អត្ថ​ប្រយោជន៍​១០​យ៉ាង របស់​កញ្ចប់​តែ ដែល​មិន​ធ្លាប់​ដឹង!

ជាធម្មតា ឲ្យតែពេលឆុងតែរួច អ្នកតែងយកកញ្ចប់តែនោះ ទៅបោះចោល។ នេះក៏ព្រោះតែអ្នកមិនបានដឹង ពី​អត្ថ​ប្រយោជន៍​របស់​កញ្ចប់​តែ បន្ទាប់ពីឆុងរួច។ តែតាមពិត វាអាចជួយយើង បានរឿងជាច្រើនទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញ ថ្ងៃទី២៤ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 26, 2014
  • ប្រធានបទ: ជីវិតប្រចាំថ្ងៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្បក​កញ្ចប់​តែ ដែល​អ្នក​តែង​គិត​ថា វា​ជា​សម្រាម​ទៅ​ហើយ​នោះ អាច​ជួយ​ដល់​សុខភាព​បន្ទាប់​បន្សំ អាវយវៈ​ខាង​ក្រៅ និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ពេល​ខ្លះ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ប្រាក់ ដូច​ជា​ដើម្បី​ទៅ​ទិញ​ថ្នាំ​បង្កា​ជា​ដើម​មក​ព្យាបាល​រោគ ឬ​ផលិត​ផល​អ្វី​មួយ ដើម្បី​មក​សំអាត​សម្ភារៈ​ផ្សេងៗ។ តែ​ជា​មួយ​សម្បក​កញ្ចប់​តែ​ដែល​ប្រើ​ហើយ អ្នក​ពិត​ជា​អាច​សន្សំ​សំចៃ​ប្រាក់​នេះ បាន​មួយ​ផ្នែក និង​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍ ទាំង​១០ ពី​កញ្ចប់​តែ ដែល​អ្នក​មិន​​បាន​ស្គាល់​ពី​មុន​មក៖

១. ភ្នែក​ហើម ឬ​ក៏​ចុក​រោយ​ស្រពន់​ភ្នែក៖ អ្នក​អាច​យក​កញ្ចប់​តែ​ទៅ​ស្អំ នៅ​ពេល​ភ្នែក​របស់​អ្នក​ឡើង​ហើម និង​រោយ​ស្រពន់។ វិធី​អនុវត្ត៖ យក​កញ្ចប់​តែ ទៅ​ដាក់​លើ​ទឹក​ដែល​ត្រជាក់​មួយ​សន្ទុះ រឺ​ក៏​ដាក់​ក្នុង​ទូរ​ទឹក​កក រួច​យក​មក​ដាក់​ចំ​ពី​លើ​ភ្នែក​របស់​អ្នក វា​នឹង​ជួយ​សម្រួល​ដល់​អាការៈ​ហើម​បាន។

២. ជាំសាច់៖ ប្រសិនបើស្បែករបស់អ្នក រងប៉ះទង្គិចនឹងអ្វីមួយ រួចឡើងទៅជាជាំខ្មៅ អ្នកអាចយកកញ្ចប់តែ មក​ស្អំពីលើបាន។ បន្ថែមពីនេះទៅទៀត កញ្ចប់តែបានផ្ទុកនូវសារធាតុតែខ្មៅ ដែលវាជួយឲ្យឈាម ដើរ​បាន​ស្រួល និងជួយកាត់បន្ថយនូវបញ្ហាជាំបាន។

៣. រងការរលាក ដោយកម្តៅថ្ងៃ៖ កញ្ចប់តែដែលនៅសើម អ្នកអាចយកមកញីលើស្បែក ដែលរងនឹង​ការ​រលាក នូវកម្តៅថ្ងៃ។ វានឹងជួយឲ្យស្នាមរលាក អាចរលាយបាត់ទៅវិញ បានផងដែរ។ ប៉ុន្តែប្រសិនបើអ្នករងការ​រលាកពេញដងខ្លួន អ្នកយកកញ្ចប់តែ លាយជាមួយនឹងទឹក រួចចាក់មុជតែម្តងក៏បាន។

៤. កាត់បន្ថយការឈឺចាប់ បន្ទាប់ពីកោរពុកមាត់៖ ជាការពិត មនុស្សប្រុសភាគច្រើនតែងមានការឈឺចាប់ បន្ទាប់ពីកោរពុកមាត់ ជាមួយនឹងផ្លែឡាម។ ប៉ុន្តែអ្នកអាចយកកញ្ចប់តែ មកញីថ្នមៗ ត្រង់កន្លែងដែល​កោរពុក​មាត់ វាជួយកាត់បន្ថយ ភាពឈឺចាប់នេះបាន។

