ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើងពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើង​ពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?


រូបបង្ហាញពីផលិតផល ឬថ្នាំ ដែលអាចមានសារធាតុពុល។ (រូបថត ឯកសារ)

សុខភាព - សុខភាពជាផ្នែកសំខាន់មួយនៃជីវិតដែលមិនអាចខ្វះបាន ដើម្បីឲ្យកាន់តែមានភាព ងាយស្រួល និង​សោភ័ណភាពមនុស្សបានចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីទិញផលិតផលល្អៗមក ប្រើប្រាស់ប្រចាំថ្ងៃ ខណៈ​ពេលផលិតផលមួយចំនួន ផ្ទុកដោយសារធាតុពុលជាច្រើន។

នេះជាផលិតផលចំនួនដប់ ដែលមិត្តអ្នកអានគួរយល់ដឹង ដើម្បីជៀសវាងការប្រើប្រាស់ នូវផលិតផលខុស​ដែលអាច​បណ្តាលឲ្យប៉ះពាល់ដល់សុខភាព ទាំងមិនដឹងខ្លួន៖

១. គ្រឿងប្លាស្ទិក

ក្រុមហ៊ុនមួយឈ្មោះថាភីវីស៊ី (PVC) មួយ ដែលត្រូវបានហាមឃាត់នាំចូលផលិតផលទៅទ្វីអ៊ឺរ៉ុប និងប្រទេស​ប្រមាណ​ជា១៤ប្រទេសទៀត បាននាំចូលផលិតផលប្លាស្ទីក ចូលមកកាន់ប្រទេសអាមេរិកដោយស្របច្បាប់ទៅវិញ ទោះបីជា​ផលិតផលនេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថានក៏ដោយ។ ជាតិប្លាស្ទិចទាំងនេះ ចូលទៅ​លាយសារធាតុម្យ៉ាងឈ្មោះថា ផ្លាសលេត (Phthalate) ដែលអាចចូលទៅបំផ្លាញកោសិការអ័រម៉ូន ក្នុងរាងកាយ​មនុស្សតាមរយៈការបង្កភាពកខ្វក់ ដោយបង្កដោយការជាប់ស្អិត ដោយល្អងធូលីដីនៅក្នុងផ្ទះជាដើម។

២. ក្លិនក្រអូបនៃទឹកអប់

ការប្រើប្រាស់សារធាតុក្រអូប អាចបង្កនូវបញ្ហាដល់សុខភាព ដោយសារសារធាតុសម្ងួតមាន លាយសារធាតុ​ពុល​បង្កើតជាក្លិនក្រអូបក្នុងគ្រឿងសំអាង និងទឹកអប់ទាំងនោះអាចបង្កបានជា ជម្ងឺហឺតបាន។ ទោះបីការ​លាយផ្សំ​នៃ​រូបមន្តទាំងនោះ ត្រូវបានការពារដោយកម្មសិទ្ធិពាណិជ្ជកម្មក្តី ក៏ការរក្សាទុកនូវសារធាតុ diethyl phthalate (DEP) អាចជ្រាបចូលក្នុងស្បែកបាន។ សារធាតុ phthalate អាចបង្កជំងឺមហារីក និងបង្អាក់ជាតិអ័រម៉ូនក្នុងរាងកាយមនុស្ស។ យ៉ាងនេះក្តី សារធាតុ phthalate កម្រករកឃើញមានដាក់លើប្រអប់ ស្តីពីសារធាតុផ្សំរបស់គ្រឿងក្រអប់ទាំងនេះ​ណាស់។ ដូច្នេះ អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសផលិតផលប្រើប្រាស់ ឬបើអាចប្រើនូវផលិតផល ធម្មជាតិ គឺជាប្រការល្អបំផុតសម្រាប់សុខភាព ។

៣. ថ្នាំសម្លាប់សត្វល្អិត

នេះជាប្រភេទសារធាតុពុលមួយ ដែលត្រូវបានប្រើប្រាស់ជាច្រើននៅក្នុងវិស័យកសិកម្ម ដើម្បីសម្លាប់សត្វល្អិត និង​ធ្វើឲ្យដំណាំមានពណ៌ស្រស់បំព្រង គួរឲ្យចង់ទទួលទាន។ ជាអកុសល ការធ្វើបែបនេះ ប្រែជាបង្កនូវបញ្ហា​ជាច្រើន​ដល់អ្នកប្រើប្រាស់ ព្រោះសារធាតុពុលទាំងនេះ អាច ហោះហើរចូលក្នុងខ្យល់ ឬជាប់នឹងស្បែកអ្នកប្រើបា្រស់ បង្កជា​ជម្ងឺមហារីកឬរោគផ្សេងៗ។ រីឯការលាងសំអាតមិនស្អាត របស់អ្នកប្រើប្រាស់ក៏ជួបប្រទះនូវជំងឺផ្សេងៗដូចគ្នាដែរ។

