នាងចាប់ប្រុសស្នេហ៍ដែលសន្លប់ រួមរ័ក្សនៅកណ្ដាលចំណតឡាន
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 14, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីអាយុ ៣៦ឆ្នាំ ដែលជាដៃគូរួមរ័ក្ស ទោះសន្លប់«មិនលែង»នេះ បានគិតនៅពេលនោះ ថាមិនមាននរណា ឃើញពួកនាងឡើយ ហើយមានបំណងចង់ឡើង«ថានសួគ៌» ដើម្បីបញ្ជាក់ ពីក្ដីស្នេហ៍យ៉ាងពិសេស ជាមួយនឹងបុរស ជាសង្សារបស់ខ្លួន។ ហេតុការណ៍បានកើតឡើង នៅក្នុងក្រុង ណ័រហ្វក់ (Norfolk) នៃរដ្ឋវៀជីនៀ កាលពីចុងសប្ដាហ៍មុន និងត្រូវបានទូរទស្សន៍អាមេរិក «News Channel 3» យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាងលំអិត។
ប៉ុន្តែហេតុការណ៍ មិនមែនជាការលាក់កំបាំងទេ។ នាង Kimberly M. Jackson ត្រូវបានគេឃើញ ថាកំពុងធ្វើ«អីៗ»យ៉ាងស្វាហាប់ នៅកណ្ដាលចំណតរថយន្ដ នៃផ្សារទំនើប ជាមួយនឹងប្រុសស្នេហ៍របស់ខ្លួន លោក Earl Palmer ដែលក្នុងពេលនោះ បានសន្លប់មិនបានដឹងខ្លួនឡើយ។ នាង Kimberly បានពន្យល់ទៅកាន់អ្នកសារព័ត៌មាន របស់ស្ថានីយ៍ទូរទស្សន៍ ធ្វើវាហីដូច្នេះថា៖ «ខ្ញុំមានចំណង់ នៅពេលនោះ ហើយក៏ចេញរឿងអញ្ចឹងមក»។
សោកស្ដាយណាស់! តែស្ដាយរឿងអ្វី?
បន្ទាប់ពីទទួលបានដំណឹង ពីអ្នកដំណើរដែលបានឃើញហេតុការណ៍នេះ ក្រុមនគរបាលបានមកដល់កន្លែងកើតហេតុ និងបានឃើញអ្នកទាំងពីរ នៅក្នុងសភាព«ស្ត្រីនៅពីលើបុរស» ត្រៀមដំណើរឆ្ពោះទៅកាន់វេហា។ លោក Earl Palmer ដែលមិនបានដឹងខ្លួន នៅពេលយុទ្ធនាការនោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ មុននឹងបានដឹងខ្លួនឡើងវិញ ហើយបានអះអាងថា ខ្លួនមិនបានស្រវឹងទេ។
សម្រាប់នាង Kimberly បានប្រាប់ឲ្យដឹងទៀតថា នាងមិនបានដឹងខ្លួន ថាបានធ្វើដល់ថ្នាក់នេះឡើយ និងបានទម្លាក់កំហុស ទៅលើ«សុរា»។ នាងបានអះអាងថា៖ «ជាធម្មតា ខ្ញុំមិនចូលចិត្តធ្វើអ្វី ជាសាធារណៈនោះឡើយ»។ ខណៈលោក Earl Palmer បានអះអាងដើម្បីការពារ ស្ត្រីជាសង្សាខ្លួនថា ទង្វើនៅកណ្ដាលវាលនេះ មិនមានការបង្ខិតបង្ខំ ឬជាការចាប់រំលោភឡើយ ទោះជាលោកបានសន្លប់នោះក្ដី។ លោកថែមទាំងនិយាយ សម្ដែងការសោកស្ដាយទៀត ថាពួកខ្លួនមិនអាច បញ្ចប់យុទ្ធនាការនេះ ឲ្យដល់កោះត្រើយបាន៕