ដើមទ្រូងនេះនឹងនៅតែមាន នៅពេលអ្នកភ្ញាក់មកវិញ។
- ពេលងូតទឹក មុននឹងចេញមកជូតខ្លួន អ្នកគួរតែបាញ់ទឹកត្រជាក់ នៅលើខ្លួនមួយភ្លែតទៀត ដើម្បឲ្យសាច់ដុំនៅ​គ្រប់​ទីកន្លែងទទួលភាពរស់របស់វា។
- បើអ្នកមិនអាចចេញទៅធ្វើកីឡា ដូចជាហែលទឹក វាយសី ឬយោហ្គា បានទេ អ្នកអាចធ្វើចលនាដើមទ្រូងរបស់អ្នក តែជាមួយនឹងបាល់ ដាក់ក្នុងចន្លោះដៃតែ២០ទៅ៣០ដង ក៏បានដែរ។

ករណីដទៃទៀត ហើយមានសារៈសំខាន់ដែរនោះ គឺអ្នកត្រូវមានជំនឿជាក់លើខ្លួនអ្នក។ លើកតម្លៃឲ្យសម្ផស្សខ្លួនឯង ជារឿងមួយដ៏ប្រពៃ ដែលអ្នកមិនត្រូវមើលរំលងឡើយ ហើយកុំចេះតែគិតថា អ្នកមិនស្អាតឲ្យសោះ។ ហើយបន្ទាប់​ពី​អ្នកបានធ្វើ ដូចអ្វីដែលយើងបាន​បញ្ជាក់​មកខាងលើ អ្នកច្បាស់ជាភ្ញាក់ខ្លួនថា ហេតុអ្វីបានមនុស្សប្រុសៗទាំងនោះ សម្លឹងមើលតែដើមទ្រូងរបស់អ្នក? មិនចាំ​បាច់ស្វែងរកមូលហេតុទេ ព្រោះពួកប្រុសៗតែងមានភ្នែក ដូចដៃរាប់សិប​របស់សត្វ«មឹក»ទាំងអស់។ តែអ្នកគ្រាន់​តែ​និយាយថា «អរគុណ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ» ជាការស្រេច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...