៥. ជួយលើបញ្ហាមុន៖ ប្រសិនបើអ្នកមានបញ្ហាមុន កញ្ចប់តែអាចជួយអ្នកបាន គ្រាន់តែអ្នកឧស្សាហ៍លុបមុខ ជាមួយនឹងការប្រើប្រាស់ កញ្ចប់តែបៃតង។ ចំពោះវិធីនេះ អាចជួយអ្នកបាន ប៉ុន្តែអាស្រ័យ ទៅលើអ្នកផងដែរ ថាអ្នកព្យាយាមអនុវត្តវិធីនេះ បានប៉ុណ្ណា?

៦. ជួយលើ បញ្ហាឈឺក្រហាយមាត់៖ បើអ្នកមានអាការៈឈឺមាត់ អ្នកអាចយកកញ្ចប់តែ លាយជាមួយទឹក រួច​ខ្ពុលមាត់ វានឹងជួយព្យាបាល នូវបញ្ហាឈឺមាត់បាន។

៧. ជួយឲ្យមានក្លិន ដកដង្ហើមក្រអូបប្រហើរ៖ ក្លិនមាត់ជារឿងសំខាន់ សម្រាប់មនុស្សគ្រប់គ្នា ក្នុងការ​ប្រា​ស្រ័យទាក់ទងគ្នា ទៅវិញទៅមក។ ក្នុងនោះដែរ កញ្ចប់តែក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយ​បំបាត់​ក្លិន​មាត់ របស់អ្នក ឲ្យត្រឡប់មកជាក្លិនក្រអូបប្រហើរបានដែរ។ វិធីអនុវត្ត៖ អ្នកអាចយកកញ្ចប់តែ លាយជា​មួយ​ទឹក រួចក្រពុលមាត់ ជាការស្រេច។

៨. ជួយឲ្យជើង មានសំណើម៖ មុនអ្នកចូលគេង អ្នកអាចយកទឹកក្តៅឧណ្ឌៗ លាយជាមួយនឹងកញ្ចប់តែ ត្រាំ​រយៈពេល១០ ទៅ១៥នាទី ហើយយកមកជូតជើងដែលស្ងួត ជាការស្រេច។ កញ្ចប់តែនឹងអាចធ្វើឲ្យជើង​របស់​អ្នក មានសំណើមបានមួយគ្រាមកវិញ។

៩. ជួយដោះស្រាយ នូវក្លិនមិនល្អ៖ ប្រហែលជាអ្នកមិនធ្លាប់ដឹងនោះទេ ថាកញ្ចប់តែអាចជួយដោះស្រាយ នូវ​បញ្ហាក្លិនល្អ ដែលជាប់ដៃរបស់អ្នកបាន ដូចជាក្លិនត្រី ឬក្លិនខ្ទឹមជាដើម។ មិនតែប៉ុណ្ណោះ វាអាចជួយ​ដោះ​ស្រាយ នូវក្លិនស្អុយ ដែលជាប់ក្នុងទូរទឹកកកបានផងដែរ។

១០. កញ្ចប់តែជួយ លាងសម្អាតចានរបស់អ្នក៖ ចំពោះចំនុចនេះ ហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែវាជាការពិត ដែលកញ្ចប់តែ អាចលាងសម្អាតចាន របស់អ្នកបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះទៅទៀត អ្នកអាចជូត​កញ្ចក់​ទ្វារ បង្អួច ឥដ្ឋ រឺក៏គ្រឿងសង្ហារឹមនានាបាន ជាមួយនឹងកញ្ចប់តែ ។ ប៉ុន្តែ បន្ទាប់ពីអ្នកលាងសម្អាត នូវរបស់​ទាំង​អស់នេះហើយ ត្រូវប្រាកដចិត្តថា អ្នកត្រូវជូតរបស់របរទាំងនោះបានស្ងួតល្អ។ ពីព្រោះ «តែ» ជារុក្ខជាតិពី​ធម្មជាតិ​មួយ ដែលជ្រលក់ពណ៌បានល្អ ហើយបើអ្នកមិនបានជូត របស់ទាំងនោះ បានស្អាតល្អទេ វាអាច​បង្ក​ទៅជា ឡើងពណ៌ជាប់រហូត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...