ចង់​លែង​លះ ព្រោះ​សុដន់​ភរិយា​«ដូរ​ទម្រង់»

បុរសម្នាក់ បានប្រើការចោទប្រកាន់ ចាប់កំហុសខុសទំនង នៅក្នុងសវនាការមួយ ដែលធ្វើឡើង សម្រាប់ការលែងលះ ជាមួយអតីតភរិយារបស់ខ្លួន នៅរដ្ឋធានី កង់បេរ៉ា នៃប្រទេសអូស្ត្រាលី។ បុរសចំណាស់រូបនេះ បានពន្យល់ថា បើខ្លួនដឹងថា សុដន់របស់ភរិយាខ្លួន ដូរទម្រង់ដូច្នេះ ខ្លួននឹងមិនរៀបការជាមួយទេ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 18, 2015
  • ប្រធានបទ: បេះដូង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គូស្នេហ៍មួយនេះ អាចចាត់ទុកថា ជាគូស្នេហ៍វ័យចំណាស់ហើយ ព្រោះបានរៀបការជាមួយគ្នា តាំងពីឆ្នាំ១៩៧២។ បើ​ទោះ​ជាស្វាមី បានត្អូញត្អែរ ពីសភាពគ្មានសុភមង្គលរបស់លោក នៅក្នុងអាពាហ៍ពិពាហ៍នេះក៏ដោយ ប៉ុន្តែប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ បានរួមគ្នាប្រសូតចេញ នូវកូនបីនាក់រួចមកហើយ និងបានរស់នៅជាមួយគ្នា រាប់មកទល់នឹងពេលនេះ មានរយៈ​ពេល​ជិត​៤០ឆ្នាំហើយ។ ខាងក្រោមនេះ ជាអ្វីដែលបុរសចំណាស់ បានថ្លែងយោង ជាមូលហេតុ នៅក្នុងការ​សុំ​លែង​លះ​របស់គាត់។

បុរសជាស្វាមី បានថ្លែងថា លោកបានរៀបការ នៅឆ្នាំ១៩៧២ ក៏មែនពិ តែលោកទើបនឹងបានឃើញ សុដន់របស់ភរិយា នៅឆ្នាំ១៩៧៤ ពោលគឺ២ឆ្នាំ ក្រោយការរៀបការប៉ុណ្ណោះ។ ភរិយារបស់លោក បានបញ្ជៀសពីការរួមរ័ក្សភិសម័យ ដោយ​ហេតុបណ្ដាលពី សុដន់របស់្លខួន បានប្រែរូបរាង។ លោកបានបញ្ជាក់ថា៖ «បើនាងមិនធ្លាក់ខ្លួន មានទម្ងន់ទេ ខ្ញុំ​ទំនងជា​សុំ​លែង​គ្នា នៅឆ្នាំ១៩៧៥ នោះរួចស្រេច ទៅហើយ»។

ស្វាមីចំណាស់ បានបន្ថែមទៀតថា អាពាហ៍ពិពាហ៍របស់ពួកលោក បានបញ្ចប់នៅឆ្នាំ១៩៩៩ រួចជាស្ថាពរហើយ។ ប៉ុន្តែ​តុលាការ បានរកឃើញថា ប្ដីប្រពន្ធទាំងពីរ បានប្រកាសបង់ពន្ធ ទៅលើប្រាក់ចំណូលរួមគ្នា នៅឆ្នាំ២០០២ គេងនៅ​លើ​គ្រែ​តែ​មួយ រហូតដល់ឆ្នាំ២០០៦ និងបានប្រើប័ណ្ណឥណទាន រួមគ្នា រហូតដល់ឆ្នាំ២០០៧។ អ្នកទាំងពីរនាក់ ថែម​ទាំង​បាន​ចេញ​ទៅវិស្សមកាលជាមួយគ្នា និងមិនដែលបាននិយាយ ពីការបែកបាក់របស់ពួកគេ ប្រាប់ញាតិមិត្ត រហូតមកដល់​ឆ្នាំ​២០១១។

បើនិយាយឲ្យពិតទៅ បុរសចំណាស់ថ្លែងអះអាងខាងលើនេះ ដោយមានបំណង មិនចង់ឲ្យទ្រព្យសម្បត្តិក្នុងសម្ព័ន្ធភាព ត្រូវ​​តុលាការបែងចែកទៅឲ្យភរិយារបស់លោក។ ស្វាមីដ៏អស្ចារ្យម្នាក់នេះ បានបន្តការកុហកទៀតថា៖ «យើង​មិនបាន​រៀបការទេ បើតាមអារម្មណ៍របស់ខ្ញុំ។ យើងគឺជាមិត្តភ័ក្តមួយគូដ៏ជិតដិត។ យើងបានញ៉ាំរួមគ្នា យើងបានលេងបៀររួមគ្នា តែបើប្រៀបធៀបទៅនឹង ការដែលយើង បានរៀបការនឹងគ្នានោះ មិនមានអ្វីខុសប្លែកគ្នាទេ។»

ចំណែកស្ត្រីជាភរិយា ដែលរងនូវការប្រមាថនេះវិញ បានបដិសេធដាច់អហង្កា ពីអ្វីដែលជាការលើកឡើង របស់​អតីត​ស្វាមី​អ្នកស្រី។ អ្នកស្រីបាននិយាយថា ពួកអ្នកស្រីទាំងពីរនាក់ បានចាប់ផ្ដើមបែកពីគ្នា នៅឆ្នាំ២០១១។ ការលើកឡើង​របស់អ្នកស្រី ជាភរិយា ត្រូវបានចៅក្រមកាត់សេចក្ដីថា ត្រឹមត្រូវ ជាមួយនឹងសាលដីការថា អ្នកស្រីមានសិទ្ធិ ទទួលបាន​៥០% នៃទ្រព្យសម្បត្តិទាំងមូល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...