កម្មវិធី«សុំមិត្តស្រីរៀបការ» ប្រែជារឿងកំប្លែងព្រោះម្ដាយក្មេក (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ៣១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 31, 2015
- ប្រធានបទ: ស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វាជាការរៀបចំមួយ ដ៏សំខាន់សម្រាប់នាង ប្រ៊ីអាន ក្លាក (Breanne Clark) ស្ត្រីស្នេហ៍ប្រចាំជីវិត របស់លោក ប៊ីល។ ថ្ងៃនោះ លោក ប៊ីល បានសម្រេចចិត្តសុំនាង ប្រ៊ីអាន រៀបការ ដោយមានការចូលរួម ពីក្រុមគ្រួសាររបស់នាង មានម្ដាយ និងប្អូនស្រីរបស់នាង ហើយបានជ្រើសរើសធ្វើ នៅមាត់បឹង «Michigen» កន្លែងដែលអ្នកទាំងពីរ បានជួបគ្នាដំបូង។ ប៉ុន្តែ សម្រាប់នាង ប្រ៊ីអាន ក្លាក វិញ នាងមិនបានដឹងខ្លួនជាមុនទេ។
តើលោក ប៊ីល មានស្នៀតអ្វី ដើម្បីធ្វើឲ្យនារីកំពូលស្នេហ៍របស់លោក រំជួលចិត្តទ្រាំលែងបាន រហូតទទួលជញ្ចៀនពីលោក?
មាន! គឺលោក ប៊ីល បានប្រមូលមនុស្សទាំងអស់ រួមទាំងនាង ប្រ៊ីអាន ផង ឲ្យចូលមកឈរជុំគ្នា ដើម្បីថតរូបជាក្រុម។ ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺខណៈពេលឈុតឆាកពិសេស រៀបចាប់ផ្ដើមនោះ អ្នកស្រី អ៊ីវ៉ា (Eva) ម្ដាយរបស់នាង ប្រ៊ីអាន ដែលបានរត់ឆ្លេឆ្លាចុះឡើង ស្រាប់តែជំពុបជើងដួល ក្បាលនៅក្នុងខ្សាច់ គូទបះឡើង។
នៅក្នុងហេតុការណ៍នេះ នរណាមួយក៏ទប់មិនផ្ទុះសំណើច មិនបានដែរ តែមិនអាចឃាត់ មិនឲ្យលោក ប៊ីល ដកជញ្ជៀនចេញមក រួចលត់ជង្គង់ នៅចំពោះម្ចាស់បេះដូងលោក ដើម្បីសុំនាងភ្ជាប់ពាក្យរៀបការ។
នាង ប្រ៊ីហ្សីត ក្លាក (Bridgett Clark) ប្អូនស្រីរបស់នាង ប្រ៊ីអាន បានថ្លែងឡើង ទាំងសំណើចក្អាកក្អាយ ប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានរង់ចាំ៧ឆ្នាំ ដើម្បីបានមកដល់ថ្ងៃនេះ តែមិនដឹងជាហេតុអ្វី បានម្ដាយខ្ញុំធ្វើរឿងនេះ ឲ្យទៅជារឿងកំប្លែងអញ្ចឹងទៅវិញ? (...) ម្ដាយខ្ញុំ គាត់ស្ដាយណាស់ ព្រោះគាត់អត់បានឃើញ ហេតុការណ៍ដ៏ពិសេសនេះដោយផ្ទាល់ ដោយសារគាត់បានដួល។ តែសំណាងល្អ យើងបានថតជាវីដេអូទុក ហើយគាត់អាចមើលឡើងវិញបាន។»៕