៤. គ្រឿងប្រើប្រាស់សំអាតបង្គន់

ដើម្បីសំអាតផ្ទះ ជាពិសេសបង្គន់ ឬបន្ទប់ទឹកឲ្យស្អាត អ្នកបានប្រើប្រាស់គ្រឿងផ្សំមួយចំនួន ដើម្បីសំអាត។ ជនមួយ​ចំនួនមិនបានកត់សម្គាល់ ពីសារធាតុអាស៊ីត ដែលជាធាតុផ្សំដ៏សំខាន់ រួមជាមួយសារធាតុ Corrosive ឬ Caustic Chemicals ក្នុងទឹកសាប៊ូសំអាតទាំងនោះ ដែលអាចបណ្តាលឲ្យរលាកស្បែក ភ្នែក និងជាលិកាខាង​ក្នុងបា​ន​យ៉ាង​ស្រួលនោះទេ។ ម្យ៉ាងវិញទៀត ការលាយសារធាតុក្រអូប ដែលផ្សំដោយសារធាតុពុលចូល ក្នុងសាប៊ូសំអាតទាំង​នោះ កាន់តែមានបញ្ហាថែមមួយកំរិតទៀត។ ដោយសាររដ្ឋាភិបាល បានរក្សាការសម្ងាត់ក្នុងផ្នែកពាណិជ្ជកម្ម នោះ អ្នកប្រើប្រាស់គួរតែប្រយ័ត្នក្នុងការប្រើវា។

៥. អាហារកំប៉ុង

អាហារមិនមានសារធាតុពុលឡើយ ប៉ុន្តែបញ្ហាកើតឡើងពីប្រអប់កំប៉ុង ឬប្រអប់ខ្ចប់អាហារទាំងនោះ ដែលផ្សំ​ឡើង​ដោយ​សារធាតុ bisphenol-A(BPA) ដែលអាចបង្កឲ្យមនុស្សឆាប់ពេញវ័យខុសពីធម្មជាតិ មានជំងឺមហារីក ជំងឺធាតុ ជំងឺបេះដួង ជំងឺធ្លាក់ទឹកចិត្ត (មនុស្សស្រី) និងជំងឺជាច្រើនមុខទៀត។

ផលិតផលជាប្រអប់ ឬកំប៉ុងអាហារមួយចំនួន ដាក់ថាគ្មានសារធាតុ BPA នេះទេ។ រីឯផលិតផលខ្លះទៀត អ្នក​ផលិត​បានប្រាប់ថានឹងមិនលាយសារធាតុនេះ នៅក្នុងផលិតផលរបស់ខ្លួនទេ ប៉ុន្តែនាពេលអនាគត សារធាតុទាំងអស់នេះ​នឹងអាចកើតមានឡើង។ ដូច្នេះលោកអ្នក ត្រូវប្រយ័ត្នចំពោះសារធាតុ BPS ដែលមានភាពស្រដៀងគ្នា នឹងសារធាតុ BPA ដែរ។ ប្រការដែលល្អនិងមានសុវត្ថិភាព គួរតែប្រើប្រាស់អាហារស្រស់ អាហារកកនៅក្នុងទូទឹកកក អាហារក្រៀម ឬអាហារដំណាប់ជំនួសវិញប្រសើរជាង៕

៦. ក្រែមលាបមាត់

តាមការសិក្សារបស់សហរដ្ឋអាមេរិក ដែលបានសិក្សាលើប្រភេទអាហារ និងរបៀបគ្រប់គ្រងថ្នាំ ចំនួន៤០០ប្រភេទ។ក្រែមលាបមាត់ ជាសារធាតុពុលខ្ពស់ជាប់ចំណាត់ថ្នាក់លេខពីរ។ សារធាតុពុលក្នុងក្រែមលាបមាត់ ផ្ទុក​ដោយ​សារធាតុ​ដែលចូលទៅរំខានដល់ការអភិវឌ្ឍន៏ខួរក្បាល។ស្រ្តីមានផ្ទៃពោះ និងកុមារងាយនឹងជួបគ្រោះថ្នាក់ច្រើន​ជាងគេ។ ទោះយ៉ាងណាក៏ដោយ ក៏ស្រ្តីទាំងឡាយអាចជ្រើសរើសក្រែមលាបមាត់ ដែលផ្សំដោយធម្មជាតិសុទ្ធសាធ​បានដើម្បីជៀសវាងផលប៉ះពាល់ទាំងឡាយដែលកើតមាន។

