រងគ្រោះពីរដង បាក់ឆ្អឹងត្រគាក លែងដឹងមួយកំណាត់ខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៤ មិនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនកំសត់ឈ្មោះ រំដូល ដារា ជាកូនច្បងក្នុងគ្រួសារ បានឲ្យដឹងថា មូលហេតុដែលជំងឺរបស់លោក ឈានដល់ដំណាក់កាលនេះ ដោសារលោកជួបគ្រោះថ្នាក់ពីរលើក ទីមួយធ្លាក់ពីលើដើមដូង ទីពីរធ្លាក់ពីលើរទេះគោ។ លោករៀបរាប់ថា កាលពីលោកអាយុ២០ឆ្នាំ ព្រោះតែគ្រួសារ គ្មានថវិកាគ្រប់គ្រាន់ ខ្លួនបានទៅស៊ីឈ្នួល ឡើងបេះដូងឲ្យអ្នកជិតខាង ជារៀងមក មិនដែលមានបញ្ហាទេ។ តែថ្ងៃមួយ ពេលឡើងដល់ដើមដូង ដែលមានកំពស់ប្រមាណ ជា១០ម៉ែត រំដួល ដារា មានអាការៈវិលមុខ ក៏របូតដៃចេញពីធាងដូងធ្លាក់មក បណ្តាលឲ្យបាក់ចង្កេះ។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូន ដារា ទៅព្យាបាលនៅមន្ទីពេទ្យស្រុក ឯកភ្នំ។
បន្ទាប់ពីព្យាបាល អស់រយៈពេលប្រមាណជា១ឆ្នាំ សភាពជំងឺរបស់កូនច្បង ពីក្នុងបងប្អូន៤នាក់ (បីនាក់ទៀត សុទ្ធតែស្រី) ទទួលបានលទ្ធផលប្រសើរ ហើយបានបន្តការសិក្សាជំនាញ ខាងជួសជុលទូរស័ព្ទ នៅក្នុងខេត្តបាត់ដំបង។ តែអពមង្គល បានវិលត្រឡប់មករក ដារា វិញ នៅថ្ងៃមួយ ពេលដែល ដារ៉ា ទៅលេងផ្ទះ ហើយបានជិះរទេះជាមួយគ្រួសារ ក៏ជួបគ្រោះថ្នាក់ជាលើកទីពីរ ដោយសាធ្លាក់ពីលើរទេះ បណ្ដាលឲ្យរបួសបាក់ចង្កេះចាស់ រើឡើង និងបង្កឲ្យមានបញ្ហា ដល់ខួឆ្អឹងខ្នងទៀត។
ដោយមិនមានលទ្ធភាពគ្រប់គ្រាន់ ក្រុមគ្រួសារបានព្យាយាមព្យាបាល ដារា នៅត្រឹមតែមន្ទីពេទ្យស្រុកប៉ុណ្ណោះ មិនបានយកឡើងមកភ្នំពេញទេ។ ដូច្នេះហើយ ទើបអាការៈជំងឺរបស់ ដារ៉ា ក្លាយទៅជាដំបៅធំ ឈានដល់ស្លាប់មួយចំហៀងខ្លូន ដែលនៅលើមុខរបួស មានសភាពរលួយជាដុំធំៗ នៅត្រង់ត្រគាកទាំងសងខាង។
ម្តាយ ដារា អ្នកស្រី វ៉ាន់ សែន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃ ទី០៤ ខែមិនា ឆ្នាំ២០១៥នេះថា អ្នកស្រីកំពុងបញ្ជូនកូនប្រុសច្បង របស់អ្នកស្រី មកកាន់មន្ទីពេទ្យរូស្ស៊ី នៅរាជធានីភ្នំពេញ ក្រោមការជួយជ្រោមជ្រែង ពីអ្នកធ្វើការនៅសង្កាត់ព្រែកហ្លូង មកពីគណៈបក្សសង្គ្រោះជាតិ។ អ្នកម្ដាយចំណាស់ ដែលរស់នៅភូមិព្រែកហ្លួង ឃុំព្រែកថ្មី ស្រុកឯកភ្នំ ខេត្តបាត់ដំបង រូបនេះ បានបន្ថែមថា កូនប្រុសរបស់គាត់ ឆ្នាំនេះមានអាយុ២៣ឆ្នាំហើយ និងនៅទទួលទានអាហារបាន ដោយខ្លូនឯងធម្មតា។ តែអ្នកស្រីមិនបានដឹងថា កូនមានជំងឺសើស្បែកអ្វី បន្ថែមទៀតនោះទេ ព្រោះនៅមិនទាន់ដល់មន្ទីរពេទ្យ គ្រាន់តែដឹងថា កាលធ្លាក់លើកទីពីរគ្រួពេទ្យប្រាប់ថា បាក់ខួឆ្អឹងខ្នង ហើយដំបៅធំៗ នៅត្រង់ត្រគាកជារបួសខាងក្រៅ៕