ជនជាតិកាណាដាមួយរូប សុំសង្សារៀបការយ៉ាងចម្លែក (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីធ្វើពាណិជ្ជកម្ម ឲ្យអ្នកផងស្គាល់ស្គាល់ពីក្រុមហ៊ុនរបស់ខ្លួន ដែលជំនាញខាងការរៀបចំពិធីមង្គលការនោះ នាយកក្រុមហ៊ុនវ័យក្មេងមួយរូប រស់នៅទីក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចចិត្តបង្កើតគម្រោងមួយ ដែលមានឈុតឆាក ប្រយុទ្ធជាមួយមនុស្សខ្មោចរស់ (zombi) ដើម្បីជួយយុវជនម្នាក់ទៀត សេបាស្ទៀន ប្រូវ៉ូ (Sébastien Provost) បានសុំសង្សារបស់ខ្លួន នាង ជូស្យាន ម៉ៃយើរ (Josiane Mayer) រៀបការ។
សេបាស្ទៀន ប្រូវ៉ូ នៅពេលសុំនារីជាទីស្រឡាញ់របស់ខ្លួនរៀបការ។ (រូបថតផ្តិតពីវីដេអូ)
ពីនេះពីនោះ - ជាមួយនឹងអ្នកចូលប្រមាណជាជាង១០នាក់ មានទាំងអ្នករបាំ និងក្រុមអ្នកថតវីដេអូនោះផង ការរៀបចំនេះត្រូវបានធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយឈ្មោះ Carrefour Saint-Georges ហើយបានជួយឲ្យយុវជន សេបាស្ទៀន ប្រូវ៉ូ បានទទួលជោគជ័យ ក្នុងការសុំឲ្យនារីជាទីស្រឡាញ់របស់ខ្លួន ទទួលយកការស្នើសុំរៀបអាពាហ៍ពិពាហ៍ ដូចការគ្រោងទុកមែន។
លោកអ្នកអាចគិតទៅមើល ថាមុនកម្មវិធីកើកឡើង តើមានរឿងអ្វីខ្លះ ហើយបន្ទាប់មកមានរឿងអ្វីខ្លះទៀត? វីដេអូនេះ ត្រូវបានដាក់ផ្សាយទៅលើយូធូប ប្រមាណជាជាង១សប្ដាហ៍ តែមានមនុស្សចុចចូលទៅទស្សនាប្រមាណជា ជាង៤ម៉ឺនដងរួចមកហើយ៕
សូមទស្សនាដូចតទៅ៖