៧. សំភារៈស្លក្នុងផ្ទះបាយ

ការសិក្សាជាច្រើនស្តីពីសារធាតុគីមីឈ្មោះ Perfluorinated (PFC) ដែលជាធម្មតាសម្រាប់ធ្វើឲ្យឆ្នាំងជាប់ និងធន់ល្អ។ប៉ុន្តែសារធាតុនេះ ប្រែជាបង្កឲ្យកើតមានជំងឺមហារីក និងអាចធ្វើឲ្យមនុស្សមិនអាចមានកូនបាន និងបំផ្លាញបរិស្ថាន។ សារធាតុគីមីនេះ ក៏រកឃើញមានប្រើដើម្បីផលិតឆ្នាំងពោធលីង កាតាប ប្រអប់ដាក់ភីហ្សា និងច្រាសដុសធ្មេញ គ្រឿង​សង្ហារឹមមួយចំនួន និងសំលៀកបំពាក់។ ដើម្បីចៀសវាងផលប៉ះពាល់នៃសារធាតុនេះ អ្នកប្រើប្រាស់គួរតែជ្រើសរើស សំភារៈផ្ទះបាយណា ដែលផលិតដោយដែកថែបលាបដោយសារធាតុរលោងវែននី ឬ រីម៉ូឡាំង និងដែកអ៊ីណុក​ជំនួស​វិញ។

៨. ដបទឹកសុទ្ធ

មនុស្សជាច្រើនបានចំណាយលុយទិញទឹកសុទ្ធ យកមកប្រើប្រាស់ និងទទួលទាន ដោយគិតថាការធ្វើបែបនេះ នឹង​ធ្វើឲ្យពួកគេអាចប្រើប្រាស់ទឹកស្អាត។ ប៉ុន្តែធាតុពិតដបទឹកសុទ្ធ អាចកខ្វក់ជាងទឹកម៉ាស៊ីន ព្រោះវាត្រូវបាន​គ្រប​ដណ្តប់ដោយជាតិប្លាស្ទិក លាយដោយសារធាតុគីមី H20 និង overpriced។ ជាការល្អ អ្នកប្រើប្រាស់ គួរតែប្រើប្រាស់​ដប​ទឹកសុទ្ធដែលផលិត ពីដែកអ៊ីណុកវិញ ដើម្បីជួយដល់រាងកាយខ្លួនឯង និងមិនបំផ្លាញបរិស្ថាន។

៩. សារធាតុ Triclosan

សារធាតុនេះ ត្រូវបានផ្សំជាមួយសារធាតុផ្សំដទៃទៀត ប្រើជាគ្រឿងសំអាត ក្នុងនោះដូចជា សាប៊ូ ថ្នាំដុសធ្មេញ ទឹក​ថ្នាំបៀមបំបាត់ក្លិនមាត់ ថ្នាំបំបាត់ក្លិន និងសំលៀកបំពាក់។ ការសិក្សា បានបញ្ជាក់ថា សារធាតុនេះអាចជួយឲ្យ​បាត់​ ឬធន់នឹងជាតិថ្នាំ បំផ្លាញប្រព័ន្ធជាតិស្មុំាដែ ធ្វើឲ្យយើងអាចកើតរម៉ាស់។ អ្នកគ្រប់គ្រងចំណីអាហារ​ និងថ្នាំពេទ្យនៅ​សហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍ ឲ្យប្រើត្រឹមតែសាប៊ូនិងទឹកប៉ុណ្ណោះ ឬផលិតផលទាំងឡាយណា ដែលគ្មាន​សារធាតុនេះលាយចូល។

១០. ថ្នាំលាបជញ្ជាំង និងជក់លាប

ការសិក្សាមួយ នៅសាកលវិទ្យាល័យ John Hopkins បានរកឃើញថា នៅក្នុងថ្នាំលាបជញ្ជាំង មានសារធាតុពុលដល់​ទៅ៣០០ប្រភេទ លាយនឹងសារធាតុបង្កជំងឺមហារីក ១៥០ប្រភេទផ្សេងទៀត។ ជម្រើសសុវត្ថិភាពមួយ គួរធ្វើគឺការ​ប្រើ​ថ្នាំ​លាបប្រភេទទឹកដែលគ្មាន ឬមានជាតិVOCតិចតួចបំផុត។ វត្តមាននៃជាតិ VOC អាចធ្វើឲ្យសារធាតុគីមី បង្ក​ផលប៉ះពាល់ដល់សុខភាពមនុស្ស។ អ្នកប្រើប្រាស់ អាចជ្រើសរើសារធាតុផ្សំ នៃថ្នាំលាបពីធម្មជាតិបានដូចគ្នា៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២០ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...