លិង្គ​«ដ៏​ប្រពៃ» ដែល​ស្ត្រីៗ​ចង់​បាន (vdo)

តើស្ត្រីចង់បានលិង្គ បែបណា? ប្រវែងណា? ពណ៌អី? ត្រង់ ឬកោង? វីដេអូខាងក្រោមនេះ នឹងបញ្ជាក់ ពីលិង្គដ៏ប្រពៃ ដែលស្ត្រីៗចង់បាន។
កម្មវិធីស្ទង់មតិ ពី«លិង្គដ៏ប្រពៃ» ទៅលើស្ត្រីៗមួយចំនួន របស់ទស្សនាវដ្ដី «Elite Daily»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 17, 2015
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំគិតថា ប្រដាប់ភេទរបស់បុរស មានភាពសំខាន់ខ្លាំងណាស់ នៅក្នុងទំនាក់ទំនងស្នេហា» នេះជាការថ្លែងឡើង របស់​ស្ត្រីសឹងតែគ្រប់គ្នា នៅចំពោះក្រដាសសជាច្រើនសន្លឹក ដើម្បីឆ្លើយតបទៅនឹងសំនួរ របស់ទស្សនាវដ្ដី «Elite Daily» នៅ​ក្នុង​កិច្ចសម្ភាសមួយ ស្ដីពី«លិង្គដ៏ប្រពៃ»។

នៅក្នុងចំណោមនារីៗ ដែលមកពីគ្រប់ជាតិសាសន៍ ពណ៌សម្បុរទាំងនេះ ភាគច្រើន បានអះអាងថា ប្រវែងទូទៅរបស់​អាវុធ​ប្រចាំកាយបុរស គួរតែមានប្រវែង រវាងពី១៥ ទៅ១៧សង់ទីម៉ែត្រ។ ខ្លះទៀតបានបន្ថែមថា៖ «លិង្គធំពេក ប្រៀប​បាន ដូចជាបីសាចអញ្ចឹង។ វាធ្វើឲ្យឈឺពោះខ្លាំងណាស់។»

នៅចំពោះម៉ាស៊ីនថតវីដេអូ សម្រាប់ទស្សនាវដ្ដី «Elite Daily» ពួកនាងៗសុទ្ធតែមានលិង្គ ដ៏ប្រពៃផ្ទាល់ខ្លួន របស់នាង។ នេះបើតាមគំនូរ ដែលពួកនាងៗ បានបញ្ចេញ នៅលើក្រដាសស។ ប៉ុន្តែករណីនេះ បានបង្កឲ្យមាន ការផ្ទុះសំណើច​យ៉ាង​ខ្លាំង រវាងពួកនាង និងអ្នករៀបចំកម្មវិធី។ អ្នកខ្លះបាននិយាយលេងថា៖ «ទាល់តែក្រដាសវែងជាងនេះ ទើបខ្ញុំអាចគូស​វា​បាន»។

ចុះអ្នកនាងៗ ជាប្រិយមិត្តអ្នកអានវិញ អ្នកនាងមានបានគិត ពី«លិង្គដ៏ប្រពៃ»របស់ខ្លួន ហើយឬនៅ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...