ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ដោយយោងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះថារដ្ឋាភិបាលប្រទេសកម្ពុជានឹងមិនលូកលាន់ចូលទៅក្នុង វិបត្តិនយោបាយផ្ទៃក្នុង​របស់ប្រទេសថៃ នោះទេ។ ការអះអាងរបស់លោក បានធ្វើឡើង ស្របពេលដែលមានមន្ទិសង្ស័យ ថារដ្ឋាភិបាកម្ពុជា​អាចនឹងទទួល​យក ការស្នើសុំបង្កើតរដ្ឋាភិបាលនិរទេសថៃ លើទឹកដីកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយយោងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះថារដ្ឋាភិបាលប្រទេសកម្ពុជា នឹងមិនលូកលាន់ចូលទៅក្នុង វិបត្តិនយោបាយផ្ទៃក្នុង​របស់ប្រទេសថៃ នោះទេ។ ការអះអាងរបស់លោក បានធ្វើឡើង ស្របពេលដែលមានមន្ទិសង្ស័យ ថារដ្ឋាភិបាកម្ពុជា​អាចនឹងទទួល​យក ការស្នើសុំបង្កើតរដ្ឋាភិបាលនិរទេសថៃ លើទឹកដីកម្ពុជា។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយថៃ -ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅ​មណ្ឌល កម្សាន្តកោះពេជ្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអត្ថាធិប្បាយថា រហូតមដល់ពេលនេះភាគីកម្ពុជា មិនទាន់​ទទួលបានតំណឹង ពីការស្នើសុំ ពីសំណាក់ក្រុមអាវក្រហម ឬលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីបង្កើត​រដ្ឋាភិបាល​និរទេសលើទឹកដីកម្ពុជា នៅឡើយទេ។

គួររម្លឹកថា លោក រ៉ូប៊ែរ អាស្ទឺដាម ទីប្រឹក្សាច្បាប់ និងជាមេធាវីរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីពេល​ថ្មីៗ​នេះ បានលើកឡើងថា រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងពិភពលោក បានថ្លែងពីបំណងរបស់ពួកគេ ក្នុងការ​ទទួលឲ្យរដ្ឋាភិបាលនិរទេសថៃ ឲ្យជ្រកកោននៅក្នុងប្រទេសរបស់ពួកគេ ។ មេធាវីដដែលនេះបាន បន្ថែមថា ភាព​ជិតស្និទ្ធគ្នារវាងលោក ថាក់ស៊ីន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អាចជំរុញអោយមានការស្នើសុំកម្ពុជា ឲ្យផ្តល់ការជ្រកកោន ដល់បណ្តាមេដឹកនាំរដ្ឋាភិបាលនិរទេសថៃ។

តែការអត្ថាធិប្បាយរបស់លោក រ៉ូប៊ែរ អាស្ទឺដាម ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រតិកម្មថាលោកមេធាវី រ៉ូប៊ែរ អាស្ទឺដាម គម្បីមិនត្រូវលើកឡើង ករណីការបង្កើតរដ្ឋាភិបាលនិរទេសថៃបែបនេះទេ ព្រោះបំណងនេះ នឹងនាំ​ឲ្យមានបញ្ហាដល់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន បានអះអាងថាកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានរដ្ឋាភិបាល​និរទេសថៃលើ​ទឹកដីកម្ពុជាជាដាច់ខាត បើទោះជាមានការស្នើសុំពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រក៏ដោយ។ លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជា មិនមែនជាទីតាំងសម្រាប់ការផ្តល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយ បង្កើត​រដ្ឋាភិបាលនិរទេសក្នុងប្រទេស ដែលនេះខុសពីរដ្ឋធម្មនុញ្ញកម្ពុជា។»

ទាក់ទងនឹងជម្លោះនយោបាយ នៅក្នុងប្រទេសថៃ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បាន​បង្ហើប​ឲ្យដឹង ពីបំណងចង់ចូលជួយឈឺឆ្អាលរបស់កម្ពុជា ទៅក្នុងជម្លោះនោះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូន កាលពី​ថ្ងៃទី២៦ ខែឧសភាថា៖ «កម្ពុជាអាចមានលទ្ធភាពជាភាគី ជាអ្នកសម្របសម្រួល ដើម្បីសន្តិភាព សាមគ្គីភាព និង​ប្រជាធិបតេយ្យរបស់ថៃ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...