អាពាហ៍​ពិពាហ៍​​ពិសេស៖ កូន​​ក្រមុំ​​ដ៍​​ស្រស់​​ស្អាត ជា​​មួយ​​ជន​​ពិការ (vdo)

ជនពិការ ដែលមានជើងទាំងពីរមិនអាចដើរបាន ដើម្បីប្រកបរបររកស៊ី ដូច​ជន​ដ៍ទៃ​ទៀត​បាន​ផង បែរ​ជា​ទទួល​បាន​ក្តី​ស្រលាញ់ ពីនារីវ័យក្មេងមួយរូបយ៉ាងកក់ក្តៅ ហើយឈានដល់ការរៀបអាពាហ៍ពិពាហ៍ ដោយមានការព្រមព្រៀង​ពី​ឪពុក​ម្តាយ​ទាំង​សងខាងនោះផងទៀត។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 27, 2014
  • ប្រធានបទ: រញ្ជួយចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្នាំ២០១៤ នឹង​បញ្ចប់​​ទៅ ជា​មួយ​នឹង​ប្រវត្តិ​ស្នេហ៍​ដ៏​ពិសេស​មួយ ដែល​បញ្ជាក់​ដល់​ពិភព​បេះដូង​លន្លង់​លន្លោច​ក្នុង​លោក ថា​«ស្នេហា​ពិត មិន​គិត​ពី​រូប​រាង​កាយ​ឡើយ»។ នារី​រូប​ស្រស់​វ័យ​ក្មេង​ល្ហក់ បាន​សម្រេច​ដាក់​ចិត្ត​ស្រលាញ់​យ៉ាង​ពេញ​ទំហឹង លើ​បុរស​មួយ​រូប ដែល​ជា​ជន​ពិការ​ជើង​ទាំង​ពីរ​តាំង​ពី​កំណើត។ សេចក្ដី​ស្នេហា ដែល​កើត​ចេញ​ពី​ក្តី​អាណិត របស់​យុវតី​ប្រិម​ប្រិយ​រូប​នេះ បាន​ឈាន​មក​ដល់​អាពាហ៍​ពិពាហ៍ កាល​ពី​ពេល​ថ្មីៗ​នេះ ជា​មួយ​ម្ចាស់​ដួង​ចិត្ត​កំពូល​ស្នេហ៍​ម្នាក់​នេះ។

អ្នកដែល​នៅ​ជុំ​វិញ​អ្នក​ទាំង​ពីរ រួម​ទាំង​ចាស់​ទុំ​ឪពុក​ម្ដាយ​ទាំង​សង​ខាង មិន​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ឡើយ ថា​អ្នក​ទាំង​ពីរ​នឹង​មាន​ថ្ងៃ​ដ៏​ពិសេស​នេះ។ ប៉ុន្តែ​នៅ​ទី​បំផុត គឺ​ពួក​គេ​ទាំង​នេះ​ហើយ ដែល​បាន​ផ្សំ​ផ្គុំ យុវតី​រូប​ស្រស់ សុខ នឿន និង​យុវជន ច្រឹក សុផាត ទៅ​តាម​ប្រពៃណី​យ៉ាង​អធឹក​អធម សម​តាម​បំណង​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី ២៤ និង ២៥ ខែ​ធ្នូ កន្លង​មក​នេះ។ គ្រប់​ភ្ញៀវ​ពន្លឺ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់ ដែល​បាន​ចូល​រួម​ជា​ច្រើន ក៏​មិន​មាន​នរណា​ម្នាក់ មិន​ស្ងើច​សរសើរ​ដល់​ពួក​គេ​ទាំង​ពីរ​នោះ​ដែរ និង​ជំរុញ​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​ទៅ​យក​ព័ត៌មាន​នេះ មក​ជំរាប​ជូន​ប្រិយមិត្ត។

កញ្ញា សុខ នឿន បាននិយាយប្រាប់ទស្សនាវដ្តីថា នាងបានសម្រេចចិត្តប្រគល់ក្ដីស្នេហ៍របស់នាង ទៅឲ្យ​បុរស​កំពូលស្នេហ៍ ដោយបេះដូងរបស់នាងផ្ទាល់ និងមិនមានការបង្ខំពីម្តាយឪពុក ឫបងប្អូននោះឡើយ។ ហើយក្ដី​ស្នេហ៍​របស់អ្នកទាំងពីរ ដែលធ្វើឲ្យមានការយល់ចិត្តគ្នាទៅវិញទៅមក បានកើតមានឡើងដោយសារ នៅក្នុង​ភូមិស្រុកជាមួយគ្នា និងបន្ទាប់មកតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ។ នាងបានបន្ថែមទៀតថា នាងមានការ​សប្បាយ​ចិត្តណាស់ ដែលបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់។

អង្គុយនៅលើរទេះកង់សម្រាប់ជនពិកា លោក ច្រឹក សុផាត បានញញឹមបិទមាត់មិនជិត បង្ហាញភាពជឿជាក់​ប្រាប់ទស្សនាវដ្តីថា លោកលង់ស្នេហ៍នឹងកញ្ញា សុខ នឿន មិនត្រឹមតែដោយសាររូបសម្ផស្សដ៏ស្រស់​ស្អាត​របស់​នាងនោះទេ តែដោយសារតែនាងមានចរិកសុភាព រម្យទុំ គួរជាទីបេតី។ លោកថា​ រូបលោកមិននឹក​ស្មាន​ថា ខ្លួនជាជនពិការធ្វើអ្វីមិនបានដូចអ្នកទៃផង បែជាមានថ្ងៃនេះដូចគេឯងអញ្ចឹងទេ។

មានមុខរបរជាអ្នកលក់ដូរទូរស័ព្ទ និងជូសជុលទូរស័ព្ទ បុរសពិការតែរូប លោក ច្រឹក សុផាត បានអះអាង​ទៀត​ថា លោកនឹងមិនបារម្ភខ្លាចក្រែងថ្ងៃណាមួយ នាង សុខ នឿន អាចនឹងបោះបង់ចោលរួបលោកនោះឡើយ ដោយសារតែនៅមុនចូលរោងការនេះ នាងបាននិយាយសម្ដីមួយដ៏អស្ចារ្យថា៖ «អ្វីគ្រប់យ៉ាង គាត់អាចទទួល​រូបខ្ញុំបាន»។

បើទើបតែបានរៀបការ តែគូរស្នេហមួយគូរនេះ ទំនងជាបានគិតគូរ ពីអនាគតវែងឆ្ងាយរបស់ពួកគេរួចហើយ។ កញ្ញា សុខ នឿន បាននិយាយទាំងអ៊ឹមអៀនថា នាងមានបំណងចង់បានកូនបីនាក់ នឹងមានគម្រោងពង្រីក​មុខ​ជំនួញរបស់ស្វាមីខ្លួនឲ្យកាន់តែធំឡើង។ នាងបាននិយាយបង្ហាញពីជំនឿចិត្ត ដែលខ្លួនបានរៀប​អាពាហ៍​ពិពាហ៍​នេះ ថាជាជម្រើសដែលមិនមានការស្ដាយក្រោយ សម្បីបន្តិច។

ទស្សនាវដ្ដី សូមទុកជូនប្រិយមិត្តទស្សនាវីដេអូ នៃកិច្ចសម្ភាសទាំងស្រុងរវាង គូរស្នេហ៍ទាំងពីរ និងមានការ​ចូល​រួមពីឪពុកម្ដាយរបស់អ្នកទាំងពីរផង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...